គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋនៅសង្កាត់ឬស្សីកែវដាក់ពាក្យបណ្តឹងទៅអាជ្ញាធរសុំឲ្យជួយអន្តរាគមន៍រឿងបូរីមហាសេដ្ឋីរំលោភលើសេចក្តីទុកចិត្ត

ប្រជាពលរដ្ឋនៅសង្កាត់ឬស្សីកែវដាក់ពាក្យបណ្តឹងទៅអាជ្ញាធរសុំឲ្យជួយអន្តរាគមន៍រឿងបូរីមហាសេដ្ឋីរំលោភលើសេចក្តីទុកចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៩ ខែ ​មករា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋចំនួន ២៥ នាក់បានដាក់ពាក្យបណ្តឹងទៅ លោក ចៅសង្កាត់​ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ សុំឲ្យ លោក ចៅ សង្កាត់ជួយអន្តរាគមន៍រឿងម្ចាស់បុរី មហាសេដ្ឋីមិនទាន់បានប្រគល់ប្លង់រឹងជូនដល់ពួកគាត់ឡើយ។បើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំង២៥នាក់ក្នុងចំណោម៤៩នាក់បាននិយាយថា ការចុះកិច្ចសន្យាទិញ លក់ដីផ្ទះល្វែងជា មួយម្ចាស់បុរីមហាសេដ្ឋីបានធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋថា សាងសង់រយះពេល ១៨ខែ ក្រោយការសាងសង់រួចរាល់រយះពេល៤៥ថ្ងៃនឹងប្រគល់ប័ណ្ណកម្មសិទិ្ឋជូនដល់ពួកគាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះពួកគាត់នៅតែមិនទាន់បានប័ណ្ណកម្មសិទិ្ឋនៅឡើយទេ។ប្រជាពលរដ្ឋសុំអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយអន្តរាគមន៍ដល់ម្ចាស់បូរីដើម្បីប្រគល់ប័ណ្ណកម្មសិទិ្ឋដល់ពួកគាត់ឲ្យបានឆាប់រហ័សផង។ពាក់ព័ន្ឋករណីខាងលើនេះ ដែរ លោក មូល វីរះ ចៅសង្កាត់ ឬស្សីកែវ បានប្រាប់​គេហទំព័រព្រះវិហារតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ២១០៧នេះថា ករណីនេះ លោកកំពុងធ្វើការសំរបសំរួលជាមួយភាគីម្ចាស់បុរីមហាសេដ្ឋីនេះហើយដើម្បីដោះស្រាយជាមួយម្ចាស់អ្នកទិញ ប៉ុន្តែ លោក​ ចៅសង្កាត់បានបន្តថា ភាគីម្ចាស់បុរី ហាក់បីដូចជា មានភាពយឺតយ៉ាវក្នុងប្រគល់ប័ណ្ណកម្មសិទ្ឋិដល់អ្នកទិញ។

ដោយឡែក នៅ រសៀលថ្ងៃទី ១០ ខែមករា​ ឆ្នាំ២០១៧ ប្រជាពលរដ្ឋក៏នាំគ្នាមកសាលាខណ្ឌឬស្សីកែវដើម្បីសុំឲ្យ លោក អភិបាលខណ្ឌជួយរកដំណោះស្រាយដល់ពួកគាត់ផង នៅក្នុងការពិភាក្សានេះ លោក លីន ញ៉ក់ អភិបាលរងខណ្ឌបានមានប្រសាសន៍ថា​ គ្រប់ភាគីពាក់ព័ន្ឋត្រូវតែគោរពទៅតាមកិច្ចសន្យាដែរបានព្រមព្រៀងជាមួយគ្នា ហើយលោក អភិបាលរងបានបន្តទៀតថា បើភាគីណាមួយមិនគោរពទៅតាមកិច្ចសន្យាទេមានន័យថាភាគីនោះ មិនទទួលខុសត្រូវចំពោះមុខច្បាប់។

ពាក់ព័ន្ឋការចោទប្រកាន់ខាងលើនេះដែរ ម្ចាស់បុរីមហាសេដ្ឋី គឺ លោក ណេប សុវណ្ណារិទិ្ឋ ពុំអាចសុំការបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររង់ចាំស្វាគមន៍ក្នុងបកស្រាយគ្រប់ភាគីពាក់ព័ន្ឋ៕

 

 

20170110_094528 20170110_100814 20170110_102413 20170110_160012 20170110_160023 20170110_234910 20170110_234928 20170110_234946

20170110_234900

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |