គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ស្ថាប័នពាក់ព័ន្ធក្នុងខេត្តរតនគីរីអសមត្ថភាពក្នុងបង្រ្កាប រថយន្តដឹកឈើខុសច្បាប់របស់មេឈ្មួញដុះស្លែ ឈ្មោះ ប៉ែត

ស្ថាប័នពាក់ព័ន្ធក្នុងខេត្តរតនគីរីអសមត្ថភាពក្នុងបង្រ្កាប រថយន្តដឹកឈើខុសច្បាប់របស់មេឈ្មួញដុះស្លែ ឈ្មោះ  ប៉ែត

ខេត្តរតនៈគិរីៈសេចក្តីរាយការពីរខេត្តរតនៈគិរីបានអោយដឹងថាបច្ចុប្បន្ននេះសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈើ
ប្រណិតតាមរថយន្តសាំយ៉ុងរបស់លោកប៉ែត ដែលជាអ្នកប្រមូលទិញឈើនិងដឹកជញ្ជូនតាមក្បួនរថយន្តសាំយ៉ុងនោះ
កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយដោយសាតែក្រុមឈ្មួញជាច្រើនអ្នកទៀតបានឃុបឃិតជាមួយសមត្ថកិច្ច
នៅក្នុងខេត្តបើកដៃអោយបទល្មើសហូរចេញម៉ាសេរីតាមច្រកទ្វាអន្តជាតិអូរយ៉ាដាវដោយមិនមានការទប់ស្កាត់ពីសំណាក់
មន្ត្រីជំនាញក៏ដូចជាអជ្ញាធរនៅក្នុងខេត្តដែលជាប់ពាក់ព័ន្ធខាងបង្ក្រាបនោះផងដែរ។ រយៈពេលកន្លងមកក្រុមឈ្មួញជាច្រើន
នាក់នៅតែបន្តប្រមូលទិញឈើនិងដឹកជញ្ជូនឈើតាមរថយន្តធំៗចំណុះពីរ៧០ដល់ជិត១០០តោនឥឡូវក្រុមឈ្មួញទាំងនោះ
បានប្តូររូបភាពថ្មីដឹកតាមរថយន្តសាំយ៉ុងវិញម្តងសូម្បីតែអ្នករត់ការក្នុងខេត្តក៏គេប្តូមុខដែរ។ចៀសវាងនៅការចំណាំមុខជាដដែលៗ
ពាក់ព័ន្ធករណីខាងលើនេះត្រូវបាន លោក ប៉ែត ដែលជាមេឈ្មួញឈើដែលមានអំណាចដើម្បីសុំការបំភ្លឺត្រូវបានលោកប៉ែតឆ្លើយ
ប្រាប់តាមទូរស័ព្ទលាកពីរសៀល ថ្ងៃទី ២១ ខែ មិថុនាឆ្នាំ ២០១៨ នេះថា រូបលោកមិនមែនឈ្មោះ ប៉ែតទេ រូចក៏បិទទូរស័ព្ទទៅ។
ប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តរតនគិរីបានបង្ហើបឲ្យដឹងថា បួនស្ថាប័ននៅប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវកំពុងសប្បាយប្រមូល
លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមរបៀបជិះសេះលែងដៃ មិនខ្វល់ពីការទប់ស្កាត់បទល្មើសទោះដឹកឈើកាត់
មុខក៏ធ្វើមិនឃើញដែរ ពិតជាគួរឲ្យអស់សំណើចណាស់។នេះហើយគេដាក់ឈ្មោះថា ៖(មន្រ្តីជើង១០បើមន្រ្តីជើង២វិញហើយមន្រ្តី
នោះជាប់លំដាប់ថ្នាក់ទី៤ ទើបល្អប្រសើរ និងបំរើសង្គមជាតិ គ្រប់ពេលវេលា)។ច្រកនេះទាំងយប់ទាំងថ្ងៃជាក់ស្ដែងបទល្មើសកើតមានឡើងឥតឈប់ឈរឡើយ៕ដោយ៖ (សម្រស់បឹងយក្ខឡោម).

001 002 003 0044

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |