គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ត្រីចូលនីវត្តន៍នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅខេត្តត្បូងឃ្មុំ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ត្រីចូលនីវត្តន៍នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំៈនៅសាលាខេត្តត្បូងឃ្មុំនារសៀលថ្ងៃសុក្រ ០៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៨ មានការប្រារព្ធពិធីសំណេះសំណាលជាមួយមន្រ្តីរាជការមន្រ្តីចូលនិវត្តន៍នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទភ្នាក់ងារសុខភាពសត្វភូមិសមាជិកសហគមន៍កសិកម្មនិងសហគមន៍នេសាទទូទាំងខេត្តត្បូងឃុំប្រមាណ ៥០០នាក់ ។
ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរនិងស្រុកកំពង់សៀមអម ដោយលោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរដ្ឋបាលព្រៃឈើរដ្ឋបាលជលផល អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វ ឯកឧត្តមសាកលវិទ្យាធិការមន្រ្តីរាជការថ្នាក់កណ្តាល និងថ្នាក់ខេត្តជាច្រើននាក់ទៀត។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទបានធ្វើកិច្ចស្វាគមន៍និងរាយការណ៍ជូនអង្គពិធីជ្រាបពីស្ថានភាពជារួមនៃការងារបង្កបង្កើនផលសកម្មភាពសំខាន់ៗរបស់សហគមន៍កសិកម្មសហគមន៍នេសាទស្ថានភាពជីវភាពរបស់បងប្អូននិវត្តន៍ជនពិសេសភ្នាក់ងារសុខភាពសត្វភូមិមានចំនួន៣១៨នាក់ដែលបាននិងកំពុងបំពេញការងារជាភ្នាក់ងារព្យាបាលសត្វការពារជំងឺឆ្លងសត្វនិងជាអ្នកផ្សព្វផ្សាយកសិកម្មដល់ប្រជាកសិករ។ទោះជាយ៉ាងនេះក្តីសមត្ថភាពរបស់ពួកគាត់នៅមានកម្រិតរួមទាំងខ្វះខាតមធ្យោបាយសម្ភារនិងថវិកាក្នុងការផ្តល់សេវាសុខភាពសត្វជូនដល់កសិករឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ដូច្នេះទាមទារធ្វើការបណ្តុះបណ្តាល បច្ចេកទេសថ្មីៗបន្ថែមទៀតដើម្បីឆ្លើយតបទៅនិងតម្រូវការដ៏ចាំបាច់របស់កសិករ។ទាក់ទងសុខភាពសត្វភូមិឯកឧត្តមសេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វបានជម្រាបជូនអង្គពិធីថាយោងលើការចាំបាច់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលជ្រើសរើសកសិករគំរូដែលមានបទពិសោធន៍ក្នុងការព្យាបាលនិងការពារជំងឺសត្វឲ្យទទួលបានជាភ្នាក់ងារសុខភាពសត្វភូមិនៅឆ្នាំ២០០១។គោលបំណងដ៏សំខាន់នៃការបង្កើតភ្នាក់ងារនេះគឺដើម្បីជួយព្យាបាលសត្វការពារជំងឺសត្វ អប់រំ ណែនាំបច្ចេកទេសបឋមពីការចិញ្ចឹមព្យាបាលនិងការពារជំងឺឆ្លងសត្វ។នាពេលអនាគត អង្គការសុខភាពសត្វពិភពលោកសន្យាថានឹងជួយបណ្តុះបណ្តាលភ្នាក់ងារសុខភាពភូមិនេះឲ្យក្លាយជាភ្នាក់ងារត្រួតពិនិត្យអនាម័យសត្វនិងគុណភាពសាច់ដើម្បីបង្កើនជំនឿទុកចិត្តដល់អ្នកបរិភោគធានាបាននូវសុខភាពសាធារណៈនិងធ្វើការប្រកួតប្រជែងទីផ្សារ។
