គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ព្រោះតែខឹងមួយឆាវដោយសារលែងបាល់ទះយកជើងទាត់ ត្រូវអាជ្ញាកណ្តាលផាកបង្កជាហឹង្សាចុងក្រោយជាប់ខ្នោះ

ព្រោះតែខឹងមួយឆាវដោយសារលែងបាល់ទះយកជើងទាត់ ត្រូវអាជ្ញាកណ្តាលផាកបង្កជាហឹង្សាចុងក្រោយជាប់ខ្នោះ

ខេត្តស្ទឹងត្រែងៈ បុរសម្នាក់ព្រោះតែកំហឹងតិចតូចសោះដោយសាលេងបាល់ទប់កំហឹងមិនបានហ៊ានយកដែកឆាបមកចាក់លើមិត្តភ័ក្តិខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ចូញទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តហេតុការនេះបានកើតឡើងកាលពីវេលា
ម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅនៅចំណុចទីលានបាល់ទះស្ថិតក្នុងភូមិអន្លុងក្រមួន ឃុំ ស្រែឫស្សី ស្រុក ថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង។នៅថ្ងៃច័ន្ទទី២៣ខែ មេសា ឆ្នាំ២០១៨ កម្លាំងស្នងការដ្ឋាននគបាលព្រហ្មទណ្ឌខេត្តសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នគបាលស្រុក ថាឡាបរិវ៉ាត់នាំខ្លួនជនបង្កឈ្មោះ ទៀត ហ៊ីម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនរងគ្រោះឈ្មោះ ម៉ាត អាល់វី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាមដូចគ្នា មុខរបរធ្វើស្រែចំការ មានទីលំនៅកន្លែងកើតហេតុតែមួយ។លោក ហម ណាវី អធិការរងស្រុក ទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញឈ្មោះ ទៀត ហ៊ីមបានខឹងនឹង(អាជ្ញាកណ្តាល) ផ្លុំកញ្ចែផាក ព្រោះបាល់ទះបែរជាយកជើងមកទាត់ទៅវិញពេលនោះជនបង្កបានខឹងក៍ទៅហៅបក្ខពួកខ្លួនពីរទៅបីនាក់ថែមទាំងយកដែកឆាប មកដេញចាក់គ្នាបង្កជំលោះរហូតធ្វើឲ្យជនរងគ្រោះរងរបួសចំនួន៤កន្លែងបណ្ដាលឲ្យរងរបួសជាទម្ងន់បានបញ្ជូននទៅកាន់មន្ទីពេទ្យភ្លាមៗ ។ចំណែកជនដៃដល់ក្រោយពេលកើតហេតុត្រូវបានកម្លាំងជំនាញរបស់លោកចុះមកសួរនាំសម្របសម្រួលតែមិនបានឃុំខ្លួននោះទេ ក្រោយមកជនរងរងគ្រោះមិនសុខចិត្តដោយសាររបួសធ្ងន់ធ្ងរបានមកប្តឹងបន្តនៅស្នងការតែម្តង។ លោកបាន
បន្តទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះទើបលោកស្នងការបានបញ្ជាឲ្យរៀបចំសំណុំរឿងឡើងវិញ ដោយមានកម្លាំងជំនាញស្នងការសហការជាមួយកម្លាំងរបស់ស្រុកនាំខ្លួនជនដៃដល់មកស្នងការនគរបាលខេត្តដើម្បីសួរនាំនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត។
លោកឧត្តមសេនីយ៍ត្រី ហម ប៊ុនថែល ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបានឲ្យដឹងនៅរសៀលថ្ងៃទី២៤នេះថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បក្ខពួកជនបង្កជាច្រើនមកតវ៉ាសុំឲ្យស្នងការខេត្តក្រោយពេលដឹងថាជនបង្កត្រូវបានឃុំខ្លួនមកសុំឲ្យដោះលែងជនបង្កវិញព្រោះតែជនដៃដល់ខឹងមួយឆាវមួយពេលតែគ្មានចេតនាទេ ព្រោះពួកគាត់យល់ថាជារឿងតូចតាចទៅវិញតែគ្មានប្រយោជន៍នោះទេនេះជាទោសព្រហ្មទណ្ឌបង្កដោយចេតនា បច្ចុប្បន្នជនសង្ស័យត្រូវបានស្នងការបញ្ជូនខ្លួនទៅសាលាតំបូងខេត្តដើម្បី ចោទប្រកាន់ឃុំខ្លួននៅរសៀលថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៨នេះ៕ដោយ៖( រំដួលស្ទឹងត្រែង ).

001 002 004

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |