ខេត្តរតនគិរីៈសេចក្តីរាយការពីរស្រុកកូនមុំបាអោយដឹងថា នៅវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី13 ឆ្លងចូលថ្ងៃទី14ខែកកដ្កាឆ្នាំ2018
មានករណីបង្កហេតុដោយចេតនាមួយដែលក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើលោតឆ័ត្រខុសច្បាប់ដែលជាជើងខ្លាំងដឹកជញ្ជូន
ឈើដែលមាន( ឈ្មោះ ទូច ) ជាម្ចាស់រថយន្តសាំយ៉ុងដឹកឈើល្មើសច្បាប់នោះ ពាក់ផ្លាកលេខ 0909 បានបុកកំទេចមកលើរថយន្ត
របស់អ្នកកាសែតចំនួន 03 គ្រឿងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ។ សេក្តីរាយការបានបន្តទៀតថាជុំវិញទៅលើបញ្ហា
ដែលកើតឡើខាងលើនោះពីរដំបូងឡើយបន្ទាប់ពីរមានការបុកគ្នាជាមួយឡានអ្នកការសែតនៅពេលដែលកំពុងចុះយកព័ត៌មាន
នោះគឺដោយសាតែក្រុមឈ្មួញដែលជាអ្នកប្រព្រឹត្តបទល្មើសនោះបានឆក់ឱកាស់ដឹកជញ្ជូនឈើប្រណិតល្មើសច្បាប់ទាំងនោះ
បានបុកកំទេចទាំងកំរោលនៅពេលដែល កំពុងធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសខុសច្បាប់ ។ ចំពោះរឿងរ៉ាវដែលកើតឡើង
ខាងលើនេះគឺមិនទាន់ដឹងថាចំណាត់ការរបស់សមត្ថកិច្ច និងអាជ្ញាធរខេត្តមានការសម្របសម្រួលយ៉ាងណានោះទេ៕ បឋម