ឯកឧត្តមប៉ែន កុសល អភិបាលរងខេត្តបានអបអរសាទរជូន ចំពោះមន្រ្តីនិងភ្នាក់ងារសុខភាពសុខភាពសត្វភូមិដែលជាជនបង្គោលនិងនៅជួរមុខក្នុងការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដែលវិស័យនេះទាមទារការអភិវឌ្ឍឲ្យមានការរីកចម្រើនថែមទៀតដើម្បីធានាបាននូវសន្តិសុខស្បៀងបង្កើនប្រាក់ចំណូល និងកែលម្អកម្រិតជីវភាពជាបណ្តើរៗស្របតាមនិន្នាការនៃការរីកចម្រើនលើវិស័យសេដ្ឋកិច្ចជាតិ។ដូច្នេះ ឯកឧត្តម សំណូមពរឲ្យក្រសួងជួយសហការធ្វើការបណ្តុះបណ្តាលបច្ចេកវិទ្យាថ្មីបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ខ្លួនគាត់ផងនិងដល់សង្គមជាតិផង។ មានប្រសាសន៍សំណេះសំណាលក្នុងពេលនេះ ឯកឧត្តម រដ្ឋមន្រ្តីបានកោតសរសើរ និង វាយតម្លៃខ្ពស់ជូនដល់ភ្នាក់ងារសុខភាពសត្វភូមិ សហគមន៍កសិកម្ម សហគមន៍នេសាទមន្រ្តីរាជការនិង និវត្តន៍ជនដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មឲ្យមានការ រីក ចម្រើនគួរជាទីមោទនៈ។ ជាការពិតវិស័យកសិកម្មបាននិងកំពុងប្រឈមបញ្ហាជាច្រើនដែលទាមទារឲ្យយើងគ្រប់គ្នាខិតខំទ្វេរឡើងថែមទៀតដើម្បីសិក្សាស្រាវជ្រាវរិះរកមធ្យោបាយ និងដំណោះស្រាយសមស្រមទៅតាមនិន្នាការនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មសេដ្ឋកិច្ចជាតិទីផ្សារកសិផលទាំងក្នុងនិងក្រៅប្រទេស និង ជាពិសេសការធ្លាក់
ចុះកំលាំងពលកម្ម។ នេះជាពេលវាលាសមស្របសម្រាប់ពង្រីករកទីផ្សារកសិផល របស់ប្រជាកសិករដែលក្នុងនេះត្រូវជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសក្នុងការកែច្នៃនិងនាំចេញទៅតាមស្តង់ដារគុណភាព និង សុវត្ថិភាពម្ហូបអាហារទៅតាមតម្រូវការទីផ្សារក្នុងតំបន់ និង អន្តរជាតិក្នុងនោះក៏មានផលិតផលសត្វផងដែរ។ស្ថិតក្នុងបរិការណ៍នេះរាជរដ្ឋាភិបាលបាននិងកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្លូវ ស្ពាន ព្រលានយន្តហោះ និង កំពង់ផែទឹកជ្រៅ។ល។ដើម្បីជាការទាក់ទាញដល់វិនិយោគិន និង បង្កលក្ខណៈ ងាយស្រួលក្នុងការនាំចេញផលិតផលកសិកម្មនាពេលអនាគត។ លោកសូមឲ្យ អគ្គនាយកដ្ឋានផលិតកម្មសត្វ និង សុខភាពសត្វជួយជំរុញ និង គាំទ្រផ្តល់ចំណេះដឹងបន្ថែមពន្លឿនការផ្តល់ព័ត៌មាន និង សេវាកម្មឲ្យបានទាន់ពេលវេលា និង មាន ប្រសិទ្ធភាពដល់ភ្នាក់ងារសុខភាពភូមិដោយត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតនូវរាល់បញ្ហាសុខភាពសត្វរបស់កសិករឲ្យបានល្អព្រោះសត្វគឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ពួកគាត់។ក្រៅពីការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តី សុំឲ្យអគ្គនាយកដ្ឋានជួយធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពីផលិតកម្មសត្វ និង សុខភាពសត្វដល់ភ្នាក់ងារសុខភាពសត្វភូមិឲ្យបានទូលំទូលាយដើម្បីជាប្រយោជន៍ក្នុងការបង្កើនការគ្រប់គ្រងចលនា សត្វជំងឺឆ្លងសត្វការនាំចូលសត្វខុសច្បាប់ការគ្រប់គ្រងគុណភាពសាច់ឆ្លើយតបតាមតម្រូវការរបស់អ្នកបរិភោគ។ក្នុងឱកាសនេះ ឯកឧត្តម បានជួយឧបត្ថម្ភដល់សមជិកសមាជិការដែលបានអញ្ជើញមកពីសហគមន៍កសិកម្ម សហគមន៍នេសាទ ភ្នាក់ងារសុខភាពសត្វភូមិ និង មន្រ្តីរាជការចូលនិវត្តន៍ម្នាក់ៗ៤ម៉ឺនរៀល និង ដោយឡែកសម្រាប់ភ្នាក់ងារសត្វភូមិម្នាក់ៗទទួលបានសម្ភារបសុពេទ្យ១កញ្ចប់ថែមទៀត៕ដោយ៖(​យាយដូនពេញ).

001 002 003

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |