គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មេឈ្មួញឈើដុះស្លែឈ្មោះ ទូច ណាត ពីរនាក់ប្ដីប្រពន្ធ ថ្លើមពាសមេឃគ្មានស្ថាប័នពាក់ព័ន្ធហ៊ានមានចំណាត់ ការឡើយ តើមានអាថ៌កំបាំងអ្វី?

មេឈ្មួញឈើដុះស្លែឈ្មោះ ទូច ណាត ពីរនាក់ប្ដីប្រពន្ធ  ថ្លើមពាសមេឃគ្មានស្ថាប័នពាក់ព័ន្ធហ៊ានមានចំណាត់ ការឡើយ តើមានអាថ៌កំបាំងអ្វី?

ខេត្ត រតនគីរីៈ មហាកក្រើកជំនួញឈើប្រណិតឆ្លងដែនរបស់មេឈ្មួញពីរនាក់ប្តីប្រពន្ធ បានតតាំងជាមួយ
លោកមេព្រៃមួយរូបដែលបានឃាត់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងត្រូវបានមេឈ្មួញជាម្ចាស់ឈើហៅ
បក្ខពួកមកតដៃបំណងរំដោះឡានដឹកឈើចេញទៅលក់នៅវៀតណាម។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី15ខែ07ឆ្នាំ2018វេលាម៉ោង3.30នាទីរសៀល នៅលើ ផ្លូវជាតិលេខ78
ត្រង់ចំណុចលើទួលអូរត្រាវស្ថិតនៅភូមិ ភ្នំ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្ត រតនគិរី ក្នុងដំណើររឿងខាង
លើត្រូវបានលោក ទន់ វីរភាព មុខងារ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុក អូរជុំ ជាអ្នកចុះចាប់ផ្ទាល់បានឲ្យអ្នក
សារព័ត៌មានយើងដឹងថានៅក្នុងសកម្មភាពចុះបង្រ្កាបនេះគាត់មានគ្នាពីរនាក់បានឃាត់រថយន្តសាំយ៉ុងដឹកឈើ
មួយគ្រឿងដែលមានស្លាកលេខ កំពង់ចាម 2A 5588 ពណ៌ស ផ្ទុកឈើប្រភេទធ្នុង ពេញមួយឡានសាំយ៉ុង
បំណងយកទៅលក់នៅប្រទេសវៀតណាមតាមច្រក ទ្វារអន្តរជាតិ អូរយ៉ាដាវលោក បានបន្តទៀតថា ពេលដែល
លោកបានឃាត់រថយន្តដឹកឈើនោះម្ចាស់រថយន្តមិនព្រមឈប់នឹងបើកបន្តព្យាយាមរត់គេចដោយឃើញសកម្ម
ភាពមេឈ្មួញធ្វើបែបនេះលោក ទន់ វីរភាព នាយរងផ្នែករដ្ឋបាលព្រៃឈើ អូរជុំ បានយកដែកស្រួចបំរុង ចាក់បំបែក
កង់ឡានដឹកឈើរួចខាងក្រុមឈ្មួញមានគ្នាជាច្រើននាក់ចាប់តោងដៃមេព្រៃមិនឲ្យចាក់កង់ឡាននឹងរុញទ្រូងមេព្រៃ
ឲ្យដួលផ្ងារក្រោយព្រមទាំងមានបក្ខពួកខាងឈ្មួញឈើពីរ ទៅ បីនាក់ទៀតមកចាប់បំពង់ទីបគំរាមវាយ ទៅលើ លោក
មេព្រៃថែមទៀតផង។ហើយលោកមេព្រៃបានចាក់កង់ឡានបែកដូចបំណងពេលនោះក្រុមឈ្មួញបានដូរកង់ឡានរួចរត់
ទៅមុខបន្តទៀត ហើយមេព្រៃ បានបើកឡានម៉ាកលុចស៊ីស330 មកកាក់ឡានដឹកឈើបន្តខណៈពេលនោះក្រុមឈ្មួញ
យកឡានសេរីទំនើបពីរគ្រឿងទៀតមកគៀររថយន្តមេព្រៃដូចនៅក្នុងរឿងភាពយន្តធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដង
ផ្លូវមានការភ្ញាក់ផ្អើរយ៉ាងខ្លាំងក្នុងខណៈពេលដែល ដេញគៀរគ្នានោះរថយន្តមេព្រៃម៉ាកលុចស៊ីស330បានឆ្កូតថ្នាំខាងឆ្វេង
យ៉ាងដំណំហើយ លោក ទន់ វីរភាព បានអះអាងទៀតថា អត់មានរបួសធ្ងន់ធ្ងរទេគ្រាន់តែគ្រេចកដៃខាងស្តាំ ក្នុងខណៈដេញ
គៀរគ្នានោះរថយន្តដឹកឈើរត់គេចបានជាង20គីឡូម៉ែត្រហើយចាប់បាននៅ វេលាម៉ោង7យប់ក្នុងថ្ងៃដដែលត្រង់ចំណុចភូមិ
បរកែវចាស់ ឃុំ ឡាមិញ ស្រុក បរកែវ បច្ចុប្បន្នវត្ថុតាងឈើនឹងរថយន្តយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុក បរកែវ។
លោក ទន់ វីរភាព បានបន្តទៀតថា ពេលបង្រ្កាបរថយន្តដឹកឈើនេះមានការលំបាកយ៉ាងខ្លាំងក្នុងងការបង្ក្រាបតែ ដោយសារ
មានបទបញ្ជាពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបន្ថែមកម្លាំងមេព្រៃ 7ទៅ8នាក់ទៀតទើបចាប់បាន ហើយ
លោកទន់ វីរភាព បានអះអាងថា មេឈ្មួញដែលជាម្ចាស់ឈើនឹងរថយន្តមានឈ្មោះ ទូច និង ប្រពន្ធឈ្មោះ ណាត មានទីលំនៅ
ភូមិ ថ្មីសង្កាត់ ឡាបានសៀក ក្រុង បានលុង ខេត្តរតនគីរី។

សូមបញ្ជាក់ផងថា នា ថ្ងៃទី14 ខែ07 ឆ្នាំ2018មានរថយន្តសាំយ៉ុងដឹកឈើដែលមានស្លាកលេខ ភ្នំពេញ 2A 0909 បានបើក
បំបុកជាមួយឡានក្រុមអ្នកសារព័ត៌មានបណ្ដាលឲ្យបែកកញ្ចក់ កាំម៉ារីគូទស្វិត4គ្រឿងរបស់នាក់កាសែតខូចខាតយ៉ាងដំណំបច្ចុប្បន្ន
សមត្ថកិច្ចប៉ូលិស ស្រុក កូនមុំ យកមករក្សាទុក 2គ្រឿងមិនទាន់បានដោះស្រាយ នៅឡើយដែរ៕ដោយ៖ (បុប្ផាយក្សឡោម).

001 002

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |