ខេត្តកោះកុង: កាលពីថ្ងៃទី០៩,ទី១០ ខែមករា ឆ្នាំ២០១៧ រដ្ឋបាលសាលាខេត្តកោះកុងបានរៀបចំពិពី សន្និបាតបូកសរុបលទ្ធផលកាងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តរយៈពេល១ថ្ងៃកន្លះត្រូវបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម ប៉ុល លឹម
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ ក្នុងពិធីនោះដែរ
ឯកឧត្តមបានថ្លែងកោតសរសើរចំ ពោះរដ្ឋបាលខេត្តកោះក្រុងស្រុកនិងមន្ទីរអង្គភាព
ជំ នាញនានាក្នុងខេត្ត បានយកចិត្តទុក្ខដាក់អនុវត្តការ ងារទទួលបានលទ្ធផលល្អគួជាទីមោទនៈ ។
នៅឆ្នាំបន្តទៀតគ្រប់បណ្តាមន្ទីរ អង្គភាព រដ្ឋបាលក្រុងស្រុកនិងខេត្តត្រូវបន្តអនុវត្តន៍ការងារនិង
ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អជាពិសេសត្រូវអនុវត្តផែនការរបស់
រាជរដ្ឋាភិបាលស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល ៦ខែ
ចាប់ពីថ្ងៃទី១ មករា ដល់ ថ្ងៃទី៣១ ខែ មិថុនា ឆ្នាំ២០១៧ នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយង៉ែត សុគន្ធី