គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លង់ទឹក៦ម៉ោងផុសឡើងវិញថាបារមីពស់នាំទៅដើរលេងក្នុងទឹកទន្លេ

លង់ទឹក៦ម៉ោងផុសឡើងវិញថាបារមីពស់នាំទៅដើរលេងក្នុងទឹកទន្លេ

ស្ទឹងត្រែងៈនារីវ័យក្មេងម្នាក់ក្នុងចំនោមមនុស្សបីបួននាក់ដែលនាំគ្នាទៅបេះផ្លែល្វានៅច្រាំងទន្លេនៃស្រុកសេសានត្រូវសត្វពស់មានបារមី២ក្បាលនាំយកទៅលេងក្នុងទឹកជាទីកន្លែងរស់នៅរបស់សត្វពស់អស់រយៈពេល៦ម៉ោងរួចសន្យានឹងនាំយកនារីនោះត្រលប់មកកន្លែងដើមវិញធ្វើអោយអ្នកស្រុកគិតថានាងបានទៅលោតទឹកសម្លាប់ខ្លួនហើយផ្អើលឆោឡោដល់សមត្ថកិច្ចរួមនិងអ្នកភូមិចេញចុះមុជទឹកតាមដងទន្លេ និងជិះទូកតាមស្វែងរកសាកសពរហូតដល់ឆ្អែតពេកនៅតែរកមិនឃើញស្រាប់តែផុសឡើងវិញឃើញជាសភាពធម្មតាគ្រាន់តែអស់កម្លាំងតិចតួចគេជឿថាជារឿងអបិយជំនឿចម្លែកអស្ចារ្យដែលអ្នកស្រុកអ្នកភូមិនៅភូមិភាគឥសានក្នុងខេត្តស្ទឹងត្រែងនេះមិនធ្លាប់ឃើញកើតមានពីមុនមក។រឿងដែលចម្លែកអស្ចារ្យនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៩មករាឆ្នាំ២០១៧ស្ថិតចំណុចច្រាំងទន្លេក្រោមដើមល្វាចំងាយប្រមាណ១០មែត្រពីបន្ទាយសឹករងស្រុកសេសានក្នុងភូមិកំភុនឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង។

