គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីកំពុងជិះសេះលែងដៃខណៈ ពេលមេឈ្មួញឈើដុះស្លែ ឈ្មោះហ៊ូវ ជីវ៉ៃ កំពុងនាំគ្រឿងចក្រកាប់បំផ្លាញព្រៃសហគមន៍ក្នុងខេត្ត

លោក ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីកំពុងជិះសេះលែងដៃខណៈ ពេលមេឈ្មួញឈើដុះស្លែ ឈ្មោះហ៊ូវ ជីវ៉ៃ កំពុងនាំគ្រឿងចក្រកាប់បំផ្លាញព្រៃសហគមន៍ក្នុងខេត្ត

ខេត្តរតនគិរីៈយោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រៃឈើនៅទីនោះនាឲ្យដឹងថា មេឧក្រិដ្ឋជនព្រៃឈើ ឈ្មោះហ៊ូវ ជីវ៉ៃ បានកំពុងនាំគ្រឿង ចក្រ៨គ្រឿងចូលទៅក្នុង ព្រៃសហគមន៍ នៅក្នុងភូមិបាដល ឃុំ អូរយ៉ាដាវ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី ដើម្បីកាប់បំផ្លាញព្រៃឈើដឹកចេញទៅលក់នៅប្រទេសវៀតណាម។រាល់សកម្មភាពកាប់បំផ្លាញព្រៃឈើសហគមន៍បាដលនេះត្រូវបានគេអះអាងយ៉ាងច្បាស់ថាគឺមានការ ឃុបឃិត ពី ឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយឲ្យទៅប្រធាន សហគមន៍ឈ្មោះ រចំស្មើល ចំនួនបី ម៉ឺនដុល្លារ ជាថ្នូរនិងការអនុញ្ញាតអោយចូលកាប់ព្រៃឈើក្នុងសហគមន៍របស់គាត់។

តាមប្រភពព័ត៌មានដដែលបានបន្តទៀតថាមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើដុះស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ បានសហការណ៍គ្នា ជាមួយនិង ឈ្មោះប៉ិច ឈ្មោះ ស៊ីនឿន ដោយឈ្មោះ ហ៊ូវ ជីវ៉ៃ ជាអ្នកនៅពីក្រោយខ្នងក្នុងការផ្តល់លុយ រីឯ ឈ្មោះប៉ិច និង ឈ្មោះស៊ីនឿន ជាអ្នកបញ្ចុះបញ្ចូល ប្រធានសហគមន៍ដើម្បីអោយមេឧក្រិដ្ឋជនព្រៃឈើដ៏មហាដុះស្លែគ្មានហ៊ានក្អកគឺឈ្មោះ ហ៊ូវ ជីវ៉ៃ នាំគ្រឿងចក្រចូលកាប់ទន្ទ្រានក្នុងព្រៃឈើសហគមន៍តែម្តង។
តាមប្រភពដដែលបានលួចប្រាប់អង្គឿភាព(pvhtv)យើងថា ការកាប់ទន្រ្ទាព្រៃឈើក្នងព្រៃសហគមន៍ស្ថិតនៅភូមិ បាដល ឃុំ អូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរីគឺ មានរយះពេលជាង២ខែកន្លងមកហើយ បើយើងគិតរហូតមកពេលនេះ។ គួរបញ្ជាក់ផងដែរថា ក្រោយការស្ងាត់មួយរយះមេឧក្រិដ្ឋជនព្រៃឈើដ៏មហាដុះស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ កន្លងមកធ្លាប់បានដឹកជញ្ជូនឈើ ប្រណិតចេញទៅលក់នៅប្រទេសវៀតណាមតាមផ្លូវគោក ឥឡូវប្តូររូបភាពតាមផ្លូវទឹកវិញម្តង។
ម៉្យាងវិញទៀតបើមន្រ្តីមួយរូបក្នុងខេត្តរតនគិរីបាននិយាយប្រាប់អង្គភាពយើងថា មេឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ ហ៊ូវ ជីវ៉ៃ នេះគឺមានខ្នងបង្អែកក្រាស់នៅពីក្រោយ ទើបមន្រ្តីជំនាញបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើក្នុងខេត្តរតនគិរីមិនហ៊ានជាមួយមេឈ្មួញដ៏មហាដុះស្លែនេះឡើយបានត្រឹមតែ និយាយក្រៅសង្វៀនតែប៉ុណ្ណោះ។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់នៅក្នុងខេត្តរតនគិរីបានលួចបង្ហើបប្រាប់ថា បើចង់ទប់ស្កាត់មេឈ្មួញឈើដ៏មហាដុះស្លែនេះគឺមានតែថ្នាក់ដឹកនាំដូចជា៖លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាពិសេស លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបអាចបង្ក្រាបមេឈ្មួញដុះស្លែឈ្មោះ ហ៊ូវ ជីវ៉ៃ នេះបាន បើមិនដូច្នេះទេ មេឈ្មួញដុះស្លែមួយនៅតែបន្តសកម្មភាពយ៉ាងគគ្លើនដដែល។
បើយោងតាមសមត្ថកិច្ចតូចតាចក្នុងខេត្ត រតនគិរីបាននិយាយតាមតៀមកាហ្វេគុយទាវថា មិនចាំបាច់និយាយទៀតទេក្នុងខេត្តរតនគិរីនោះ ពីព្រោះមន្ត្រីមួយចំនួនតូចនិងស្ថាប័នពាក់ព័ន្ធមួយចំនួនតូចបានក្លាយទៅជាទាសករដាច់ថ្លៃរបស់ មេឈ្មួញឈើដ៏មហាដុះស្លែ ឈ្មោះ ហ៊ូវ ជី វ៉ៃ អស់ហើយ។បើយោងតាមអនុសាសន៍របស់រាជរដ្ឋាភិបាលអាណត្តិទី៦បានដាក់ចេញនូវឲ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូតែយកចិត្តទុកដាក់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋកុំឲ្យគាត់ថ្នាំងថ្នាក់នឹងយើង ហើយខិតខំទប់ស្កាត់ការពាររាល់បទល្មើសទាំងអស់កុំឲ្យកើតមានឡើង។ ប៉ុន្តែផ្ទុយទៅវិញសំរាប់ខេត្ត រតនគិរីបែរទៅជាកើតឡើងបទល្មើសទ្វេដងជាងមុនការបោះឆ្នោតទៅវិញ តើ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរនតគិរីបានស្តាប់អនុសាសន៍របស់សម្តេច តេជោ សែនដែរឬទេ? ពីព្រោះ សម្តេចបានមានអនុសាសន៍ថាកុំឲ្យគេថា យើងជិះសេះលែងដៃឲ្យសោះត្រូវតែខិតខំបម្រើរាស្រ្តឲ្យអស់ពីលទ្ធភាព
តាមដែលយើងអាចធ្វើទៅបានក្នុងនោះរូមទាំងអភិក្រមចំនូន៥ទៀតដែលយើងត្រូវអនុវត្តន៍រួមមាន៖ទី១ ៖ ងូតទឹក ទី២៖ ដុសក្អែល ទី៣៖ ឆ្លុះកញ្ចក់ ទី៤៖ ព្យាបាល នឹងទី៥៖ វះកាត់ ទាំងនេះ សបញ្ជាក់ថាល្មមគ្រប់គ្រាន់សំរាប់មន្រ្តីគ្រាប់ល្ពៅមួយចំនួនតូចក្នុងខេត្តរតនគិរីហើយ កុំឲ្យសម្តេច លោកហត់នឿយពេកគូរណាស់អាណិតអាសូរដល់សម្តេចផង ពីព្រោះលោកបានប្រគល់តួនាទីនឹងភារកិច្ចឲ្យអស់ហើយ។
បើតាមសេចក្តីរាយការណ៍បន្ថែមទៀតថា មេឈ្មូញឈើដាក់គ្រឿងចក្រចូលទៅក្នុងតំបន់នោះដើម្បីធ្វើផ្លូវងាយស្រួលដឹកឈើយកទៅលក់នៅប្រទេសវៀតណាម ។ក្រុមមន្រ្តីងអង្គការឃ្លាំមើលព្រៃឈើបាននិយាយថា ព្រៃឈើសហគមន៍អាចរលាយហិនហោចដោយសារស្នាដៃក្រុមឈ្មួញមានលុយមានអំណាចហើយក្រុមមន្រ្តីមួយចំនួនតូចបានរិះទៅលើ លោក ថង សាវុន ដែលជាអភិបាលខេត្តរតនគិរីថាអសមត្ថភាពក្នុងការទប់ស្កាត់រាល់ល្មើសកើតឡើងគ្មានការវិធានការអ្វីទាល់តែសោះ ជាពិសេសទុកឲ្យមេឈ្មួញដុះស្លែ ឈ្មោះ ហ៊ូវជី វ៉ៃ ធ្វើព្យុះធ្វើភ្លៀងតាមចិត្ត បែរជាលោក អភិបាលធ្វើមិនដឹងមិនឮឬមួយអាចទទួល លាភសក្ការៈពីមេឈ្មួញឈើដុះស្លែនេះមែនឬមួយយ៉ាងដែរ?។តែទោះជាយ៉ាងណាក៏ដោយកុំទុកឲ្យធនធានធម្មជាតិរលាយហិនហោចដោយសារតែក្រុមឈ្មូញ ២ឬ ៣នាក់នោះ តើគួរតែបង្រ្កាទើបជាការល្អប្រសើរ សំរាប់ឲ្យមនុស្សជំនាន់ក្រោយបានដឹងបានយល់អំពីព្រៃឈើក្នុងប្រទេសយើង៕អង្គភាពយើងរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( សម្រស់បុបា្ផយក្សឡោម).

FB_IMG_1537314064955

 

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |