ខេត្តបាត់ដំបង៖ទីតាំងល្បែងស៊ីសងបៀរអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់និងលោកខន នឹងល្បែងភ្នាល់ទឹកភ្លៀងដែលស្ថិតនៅចំណុចវាលស្រែមួយពាន់ក្នុងសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង តើសមត្ថកិច្ចក្រុងបាត់ដំបងហ៊ានបង្ក្រាបឬមួយយ៉ាងណាដែរ?។
ដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយអស់លោករួចរាល់អស់ហើយជាថ្នូមិនបង្ក្រាបនឹធ្វើមិនដឹងមិនឮ។បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទនេះលេងបានយ៉ាងរលូនដោយគ្មានការបង្ក្រាបនោះឡើយ។នេះមកពីអំណាចទឹកប្រាក់ពីអំណាចទឹកលុយរបស់លោកតាល់និងលោកខន។ភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃហាក់បីដូចជាស្ថាប័នពាក់ព័ន្ធក្នុងក្រុងបាត់ដំបងមិនយកចិត្តទុកដាក់ទល់តែសោះ។ ល្បែងស៊ីសងទាំងនោះអាចកើតមានចោរលួច ចោរប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរពោលគឺល្បែងគ្រប់ប្រភេទទាំងអស់នេះធ្វើអោយសង្គមវឹកវរ។ ចំណែកឯអ្នកឈ្នះចាញ់រាប់ម៉ឺនដូល្លានេះជាហេតុផលដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងល្បែងស៊ីសងបៀអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់។ប្រភពព័ត៌មានដដែលនេះបាននិយាយថាក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ។ប្រជាពលរដ្ឋបានរិះគន់ទៅលើ លោក អភិបាលខេត្ត បាត់ដំបងនិងលោកស្នងការស្នងការថ្មីព្រមទាំងមេប៉េអឹមថ្មី អសមត្ថភាពក្នុងបង្រ្កាបបនល្បែងដុះស្លែរបស់មេនេះមែនឬមួយយ៉ាងណា ។តើពេលណាទើបមានចំណាត់ការចំពោះល្បែងស៊ីសង
គ្រប់ប្រភេទដូចជាបៀអាប៉ោងរបស់លោកតាល់និងតាខនកុំធ្វើអោយភូមិឃុំមានសុវត្ថិភាព៩ចំណុចបរាជ័យអីឲ្យសោះ។បើតាមប្រភពទៀតទេ ហើយអ្នកញៀនល្បែងបានបន្តទៀតថា សូម្បីតែ លោក អភិបាលខេត្ត លោកស្នងការ មេប៉េអឺមខេត្ត ក៏ចាញ់បារមីរបស់មេ ល្បែងទាំងពីរដែរ។ប្រភពចុងក្រោយបានលួចខ្សឹបប្រាប់ថាគ្មានអ្នកណាហ៊ានចាប់ឡើយ៕អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (បុបា្ផក្រុងបាត់ដំបង).(នៅមានបន្ត).