នារីដែលសត្វពស់មានបារមីនាំយកទៅក្នុងទៅលេងក្នុងទឹកទន្លេនោះមានឈ្មោះថេង ជីឡា អាយុ១៨ឆ្នាំ មានឪពុកឈ្មោះ ផែង ថងថេង អាយុ ៤២ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះឃឿង យ៉ាន់ អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។នារីនោះបានរៀបរាប់ប្រាប់TVFBថាមុនដំបូងនាងបាននាំគ្នាបីបួននាក់ទៅបេះផ្លែល្វានៅច្រាំងទន្លេខាងលើរួចក៏ចង់ចុះមុជទឹកក៏លោតចុះចូលទឹកទន្លេតែម្តងហើយក៏បានឃើញសត្វពស់ធំ២ក្បាលបានហៅនាងទៅដើរលេងក្នុងទឹកហើយសន្យាថានិងនាំនាងត្រលប់មកវិញមិនយកទៅរហូតទេ ខណៈនោះនាងក៏បានទៅជាមួយសត្វពស់ទាំង២ក្បាលនោះរហូតដល់កន្លែងរស់នៅសត្វពស់នៅបាដាទន្លេ ហើយទុកអោយនាងអង្គុយម្នាក់ឯងមើលទេសភាពក្នុងកន្លែងរស់នៅរបស់សត្វពស់នោះ។នាងថាទីកន្លែងរស់នៅរបស់សត្វពស់នោះ ស្អាតណាស់ដូចល្អាងដ៏ធំ  ប្រៀបដូចឋានភជុង្គនាគដែលនាងធ្លាប់មើលភាពយន្តបុរាណតាមកញ្ជក់ទូរទស្សន៏ចឹង។ នាងបន្តថាក្រោយពីអង្គុយមើលទេសភាពក្នុងល្អាងនោះមកសត្វពស់ដ៏ធំទាំង២ក្បាលបានគៀបអមសងខាងខ្លួនរបស់នាងទុកអោយនាងកណ្តាលហើយនាំយកនាងមកកន្លែងដើមវិញនាងក៏លែងដឹងខ្លួនអ្វីទាំងអស់។លោក ផែង ថងថេងនិងអ្នកស្រី ឃឿង យ៉ាន់ ជាឪពុកម្តាយនារីខាងលើបានបញ្ជាក់ថាកូនស្រីរបស់លោកតាំងពីក្មេងមកមិនដែលមានជំងឺអ្វីទេហើយមិនដែលមានរឿងឈ្លោះប្រកែកអីដែរទើបតែនិងភ្ចាប់ពាក្យបាន៨ខែ ហើយសុខៗក៏ទៅជាមានរឿងហេតុចម្លែកចឹងកើតឡើង។  លោកធឹងសួនអ្នកស្រុកភូមិផងរបងជាមួយនារីខាងលើនោះបានប្រាប់TVFBថាដោយមានគេមកប្រាប់លោកថានារីនោះបានលោតទឹកសម្លាប់ខ្លួន ក៏នាំគ្នាផ្អើលឆោឡោដល់អ្នកភូមិមានអ្នកខ្លះចុះមុជទឹកនិងមានអ្នកខ្លះជិះទូកតាមរកសាកសពនាងអស់រយៈពេលជិត៦ម៉ោង ដោយមិនដឹងថាមានសត្វពស់ដែលមានបារមី២ក្បាលនាំយកនាងទៅដើរលេងទេព្រោះថាចាប់តាំងនាងលោតទឹកនៅម៉ោង៩និង៤០នាទីព្រឹករហូតដល់ម៉ោង១៦និង២០នាទីល្ងាចទាំងក្រុមគ្រួសារនិងអ្នកស្រុកបាននាំគ្នាអុជធូបទានបន់ស្រន់តាមបែបប្រពៃណីខ្មែរផង ឡាវផង សុំអោយរកឃើញសាកសពវិញក៏នៅតែរកមិនឃើញ តែអ្វីដែលមិនគួរអោយជឿមិនបានសោះនោះស្រាប់តែនារីនោះបានផុសចេញពីក្នុងទឹកទន្លេមកវិញទៅនៅខាងលើពីកន្លែងដែលលោតទឹកប្រហែល៥០មែត្រ ដោយខ្លូនពាក់កណ្តាលខាងលើនៅលើគោកពាក់កណ្តាលខ្លួនខាងក្រោមនៅក្នុងទឹកដោយសភាពធម្មតាគ្រាន់តែអស់កម្លាំងតិចតួចរួចក៏យកទៅមណ្ឌលសុខភាពស្រុកសេសានដើម្បីសង្គ្រោះ។ ។លោកបន្តថា កាលពី២ឆ្នាំកន្លងទៅកន្លែងដែលនារីនោះបានលោតទឹកក៏ធ្លាប់មានអ្នកស្លាប់ដោយសារលង់ទឹកស្លាប់ផងដែរ។

អ្នកស្រុកម្នាក់ទៀតបានអោយដឹងថា នេះមិនមែនជារឿងចៃដន្យទេ រឿងនេះវាជាចម្លែកអស្ចារ្យ ជារឿងអបិយជំនឿដែលមានពីបុរម្យបុរាណមកមិនងាយនិងកើតមានឡើងនោះទេ  ហើយបើកើតលើអ្នកណាអ្នកនោះសុទ្ធតែជាអ្នកមានបារមីខ្ពស់ ។លោកថានៅតំបន់ដែលលោករស់នៅគឺពិតជាថាមានអបិយជំនឿពិតប្រាកដ ព្រោះថាលោកមករស់ក្នុងស្រុកអស់រយៈពេល៣០ឆ្នាំហើយ ហើយមិនមែនជាការភូតភរកុហកនោះទេ គឺជាពិត ។លោកបន្តថា មនុស្សយើងឯណាលង់ទឹក៦ម៉ោងហើយមិនស្លាប់ យ៉ាងច្រើន៣០នាទីក៏អាចស្លាប់បានដែរ នេះបាត់រហូតដល់៦ម៉ោង ឃើញផុសមកវិញសូម្បីតែពោះក៏គ្មានប៉ោងដោយសារផឹកទឹកទន្លេផង ទើបអ្នកស្រុកគិតថាជារឿងអព្ភូតហេតុចម្លែកដែលកម្រនិងកើតមានឡើង នេះជារឿងពិតមានពីព្រេងជំនាន់មុននៅបន្តដល់សព្វថ្ងៃនេះ៕

 

 

IMG-20170110-WA0097 IMG-20170110-WA0098IMG-20170110-WA0100IMG-20170110-WA0099

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |