ខេត្តក្រចេះ៖ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលខណៈដែលរថយន្តដឹកឈើប្រភេទយីឌុបផ្ទុកលើសទំងន់បណ្តាលអោយសាឡាងមួយគ្រឿងក្រឡាប់ផ្កាប់មុខចូលទៅក្នុងទឹកដោយសារតែទ្រទម្ងន់មិនរួចនៅពេលដែលចម្លងរថយន្តនៅថ្ងៃសុក្រ ១១ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នៅចំនុចភូមិ កំពង់ដរឫស្សីចារ ឃុំ ថ្មគ្រែ ស្រុក សំបូរ ខេត្ត ក្រចេះ។
ហេតុការណ៍កើតឡើងដោយសារការហ៊ានទទួលចម្លងរថយន្តដឹកឈើយីឌុបចំនួនពីរគ្រឿងផ្ទុកលើសទម្ងន់កំណត់ ដោយយកលុយពីឡានច្រើនៗជាពិសេសលួចចម្លងពេលយប់ខុសកាលវេលាទៀតផង។ តាមប្រភពបញ្ជាក់ថាការដឹកឈើតាមឡានយីឌុបនេះចេញមកពីព្រៃឡង់និងព្រៃសហគមន៍ក្បែតំបន់ព្រៃឡង់ដោយកាត់មុខបរិស្ថាននិងសមត្ថកិច្ចមេព្រៃកម្លាំងការពារគ្រប់ប្រភេទរហូតធ្លាយដល់កំពង់ចម្លងឫស្សីចារមកឆ្លងសាឡាងដែលជាមធ្យោបាយសម្រាប់ឆ្លងពលរដ្ឋនិងទំនិញកសិករបន្តិចបន្តួច។ ប៉ុន្តែពេលនេះឆ្លៀតឱកាសបានក្លាយជាទុក្ខធ្ងន់ធ្ងរទៅវិញ។ទន្ទឹមនឹងហេតុការណ៍ក្រឡាប់ទូកដរចម្លងនេះដែរ មិនបានបង្ករឲ្យមនុស្សគ្រោះថ្នាក់ទេដោយការអះអាងថាតៃកុងដរ តៃកុងឡានយីឌុបបាននាំគ្នាលោតចេញ គេចសភាពគ្រោះថ្នាក់នោះបានមិនទាន់មានរបាយការណ៍បញ្ជាក់ថា ឡានដឹកឈើនោះជាប្រភេទឈើអ្វីនៅឡើយទេ ដោយគេឃើញតែកង់ឡានឡឹមៗ
ផុសពីទឹកតែប៉ុណ្ណោះ៕(ព័ត៌មានបឋម)