គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ភូមិឃុំមានសុវត្ថិភាព៩ចំណុចគ្មានន័យព្រោះអាជ្ញាធរខេត្តបាត់ដំបងមិនអនុវត្តន៍ តើមានអាថ៌កំបាំងអ្វី…?

ភូមិឃុំមានសុវត្ថិភាព៩ចំណុចគ្មានន័យព្រោះអាជ្ញាធរខេត្តបាត់ដំបងមិនអនុវត្តន៍ តើមានអាថ៌កំបាំងអ្វី…?

ខេត្តបាត់ដំបង ៖បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបងបាននិយាយថា គួរតែយកមេបនល្បែងស៊ីសងទាំងបីនាក់ធ្វើថា្នក់ដឹកនាំខេត្តល្អជាងដោយប្រភពនោះបាននិយាយ ថាអ្នកទាំងបីបានបើកបនល្បែងស៊ីសងគ្រប់ប្រភេទដូចជា៖បៀរអាប៉ោង នឹងល្បែងភា្នល់ទឹកភ្លៀងជាដើមគ្មានស្ថាប័នណាហ៊ានចេញមុខបង្រ្កាបឡើយ ដូច្នេះពួកគាត់ហ៊ាននិយាយបែបនេះដោយសារតែបនល្បែងនៅតែបន្តដំណើរការដដែលបានយ៉ាងរលូន។ សូមបញ្ជាក់ថា ទីតាំងល្បែងស៊ីសងបៀរអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់ លោក ត្នោតជ្រុំ និងលោកខន បនល្បែងស៊ីសងមានបៀរអាប៉ោង នឹង ល្បែងភ្នាល់ទឹកភ្លៀងដែលស្ថិតនៅចំណុចវាលស្រែមួយពាន់ក្នុងសង្កាត់ អូរចារ ក្រុងបាត់ដំបងខេត្ត បាត់ដំបង ។តើស្ថាប័នពាក់ព័ន្ធខេត្តបាត់ដំបងហ៊ានបង្ក្រាបដែរឬទេ…?។បើមិនហ៊ានទេមានន័យថា ប្រហែលជាអាចទទួលកាភសក្ការៈពីមេបនល្បែងនេះមែន នេះដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយអស់លោករួចរាល់អស់ហើយជាថ្នូមិនបង្ក្រាបនឹធ្វើមិនដឹងមិនឮ។បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងក្រុង
បាត់ដំបងបានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទនេះលេងបានយ៉ាងរលូនដោយគ្មានការបង្ក្រាបនោះឡើយ។នេះមកពីអំណាចទឹកប្រាក់ពរបស់លោក តាល់ លោក ត្នោតជ្រុំ និង លោកខន។ភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃហាក់បីដូចជាស្ថាប័នពាក់ព័ន្ធក្នុងក្រុងបាត់ដំបងមិនយកចិត្តទុកដាក់ទល់តែសោះ។ ល្បែងស៊ីសងទាំងនោះអាចកើតមានចោរលួចចោរប្លន់ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរពោលគឺល្បែងគ្រប់ប្រភេទទាំងអស់នេះធ្វើអោយសង្គមវឹកវរ។ ចំណែកឯអ្នកឈ្នះចាញ់រាប់ម៉ឺនដូល្លានេះជាហេតុផលដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងល្បែងស៊ីសងបៀអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់។ប្រភពព័ត៌មានដដែលនេះបាននិយាយថាក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងបានគ្នារិះគន់ទៅលើលោកអភិបាលខេត្តបាត់ដំបងនិងលោកស្នងការស្នងការថ្មីព្រមទាំងមេប៉េអឹមថ្មីអសមត្ថភាពក្នុងបង្រ្កាបបនល្បែងដុះស្លែរបស់មេបនល្បែងដុះស្លែ គឺ លោក តាល់ លោក ត្នោតជ្រុំ និង លោក ខន ។តើពេលណាទើបមានចំណាត់ការចំពោះល្បែងស៊ីសងគ្រប់ប្រភេទដូចជាបៀរអាប៉ោងរបស់លោកតាល់ លោក ត្នោតជ្រុំ
និង លោក ខននេះ?។កុំធ្វើអោយភូមិឃុំមានសុវត្ថិភាព៩ចំណុចបរាជ័យ។បើតាមប្រភពពីអ្នកញៀនល្បែងបានលួចខ្សឹមប្រាប់ថាលោក តាល់ លោក ត្នោតជ្រុំ និង លោកខនបានបង់លុយរត់ការជូនស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយដូច្នេះគ្មានអ្វីត្រូវព្រួយទៀតទេហើយអ្នកញៀនល្បែងនោះបានបន្តទៀតថា សូម្បីតែ លោកអភិបាលខេត្ត លោកស្នងការ មេប៉េអឺមខេត្តក៏មិនហ៊ានបង្រ្កាបល្បែងស៊ីសងដុះស្លែរបស់អ្នកទាំងបីនេះដែរ។ បើយោងតាមប្រភពចុងក្រោយបាននិយាយថាមេបនល្បែងម្នាក់ក្នុងចំណោម៣នាក់គឺលោកខន បាននិយាយមិនខ្លាចទេពួកអ្នកកាសែតចង់ផ្សាយស្អីក៏ផ្សាយទៅនិងបានជេរប្រមាថអ្នកថែមទៀតផង លោក ខនអះអាងថា បានបង់លុយរត់ការរួចរាល់ហើយ។ប្រភពពីប្រជាពលរដ្ឋបានិយាយថាចាប់តាំងពីល្បែងភ្នាល់ទឹកភ្លៀងមានបង្កប់បៀរអាប៉ោងលេងជារាល់ថ្ងៃនេះគឺមានការកើតចោរលួចបណ្តើរៗហើយ ហើយប្រភពនោះបន្តទៀតថា ពួកគាត់សព្វថ្ងៃនេះមានការព្រួយបារម្ភខ្លាំងណាស់ដោយសារតែមានល្បែងស៊ីសងកើតឡើងបែបនេះ។
ពួកគាត់ទទូចសូមអំពាវនាវ ដល់ សម្តេច ក្រឡា ហោម ស ខេង ឧបនាយកមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិង ឯកឧត្តមនាយឧត្ត​មសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាជួយអន្តរាគមន៍ដល់អាជ្ញាធរខេត្តផងទានពីព្រោះសព្វថ្ងៃនេះល្បែងរីកដូចផ្សិតគ្មានអ្នកបង្រ្កាបឡើយ។បើតាមប្រភពពីប្រជាពលរដ្ឋនៅក្រុងបាត់ដំបងបានឡយចខ្សឹបប្រាប់នៅថ្ងៃនេះថាពួកគាត់មានការភ័យខ្លាចណាស់នៅពេលដែល
មានល្បែងបើកលេងយ៉ាងគគ្រឹកគគ្រេងគ្មានស្ថាប័នណាចុះបង្រ្កាបបានម្តងណាឡើយ មានតែកន្លែងល្បែងនោះមានហ្វូងមនុស្សច្រើនឡើងៗគួរឲ្យខ្លាច ពីព្រោះពួកគាត់ថា ធម្មតាតែមានល្បែងគឺមិនយូរមិនឆាប់អាចកើតឡើងមានអំពើចោរកម្មឆក់លួចប្លន់ជាក់ជាមិនខានឡើយ នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង៕អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕ដោយ៖(បុបា្ផក្រុងបាត់ដំបង).

 

232219202114181312

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |