ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៌ពីរប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថាថ្មីៗនេះ
មេឈ្មួញជនជាតិវៀតណាមកំពុងតែធ្វើសកម្មភាពឆក់ឱកាសនាំឈើចេញខណៈដែលមានការឃុបខិតជាមួយនិងឈ្មោះ ឆុង និង
ឈ្មោះ អាត ជាមេយោធាស្រុកបន្តការដឹកជញ្ជូនឈើដោយខុសច្បាប់តាមរថយន្តចេញទៅវៀតណាម តាមច្រកណាំលៀឬប៉ុស្តិ៍៧
យ៉ាងរលូនដោយមិនមានអាជ្ញាធរខេត្ត-ស្រុក រួមនិងសមត្ថកិច្ចដែលពាក់ព័ន្ធខាងបង្ក្រាបបទល្មើសចេញមកធ្វើការទប់ស្កាត់នោះទេ។
ពាក់ព័ន្ធទៅនិងការដឹកជញ្ជូនឈើដោយខុសច្បាប់ខាងលើនេះបើតាមប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សំរិទ្ធ ណយ ដែលជាមេប៉ុស្តិ៍ច្រកណាំលៀ ឬប៉ុស្តិ៍៧គឺជាអ្នកឃុបឃិតបើកភ្លើងខៀវឲ្យឈ្មួញ
ជនជាតិវៀតណាមចូលមកដឹកឈើចេញទាំងថ្ងៃទាំងយប់នេះដោយមិនខ្លាចរអែងពីរច្បាប់បន្តិចសោះឡើយដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួននោះផងដែរ។បើតាមប្រភពច្បាស់ការពីរប្រជាសហគមន៌ការពារព្រៃឈើក្នុងស្រុកពេជ្រាដាខេត្តមណ្ឌលគិរីបានបន្តថាឈើទាំងនោះគឺដឹកចេញពីរស្រុកកោះញែក យកមកលាក់ទុក្ខនៅជិតចម្ការកៅស៊ូបារាំងក្បែរចម្ការម្រេចស្ថិតក្នុងស្រុកប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ដើម្បីឆក់ឱកាសដឹកចេញបន្តតាមរថយន្តឡង់គ្រីស័រនិងរថយន្តកែច្នៃចេញទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុកហើយរាល់សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទាំងនេះគឺមិនទាន់សំការបំភ្លឺពីរលោក សំរិទ្ធ ណយ មេប៉ុស្តិ៍ច្រកណាំលៀឬប៉ុស្តិ៍៧នោះបានទេព្រោះទូរស័ព្ទរបស់លោកទំនាក់ទំនងមិនបាននោះទេ៕ដោយ៖ ( ក្រុងសែនមនោរម្យ ).