គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែងស៊ីសងបៀរអាប៉ោងនឹងភ្នាល់ទឹកភ្លៀងដុះស្លែដ៏ធំរបស់លោកតាល់និងលោកខនក្រសួងមហាផ្ទៃគួរតែបើកការស៊ើបអង្កេត

ល្បែងស៊ីសងបៀរអាប៉ោងនឹងភ្នាល់ទឹកភ្លៀងដុះស្លែដ៏ធំរបស់លោកតាល់និងលោកខនក្រសួងមហាផ្ទៃគួរតែបើកការស៊ើបអង្កេត

ខេត្តបាត់ដំបង ៖ទីតាំងល្បែងស៊ីសងបៀរអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់និងលោកខន នឹងល្បែងភ្នាល់ទឹកភ្លៀងដែលស្ថិតនៅចំណុចវាលស្រែមួយពាន់ក្នុងសង្កាត់អូរចារក្រុងបាត់ដំបងខេត្តបាត់ដំបងតើសមត្ថកិច្ចក្រុងបាត់ដំបងហ៊ានបង្ក្រាបឬមួយយ៉ាងណាដែរ?។
ដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយអស់លោករួចរាល់អស់ហើយជាថ្នូមិនបង្ក្រាបនឹធ្វើមិនដឹងមិនឮ។បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទនេះលេងបានយ៉ាងរលូនដោយគ្មានការបង្ក្រាបនោះឡើយ។នេះមកពីអំណាចទឹកប្រាក់ពីអំណាចទឹកលុយរបស់លោកតាល់និងលោកខន។ភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃហាក់បីដូចជាស្ថាប័នពាក់ព័ន្ធក្នុងក្រុងបាត់ដំបងមិនយកចិត្តទុកដាក់ទល់តែសោះ។ ល្បែងស៊ីសងទាំងនោះអាចកើតមានចោរលួចចោរប្លន់ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរពោលគឺល្បែងគ្រប់ប្រភេទទាំងអស់នេះធ្វើអោយសង្គមវឹកវរ។ ចំណែកឯអ្នកឈ្នះចាញ់រាប់ម៉ឺនដូល្លានេះជាហេតុផលដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងល្បែងស៊ីសងបៀអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់។ប្រភពព័ត៌មានដដែលនេះបាននិយាយថាក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ។ប្រជាពលរដ្ឋបានរិះគន់ទៅលើលោក អភិបាលខេត្តបាត់ដំបងនិងលោកស្នងការស្នងការថ្មីព្រមទាំងមេប៉េអឹមថ្មី អសមត្ថភាពក្នុងបង្រ្កាបបនល្បែងដុះស្លែរបស់មេបនល្បែងដុះស្លែ គឺ លោក តាល់ និង លោក ខន ។តើពេលណាទើបមានចំណាត់ការចំពោះល្បែងស៊ីសងគ្រប់ប្រភេទដូចជាបៀអាប៉ោងរបស់លោកតាល់និងតាខនកុំធ្វើអោយភូមិឃុំ មានសុវត្ថិភាព៩ ចំណុច នឹងបរាជ័យ។ បើតាមប្រភពពីអ្នកញៀនល្បែងបានលួចខ្សឹមប្រាប់ថាលោកតាល់និងលោកខន បានបង់លុយរត់ការជូនស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយដូច្នេះគ្មានអ្វីត្រូវព្រួយទៀតទេ ហើយអ្នកញៀនល្បែងនោះបានបន្តទៀតថា សូម្បីតែលោក អភិបាលខេត្តលោកស្នងការ មេប៉េអឺមខេត្តក៏មិនហ៊ានបង្រ្កាប ល្បែងស៊ីសងដុះស្លែរបស់អ្នកទាំងពីរនេះដែលជាមេបនល្បែងដ៏ធំ។ បើយោងតាមប្រភពចុងក្រោយបាននិយាយថាមេបនល្បែងម្នាក់ក្នុងចំណោម ២នាក់ គឺ លោក ខន បាននិយាយ ថាមិនខ្លាចទេពួកកាសែតចង់ផ្សាយស្អីក៏ផ្សាយទៅ និងបានជេរប្រមាថអ្នកកាសែតថែមទៀតផង។ប្រភពពីប្រជាពលរដ្ឋបានិយាយថា ចាប់តាំងពីល្បែងភ្នាល់ទឹកភ្លៀង មានបង្កប់បៀរអាប៉ោងលេងជារាល់ថ្ងៃនេះ គឺមានការកើតចោរលួចបណ្តើរហើយ ហើយប្រភពបន្តទៀតថា ពួកគាត់សព្វថ្ងៃនេះមានការព្រួយបារម្ភខ្លាំងណាស់ ដោយសារតែមានល្បែងស៊ីសងកើតឡើងបែបនេះ។ ពួកគាត់ទទូចសូមអំពាវនាវដល់សម្តេចក្រឡា ហោម ស ខេង ឧបនាយកមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ដល់អាជ្ញាធរខេត្តផងទានពីព្រោះសព្វថ្ងៃនេះល្បែងរីកដូចផ្សិតគ្មានអ្នកបង្រ្កាបឡើយ ដូច្នេះសម្តេច ក្រឡាហោម មេត្តាជួយពួកគាត់យើងខ្ញុំផង៕អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕
ដោយ៖(បុបា្ផក្រុងបាត់ដំបង).

18 19 20 21 22 23

13

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |