ខេត្តក្រចេះ៖កម្លាំងជំនាញរដ្ឋាលព្រៃឈើខ្សឹមនិងកម្លាំងអាវុធហត្ថខេត្តនិងស្រុកបានចេញប្រតិបត្តិការបង្កាបរថយន្ត
សាំយ៉ុងដឹកឈើប្រណិតលោតឆ័ត្រដោយខុសច្បាប់របស់ មេឈ្មួញឈើដុះស្លែ ឈ្មោះ ចែ មុំ បានធ្វើការរឹបអូសរថយន្ត
សាំយ៉ុងបានចំនួនពីរគ្រឿងនឹងជាច្រើនគ្រឿងទៀត បានរត់គេចចេញពីសមត្ថកិច្ចនៅពេលស្ទាក់ចាប់ខណៈដែលកំពុង
ធ្វើចរាចរណ៍ឆ្លងកាត់នៅលើផ្លូវជាតិលេខ៧ កាលពីម៉ោង 4 / 30 /នាទីយប់ថ្ងៃទី 21 ខែកក្កដា ឆ្នាំ2018 ។សមត្ថកិច្ចបាន
បញ្ជាក់ថានៅក្នុងប្រតិបត្តិការបង្ក្រាបនេះក្រោយពីទទួលបានព័ត៌មានខាងលើរួចមកកំម្លាំងប្រតិបត្តិការក៏បានចុះដល់
ចំណុចគោលដៅដោយឃើញថាមានរថយន្តសាំយ៉ុងដឹកឈើប្រណិតជាច្រើនកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើ
ល្មើសច្បាប់នៅតាមដងផ្លូវជាតិលេខ7ជាហូរហែក្នុងគោលបំណងនាំឈើចេញទៅប្រទេសវៀតណាមវៀណាម។
ពាក់ព័ន្ធករណីនេះដែល លោក នី ដែល នាយសង្កាត់រដ្ឋបាលព្រៃឈើខ្សឹម បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី ២២
ខែ កក្កដា ឆ្នាំ ២១០៨ នេះថា ជំនាញខាងលោក ពិតជាបានឃាត់រថយន្តសាំយ៉ុងដឹកឈើប្រភេទលេខ១ចំនួន២គ្រឿងមែន
ដោយ លោក នី បានបញ្ជាក់ថា ដោយមានរាយការណ៍ពីប្រជាពលរដ្ឋរូបលោកក៏បានសហការជាមួយអាវុធខេត្តនិងស្រុក
ដើម្បីចាប់យកមករក្សាទុកសង្កាត់រដ្ឋបាលខ្សឹម ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ លោកនី បានបន្តទៀតថា ឈើមានចំនួន
១០ម៉ែត្រគូប រីម្ចាស់វិញលោកឮគេថារបស់ ចែ នី តែ លោក នី មិនបញ្ជាក់ឲ្យច្បាស់លាស់ ឡើយ ក្នុងនាមលោក ជា
មន្រ្តីជំនាញបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសារទរចំពោះចំណាត់ការរបស់ លោក ហើយ
ពួកគាត់សំណូមពរ ឲ្យមន្រ្តីជំនាញបន្តបង្រ្កាបឲ្យដូចភ្លៀងរលឹម ជាពិសេស មេឈ្មួញដុះស្លែឈ្មោះ ចែមុំ គឺធ្វើសកម្មភាព
ជារៀងរាល់ថ្ងៃមិនដែលឃើញអស់ លោក ស្ថាប័នណាហ៊ានបង្រ្កាបម្តងណាឡើយ មានតែ លោក នី ដែលជាមន្ត្រីជំនាញ
ហ៊ានចេញមុខបង្រ្កាបម្តងនេះ៕ដោយ៖ (រំដួលក្រចេះ)