ខេត្តរតនគិរីៈយោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រៃឈើនៅទីនោះនាឲ្យដឹងថា
មេឧក្រិដ្ឋជនព្រៃឈើ ឈ្មោះហ៊ូវ ជីវ៉ៃ បានកំពុងនាំគ្រឿង ចក្រ៨គ្រឿងចូលទៅក្នុង ព្រៃសហគមន៍ នៅក្នុង
ភូមិបាដល ឃុំ អូរយ៉ាដាវ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី ដើម្បីកាប់បំផ្លាញព្រៃឈើដឹកចេញទៅលក់នៅ
ប្រទេសវៀតណាម។ រាល់សកម្មភាពកាប់បំផ្លាញព្រៃឈើសហគមន៍បាដលនេះត្រូវបានគេអះអាងយ៉ាង
ច្បាស់ថា គឺមានការ ឃុបឃិត ពី ឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយឲ្យទៅប្រធាន សហគមន៍ឈ្មោះ រចំស្មើល
ចំនួនបី ម៉ឺនដុល្លារ ជាថ្នូរនិងការអនុញ្ញាតអោយចូលកាប់ព្រៃឈើក្នុងសហគមន៍របស់គាត់។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថាមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើដុះស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ បានសហការណ៍
គ្នា ជាមួយនិង ឈ្មោះប៉ិច ឈ្មោះ ស៊ីនឿន ដោយឈ្មោះ ហ៊ូវ ជីវ៉ៃ ជាអ្នកនៅពីក្រោយខ្នងក្នុងការផ្តល់លុយ រីឯ ឈ្មោះ
ប៉ិច និង ឈ្មោះស៊ីនឿន ជាអ្នកបញ្ចុះបញ្ចូល ប្រធានសហគមន៍ដើម្បីអោយមេឧក្រិដ្ឋជនព្រៃឈើដ៏មហាដុះស្លែគ្មានហ៊ាន
ក្អកគឺឈ្មោះ ហ៊ូវ ជីវ៉ៃ នាំគ្រឿងចក្រចូលកាប់ទន្ទ្រានក្នុងព្រៃឈើសហគមន៍តែម្តង។
តាមប្រភពដដែលបានលួចប្រាប់អង្គភាព(pvhtv)យើងថា ការកាប់ទន្រ្ទាព្រៃឈើក្នងព្រៃសហគមន៍ស្ថិតនៅភូមិ
បាដល ឃុំ អូរយ៉ាដាវ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរីគឺ មានរយះពេលជាង២ខែកន្លងមកហើយ បើយើងគិតរហូតមក
ពេលនេះ។ គួរបញ្ជាក់ផងដែរថា ក្រោយការស្ងាត់មួយរយះ មេឧក្រិដ្ឋជនព្រៃឈើដ៏មហាដុះស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ កន្លងមក
ធ្លាប់បានដឹកជញ្ជូនឈើ ប្រណិតចេញទៅលក់នៅប្រទេសវៀតណាមតាមផ្លូវគោក ឥឡូវប្តូររូបភាពតាមផ្លូវទឹកវិញម្តង។
ម៉្យាងវិញទៀត បើមន្រ្តីមួយរូបក្នុងខេត្តរតនគិរីបាននិយាយប្រាប់អង្គភាពយើងថា មេឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ
ហ៊ូវ ជីវ៉ៃ នេះគឺមានខ្នងបង្អែកក្រាស់នៅពីក្រោយ ទើបមន្រ្តីជំនាញបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើក្នុងខេត្ត រតនគិរី
មិនហ៊ានជាមួយមេឈ្មួញដ៏មហាដុះស្លែនេះឡើយ បានត្រឹមតែ និយាយក្រៅសង្វៀនតែប៉ុណ្ណោះ។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់នៅក្នុងខេត្ត រតនគិរីបានលួចបង្ហើបប្រាប់ថា បើចង់ទប់ស្កាត់មេឈ្មួញឈើដ៏មហាស្លែនេះគឺ
មានតែថ្នាក់ដឹកនាំថ្នាក់ជាតិដូចជា៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាពិសេស លោក សៅ សុខា
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបអាចបង្ក្រាបមេឈ្មួញដុះស្លែឈ្មោះ ហ៊ូវ ជីវ៉ៃ នេះបាន បើមិនដូច្នេះទេ
មេឈ្មួញដុះស្លែមួយនៅតែបន្តសកម្មភាពយ៉ាងគគ្លើនដដែល។
បើយោងតាមសមត្ថកិច្ចតូចតាចក្នុងខេត្ត ររតនគិរីបាន និយាយតាមតៀមតុកាហ្វេគុយទាវថា មិនបាច់និយាយទៀតក្នុងខេត្ត
រតនគិរី មន្ត្រីមួយចំនួនតូច និងស្ថាប័នពាក់ព័ន្ធមួយចំនួនតូចបានក្លាយទៅជាទាសករដាច់ថ្លៃរបស់ មេឈ្មួញឈើដ៏មហាដុះ
ស្លែ ឈ្មោះ ហ៊ូវ ជី វ៉ៃអស់ហើយ។
បើយោងតាមអនុសាសន៍របស់រាជរដ្ឋាភិបាលអាណត្តិទី៦បានដាក់ចេញនូវឲ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូតែយក
ចិត្តទុកដាក់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋកុំឲ្យគាត់ថ្នាំងថ្នាក់នឹងយើង ហើយខិតខំទប់ស្កាត់ការពាររាល់បទល្មើសទាំងអស់
កុំឲ្យកើតមានឡើង។ ប៉ុន្តែផ្ទុយទៅវិញសំរាប់ខេត្ត រតនគិរីបែរទៅជាកើតឡើងបទល្មើសទ្វេដងជាងមុនការបោះឆ្នោតទៅវិញ
តើ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរនតគិរីបានស្តាប់អនុសាសន៍របស់ សម្តេច តេជោ សែនដែរឬទេ?
ពីព្រោះ សម្តេចបានមានអនុសាសន៍ថាកុំឲ្យគេថា យើងជិះសេះលែងដៃឲ្យសោះត្រូវតែខិតខំបម្រើរាស្រ្តឲ្យអស់ពីលទ្ធភាព
តាមដែលយើងអាចធ្វើទៅបាន រូមទាំងអភិក្រមចំនូន៥ទៀតដែលយើងត្រូវអនុវត្តន៍រួមមាន៖ទី១ ៖ ងូត ទី២៖ ដុសក្អែល ទី៣៖
ឆ្លុះកញ្ចក់ ទី៤៖ ព្យាបាល នឹងទី៥៖ វះកាត់ចេញ ទាំងនេះសបញ្ជាក់ថា ល្មមគ្រប់សំរាប់មន្រ្តីគ្រាប់ល្ពៅមួយចំនួនតូចក្នុងខេត្ត
រតនគិរីហើយ កុំឲ្យសម្តេច លោក ហត់នឿយពេកគូរណាស់អាណិតអាសូរដល់សម្តេចផង ពីព្រោះលោក បានប្រគល់តួនាទី
នឹងភារកិច្ចអស់ហើយ៕