ខេត្តស្ទឹងត្រែងៈ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៨ នៅមុខសាលាខេត្តស្ទឹងត្រែងមានរៀបចំពិធីរាប់បាត្រព្រះសង្ឃ៤៣៦អង្គដោយមានការអញ្ចើញចូលរួម ឯកឧត្តម ឡូយ សុផាត
តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សរឿន អភិបាលនៃគណៈអភិបាលខេត្តនឹងមន្ត្រីស្ថាប័នជុំវិញខេត្ត លោកតា លោកយាយ អ៊ំប្រុសអ៊ំស្រីបងប្អូនចាស់គ្មេងប្រុសស្រី ពុទ្ធបរិស័ទជិតឆ្ងាយអញ្ចើញចូលរួមរាប់បាត្រដើម្បីយកផល្លាអានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនទៅតាមព្រះពុទ្ធសាសនានឹងព្រះពុទ្ធឱវាទរបស់ព្រះសាមាសាមពុទ្ធនៃយើង ដែលព្រះអង្គទ្រង់ចូលព្រះបរិនិពាននៅខែពិសាខ១៥កើតនេះ។លោកតាម្នាក់រស់ភូមិលើសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងបានរៀបរាប់ថាដើមដែលមានបុណ្យមាឃបូរជានេះឡើងគឺព្រះអង្គមុនចូលព្រះបរិនិពានបានសំដែងព្រះធម៌ទូន្មានប្រៀនប្រដៅដល់សាវ័ករបស់ព្រះអង្គទាំង៥០០០អង្គនឹងព្រះអានន្ត ព្រះថេរា ព្រះថេរៈ ព្រះកាសបៈ ព្រះកាសបោ ដែលជាសេនាសាវ័កផ្ទាល់របស់ព្រះអង្គត្រូវកាន់ជាប់នូវសាសនាដែលតថាគតបានសន្សំមកនេះអស់រយៈ៣៥០០០អសង្ខៃមកនេះព្រះអង្គបានមានពុទ្ធដីការថាអស់ពីតថាគត់ទៅសាសនានឹងរាវសាបដូចដើមអំពៅគល់ផ្អែមយូៗទៅគង់តែរាវសាបដូចគ្នាទេ សាវាក់ទាំងឡាយគួរតែកាន់ឲ្យជាប់ នូវធម៍វិន័យនេះឲ្យបាន
ល្អដើម្បីជាម្លប់ ដល់ពុទ្ធបរិស័ទទាំងពួងនឹងសត្វក្នុងលោកពុំមានកម្មពៀរនឹងគ្នា ព្រោះជីវិតទៅគ្មានអ្វីសល់ ក្រៅពីសូន្យដូចអង្កត់អុសមួយអញ្ចឹងចូរអាន្ននយកព្រះធម៌នេះផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបដល់សត្វលោកទាំងពួងព្រោះជីវិតមិនស្ថិតស្ថេរទេកើតចាស់ឈឺស្លាប់មិនទៀងហើយក៍គ្មានអមតៈដែរស្លឹកឈើចាស់គង់ជ្រុះពេលតថាគតផ្តែផ្តាំរួចក៍ធ្វើកាលកិរិយាចូលព្រះបរិនិពា្វន ខណៈពេលនេះតែម្តងទើបដល់ខែពិសាខ១៥កើត គេតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ។លោកតាមន្តទៀតថាទើបមកដល់ពេលនេះបានពុទ្ធបរិស័ទទូទាំងប្រទេសប្រកាន់ជាប់នូវព្រះពុទ្ធសាសនាផ្សព្វផ្យាយនឹងសង្គមថែមទៀត ដែលមានព្រះពុទ្ធរូបនឹងព្រះពុទ្ធបដិមាករ តំណាងព្រះសាមាសាមពុទ្ធនៃយើងដើម្បីកំឲ្យមនុស្សលោក មានការលោភលន់ទោសៈ មោហៈ នឹងអំពើហឹង្សាកើតមាន បែងចែកបាបបុណ្យគុណទោសដោយមានច្បាប់ការពារជនស្លូតត្រង់ត្រឹមត្រូវ ដាក់ទោសទណ្ឌទៅលើអ្នកដែលប្រព្រឹត្តខុសច្បាប់មិនចាំជាតិមុខនោះទេបើប្រព្រឹត្តខុសគឺឃើញជាតិនេះតែម្តងពុំចាំជាតិក្រោយនោះទេ ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៃយើងទើបមានការអភិវឌ្ឍន៍រីកចំរើនដូចជាសាលារៀនស្ពានថ្នល់មន្ទីពេទ្យ វត្តអារាមរីកដុះដាលគ្រប់វិស័យ៕ដោយ៖(បុបា្ផស្តឹងត្រែង).