កោះកុង៖ នៅព្រឹកថ្ងៃទី7 ខែ ធ្នូ ឆ្នាំ 2016 វេលា ម៉ោង 8 និង00នាទី នៅសាលមហោស្របខេត្ត កោះកុងបានបើក សិក្ខាសាលាកម្មវិធីជាតិ ស្តីពីកំណែទម្រង់រដ្ឋបាលសារធារណះ 2015 ដល់ 2018 រៀបចំ ដោយ ក្រសួងមុខងារ សារធារណះ និង លេខាធិការដ្ឋាន គណះកម្មាធិការ កំណែទម្រង់រដ្ឋបាលសាធារណះ ដោយមានការអញ្ជើញចូលរួម ជាអធិបតីភាពពីសំណាក់ ឯកឧត្តម កត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណះនិងជាប្រធានគណះកម្មាធិការកែទម្រង់ រដ្ឋបាលសារធារណះ ។
លោកផៃធូន ផ្លាមកេសនអភិបាលរង នៃគណះអភិ បាលខេត្តកោះកុង រួមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិការនៃគណះកម្មាធិការកែ ទម្រង់រដ្ឋបាលសារធារណះ ចំនួន 5 ខេត្ត (កោះកុង .ព្រះសីហនុ .កំពត .កែប .តាកែវ ) ។
លោក ផៃ ធូន ផ្លាម កេសន បានអានជូននូវ របាយការណ៍ និង ភូមិសាស្ត្រ ខេត្តកោះកុង ជូនគណះ អធិបតីជ្រាប រួមទាំងមតិស្វាគមន៍ និងការប្តេជ្ញា ចិត្តអនុវត្តន៌ យ៉ាងមោះមត់ទៅលើ កំណែទម្រង់រដ្ឋបាលសាធារណះ2015,2108 នៃរដ្ឋបាលខេត្តកោះកុង ។
ឯកឧត្តម គតិបណ្ឌតិ ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង មុខងារសាធារណះ និង ជាប្រធានគណះកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណះ បានថ្លែង ក្នុង អង្គសិក្ខាសា លាខាងលើថាការបង្កើតសិក្ខាសាលា នេះឡើងគឺស្របតាមគោលដៅ ផ្សព្វផ្សាយ រិះរកចំណុចសំខាន់ៗ ដើម្បី យកមកប្រជុំពិភាក្សា និង រកចំណុចកង្វះខាតដើម្បីប ញ្ជៀសនូវគំលៀតរបស់ប្រជាជនដោយដាក់ប្រពន័្ធការងារតែមួយដើម្បីជាការងាយស្រួលដល់មន្ត្រីពាក់ព័ន្ធក៌ដូចជាប្រជាពលរដ្ឋ រួមទាំងតម្លៃសេវាសាធារណះនានា ហើយនិងធ្វើសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី13ខែធ្នូនេះ ។
ឯកឧត្តមគតិបណ្ឌិតបានអំពាវនាវទៅដល់គ្រប់ស្ថាប័ន មេត្តាអនុវត្តន៍ទៅតាមតួនាទីនិងមុខងាររៀងៗខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ និងអស់ពីសមត្ថ ភាព ។ដោយង៉ែត សុគន្ធី