ខេត្តរតនះគីរី ៖មេឈ្មួញឈើដ៍ធំពីនាក់ប្តីប្រពន្ធប្តីឈ្មោះផុននិងប្រពន្ធឈ្មោះច្រិបដែលល្បីឈ្មោះខាងទិញព្រៃសហគមន៍រាប់ពាន់ហត្ថចាប់ពីស្រុអូយ៉ាដាវរហូតមកទល់និងស្រុកលំផាត់ ដែលមានប្តីជាមេប៉ុស្តិ៍ខនលាធំរបស់វរះព្រំដែនលេខ623ដែលមានមេវរះព្រំដែនឈ្មោះនួនសុវណ្ណហៅអូនធំជាមេវរះការពារព្រំដែនគោកលេខ623៕
បើតាមប្រវត្តិរបស់មេឈ្មួញឈើទាំងពីរនាក់ប្តីប្រពន្ធនេះជាច្រើនឆ្នាំមកហើយគាត់បានទិញព្រៃសហគមន៍ហើយដាក់កម្មករនិងគ្រឿងចក្រជាច្រើននៅក្នុងព្រៃនោះមានទាំងជនជាតិវៀតណាមខុសច្បាប់ជាច្រើននាក់នៅក្នុងព្រៃដើម្បីកាប់ឈើដឹកទៅប្រទេសវៀតណាម៕ជាក់ស្តែងថ្មីៗគាត់ទើតែទិញព្រៃសហគមន៍ក្នុង ឃុំសេដា ស្រុកលំផាត់ខេត្តរតនគីរីយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់សូម្បីតែយកភ្នែកមើលក៍មិនហ៊ានផង ៕បើតាមប្រភពពីប្រជាពលរដ្ធលួចខ្សិបប្រាប់អ្នកសាព័ត៌មានយើងថាសព្វថ្ងៃនេះមេឈ្មួញដុះស្លែទាំងពីរនាក់ប្តីប្រពន្ធកំពុងតែនាំគ្រឿងចក្រជាច្រើនគ្រឿងនិងដាក់កម្មករថែមយ៉ាងច្រើនដើម្បីកាប់យកឈើអោយឆាប់អស់ក្នុងពេលឆាប់ៗកុំអោយពិបាកក្នុងការរត់ការសមត្ថកិច្ចច្រើនលើកច្រើនសាដែលសង្ស័យមានការឃុបឃិតគ្នាជាប្រពន្ធ័នៅក្នុងស្រុកអូយ៉ាដាវ និងស្រុកលំផាត់ ហើយឈើដែលកាប់ហើយត្រូវបានដឹកជញ្ជូនទៅប្រទេសវៀតណាមតាមច្រក ខ្លាធំ ដែលជាច្រកដែលគ្រប់គ្រងដោយលោកផុនដែលជាប្តីរបស់ឈ្មោះច្រិបមេឈ្មួញរកស៊ីឈើប្រណិតដឹកចេញទៅប្រទេវៀតណាមយ៉ាងរលូនសមត្ថកិច្ចជាច្រើនបិទភ្នែក។ ប្រភពពីឈ្មួញរកស៊ីឈើមួយចំនួនបានឲ្យដឹងថា នៅថ្ងៃ៧ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចច្រកទ្វាព្រំដែនអូរយ៉ាដាវមិនអនុញាតឲ្យឈ្មួញរកស៊ីឈើចេញទេ ដោយផ្អាកតាំងពីថ្ងៃទី៦ មករា មកម្ល៉េះ ។ ប្រភពមួយចំនួនទៀតបានលើកឡើងថាគេឃើញមានឈ្មួញឈើដឹកជញ្ជូនឈើបានរាល់ថ្ងៃហើយអ្នករកស៊ីតូចតាចគេឲ្យផ្អាកគឺផ្អាកហើយ។ក្នុងការដឹកជញ្ជូនឈើប្រណិតដល់ព្រំដែនវៀតណាម មិនឃើញជំនាញមេព្រៃតាមស្រុកឃាត់ ឬទប់ស្កាត់ទេជាពិសេសលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគិរី បិទភ្នែកដេកលក់មិនបង្ក្រាបតែម្តង ៕