គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប៉ូលិសសេដ្ឋកិច្ចក្រសួងម្នាក់ប្រចាំទិសស្ទឹងត្រែងស៊ីឈ្មួលកាងរថយន្ត ដឹកឈើខុសច្បាប់អោយជនជាតិយួនចេញពីខេត្តស្ទឹងត្រែងទៅរតនគីរី

ប៉ូលិសសេដ្ឋកិច្ចក្រសួងម្នាក់ប្រចាំទិសស្ទឹងត្រែងស៊ីឈ្មួលកាងរថយន្ត ដឹកឈើខុសច្បាប់អោយជនជាតិយួនចេញពីខេត្តស្ទឹងត្រែងទៅរតនគីរី

ខេត្តស្ទឹងត្រែងៈប៉ូលិសសេដ្ឋកិច្ចក្រសួងម្នាក់ប្រចាំទិសខេត្តស្ទឹងត្រែងយកអំណាចមកកាងរថយន្ត
ដឹកឈើអោយវៀតណាមចេញពីរខេត្តស្ទឹងត្រែងទៅរតនគីរីយ៉ាងពេញបន្ទុកដោយធ្វើចរាចរណ៍
នៅតាមដងផ្លូវជារៀងរាល់យប់គ្មានសមត្ថកិច្ចពាក់ព័ន្ធណាអើពើនិងបង្ក្រាបសោះឡើយរហូតមក
ដល់ពេលនេះឈ្មួញវៀតណាមដែលមានឈ្មោះទី១៖ ម៉ុច ទី២៖ឈ្មោះ ម៉ៅ ទី៣៖ឈ្មោះកាំង ទី៤៖
ឈ្មោះហេង ទី៥៖ឈ្មោះឌុង និងទី៦៖ឈ្មោះទូ(ជនជាតិ យួន) គឺជាឈ្មួញឈើយ៉ាងសកម្មប្រចាំខេត្ត
ស្ទឹងត្រែងនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្លើនដដែលបើទោះបីរថយន្តក្រុមឈ្មួញដឹកឈើ
ទាំងនោះកែខុសបទស្ថានបច្ចេកទេសយ៉ាងណាក៏ដោយក៏គ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាហ៊ានប៉ះ
ពាល់នោះទេ។បើតាមប្រភពដ៏ច្បាស់ការណ៍បានអោយដឹងថាឈ្មួញឈើយ៉ាងសកម្មប្រចាំខេត្តស្ទឹង
ត្រែងដែលដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាងឆ្លងកាត់ខេត្តស្ទឹងត្រែងលក់អោយឈ្មួញចាំទិញនៅ
ស្រែពកទឹកដីខេត្តរតនគីរីរួចដឹកបន្តទៅលក់នៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវយ៉ាងគគ្លើនខណៈ
ដែលមានប៉ូលិសសេដ្ឋកិច្ចក្រសួងម្នាក់ ប្រចាំទិសស្ទឹងត្រែងជាអ្នកកាងផ្លូវ។ពាក់ព័ន្ធករណីខាងលើអង្គភាព
យើងមិនអាចសុំការបំភ្លឺពីប៉ូលីសសេដ្ឋកិច្ចប្រចាំទិសស្ទឹងត្រែងបានទេដោយហេតុទូរស័ព្ទលោកខលមិនចូល។
ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងក៏ដូចជានៅតាមដងផ្លូវសូមអំពាវនាវដល់ លោក ម៉ុម សារឿន អភិបាលនៃ
គណៈអភិបាលខេត្តស្ទឹងត្រែងជួយទប់ស្កាត់ទាន ហើយប្រភពពីប្រជាពលរដ្ឋនបាននិយាយថា បច្ចុប្បន្នក្រុម
ដឹកឈើសឹងតែជារៀងរាល់ថ្ងៃមានឈើគ្រប់ប្រភេទដោយក្រុមឈ្មួញមួយក្រុមដឹកឈើក្រហមចេញពី ឈ្វាំង
ក្នុងស្រុលថាឡាបរិវ៉ាត់ ខេត្តស្តឹងត្រែងនិងក្រុមឈ្មួញមួយក្រុមទៀតដឹកចេញពីស្រុក សៀមប៉ាងខេត្តស្ទឹងត្រែង
ដូច្នេះលោក អភិបាលខេត្តត្រូវធ្វើយ៉ាងណា បើបទល្មើសកើតឡើងយ៉ាងនេះ…?៕ បឋមដោយ៖(បុបា្ផស្ទឹងត្រែង)

007 006 005 004 003

005

002

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |