ខេត្តស្ទឹងត្រែង:សូមស្តាប់សំឡេងប្រជាពលរដ្ឋត្រេកអរដែលបានផ្លូវលំមួយខ្សែសំរាប់ប្រើប្រាស់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរគឺឃុំចម្ការលើ និងឃុំអន្លង់ភេសរុបប្រមាណ1385គ្រួសារបានត្រេកអររកអ្វីប្រៀបពុំបានចំពោះសមិទ្ធិផលផ្លូវលំមួយខ្សែប្រវែង11,8គីឡូម៉ែត្រដែលបានធ្វើរួចរាល់ហើយប្រគល់ជូនពួកគាត់អោយប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ។រឿងដែលពួកគាត់បំភ្លេចមិនបានពីមុនតំបន់នេះមានតែផ្លូវថ្មើជើង វាង បត់បែន កេលកង់សូម្បីតែបរទេះគោក៏ពិបាកជាពិសេសពេលរដូវវស្សាទឹកភ្លៀងហូរលិចអូរពុំអាចធ្វើតំណើរបាន។ពួកគាត់បន្តថាពីភូមិទៅកាន់ទីរួមខេត្តស្ទឹងត្រែងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រសោះតែវាហាក់ឆ្ងាយដូចជើងមេឃពុំអាចទៅបាន។
ហើយមានអ្នកខ្លះបានស្លាប់ទៅបាត់ ដោយពុំបានស្គាល់ទីរួមខេត្តស្ទឹងត្រែងផង។ដូច្នេះផ្លូវលំមួយខ្សែនេះគឺជាអាយុជីវិតរបស់ពួកគាត់ក្នុងសម័យកាលសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។ហើយពួកគាត់បានប្តេជ្ញាបន្តការគាំទ្រអោយសម្តេចតេជោហ៊ុន សែន ដឹកនាំប្រទេសជាបន្តទៅទៀត។ទន្ទឹមនឹងសមិទ្ធិផលដ៏ថ្លៃថ្លាខាងលើពួកគាត់ក៏បានស្នើសុំដល់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជួយដាក់លូបង្ហូរទឹកកាត់ផ្លូវអោយបានច្រើនកន្លែងដើម្បីកុំអោយទឹកភ្លៀងហូរកាត់លើផ្លូវពេលភ្លៀងម្តងៗដែលជាហេតុបណ្តាលអោយដាច់ផ្លូវនិង
ឆាប់ខូចមិនអាចធ្វើដំណើរបាន។ក្នុងឱកាសជាគណៈអធិបតីឯកឧត្តម ឡួយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងក៏បានរំឭកពីប្រវត្តិផ្លូវទៅកាន់ឃុំទាំងពីរខាងលើថាវាពិតជាមានការលំបាកខ្លាំងណាស់។ពេលក្រុមការងារចុះមកម្តងដេកផ្លូវខ្លះឈឺពេលត្រឡប់ទៅវិញ។តែពេលនេះទៅមុខបងប្អូនឈប់លំបាកទៀតហើយ។មានផ្លូវល្អសំរាប់ធ្វើដំណើរ
សំរាប់ដឹកផលកសិកម្មងាយស្រួលក្មួយៗទៅសាលារៀនមន្ទីរពេទ្យនិងផ្សារជាដើម។ឯកឧត្តមបានបន្តទៀតថារឿងសំខាន់ត្រូវចេះថែរក្សាផ្លូវអោយបានល្អកុំដឹកលើសទំងន់ដែលនាំអោយផ្លូវឆាប់ខូច និងជាពិសេសត្រូវប្រយត្តគ្រោះថ្នាក់ចរាចរណ៍កុំបើកលឿនពេលបានផ្លូវល្អ។ហើយដើម្បីឆ្លើយតបទៅនិងគុណតម្លៃដ៏ធំធេងខាងលើឯកឧត្តមបានស្នើប្រជាពលរដ្ឋអោយទៅបោះឆ្នោតគ្រប់គ្នានៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2018 ខាងមុខនេះដើម្បីអោយសម្តេចតេជោហ៊ុន សែន ដឹកនាំប្រទេសបន្តទៀត៕ដោយ៖ ( លោក វង់ សុភី).
0
ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារសប្បាយចិត្ត ត្បិតបានផ្លូវថ្មី ប្រើប្រាស់
Filed in: សង្គម