គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មេគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លាង ហៃ ប្រព្រឹត្តអំពើពុករលួយយ៉ាង ដុះស្លែ គួរណាស់តែលោក គុណ ញឹម ពិនិត្យ មិនគួរមើលរំលងសកម្មភាពរបស់គាត់

មេគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លាង ហៃ ប្រព្រឹត្តអំពើពុករលួយយ៉ាង ដុះស្លែ គួរណាស់តែលោក គុណ ញឹម ពិនិត្យ មិនគួរមើលរំលងសកម្មភាពរបស់គាត់

រាជធានីភ្នំពេញ ៖ ថ្មីៗនេះតាមក្រុមអ្នករត់ការឯកសារ នាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹង
លោក លាង ហៃ ដែលពូកែតូ បានតណ្ដើមចូលកាន់តំណែងជា ប្រធានការិយាល័យគយប្រចាំច្រកនេះ ជំនួសលោក ហ៊ីវ សុធារិទ្ធ
មិនបានប៉ុន្មានភ្លើងផងក៏ចាប់ផ្ដើមសាងភាពល្បីល្បាញប្រព្រឹត្តអំពើពុករលួយស្រង់ដើមវិញភ្លាមៗយ៉ាងឆាប់រហ័សមិនចាញ់លោក ហ៊ីវ
សុធារិទ្ធ ប៉ុន្មាននោះទេ មិនធម្មតាមែន។

ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានខ្សឹបឲ្យងង្គភាពយើងដឹងថា តាមសកម្មភាពបច្ចុប្បន្នលោក លាង ហៃ បានកំពុងរៀបចំបណ្ដាញប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធយ៉ាងពេញបន្ទុកដោយតម្រូវឲ្យមានការបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយ ក្រោមតុបន្ដដែលក្នុងមួយឯកសារៗ ចាប់ពី៣៥ដុល្លាររហូតដល់ ៧៥ ដុល្លារ និងតាមឯកសារខុសឆ្គងបទល្មើសគោះគាបយកទៅតាមតែទំនើងចិត្តដែរ ។
តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា ការបង់លុយពី ៣៥ទៅ៧៥ដុល្លារ គឺសម្រាប់ឯកសារដែលគ្មានកំហុសឆ្គង ចំណែក ឯកសារដែលមានកំហុសតិចតួចឫ ឯកសារបន្លំ ផ្លាកសញ្ញា យីហោ យថាប្រភេទមុខទំនិញនោះ នឹងត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោក លាង ហៃ ចាត់ទុកជាឆ្នាំងបាយគាបជម្រឹតយកលុយ ធ្វើមានបានផ្ទាល់ខ្លួន ពីអ្នករត់ការឯកសារនាំចូលទំនិញយ៉ាងពេញបន្ទុកតែម្តង ។ ហើយដែលបញ្ហានេះគឺកើតមានឡើងជាឋនានុក្រមបន្តបន្ទាប់របស់នាយគយតាមឋានៈធ្វើមានបានពីលើតួនាទី នឹងជំនាញលើការប្រមូលពន្ធដែលប្រភពគេបានខ្សឹបបង្ហើបអោយដឹងថា សូម្បីតែឋានៈត្រឹមជានាយការិយាល័យគយធម្មតាសោះ ស្រាប់តែមានធនធានស្មើ នឹងឧកញ៉ាមានលុយចំណាយទិញកៅអីជានាយការិយាល័យគយច្រកទ្វារព្រះលានយន្ដហោះអន្តរជាតិភ្នំពេញ ដល់ទរាប់សឹបលានដុល្លារ នោះ ពិតជាមិនធម្មតាដូចមែន ។បើតាមប្រភពបានបន្តថារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគួរតែមើលរំលងពាក្យចចាមអារាម ឬមន្ត្រីបរាជ័យមិនបានតំណែងចេះតែថាទេ ។ ហើយដែលបញ្ហានេះគួរតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយមិនគួរនឹងមើលរំលងពីសកម្មភាពយ៉ាងអសកម្មរបស់បុគ្គល លាង ហៃ ដែលកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើលនោះទេ ។មកទល់ពេលនេះអាចនិយាយបានថាលោក លាង ហៃ កំពុងអនុវត្តន៍តាមរូបមន្តពុករលួយរបស់លោក ហ៊ីវ សុធារិទ្ធ យ៉ាងខ្ជាប់ខ្ជួនគឺខំប្រឹងប្រមូលលុយតាម
ច្រើនរូបភាពដើម្បីស្រង់ដើម ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់បើទោះជាក្រុមប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយតាមប្រភពឈ្មួញរងគ្រោះដែលទម្លាយពីបទល្មើសគយជម្រឹតយកលុយយ៉ាងអនាធិបតេយ្យបែបណាក៏ដោយ។ ប៉ុន្តែមកទល់ពេលនេះដោយសារតែអំណាចលុយពុករលួយមហាសាលទើបធ្វើអោយបុគ្គលនេះអាចនូវក្រាញអំណាចប្រព្រឹត្តអំពើពុករលួយទៀតបានពិតជាមិនធម្មតាដូចប្រភពទម្លាយមែន ដែលក្រៅពីអំណាចលុយមហាសាលអាចយកទៅទិញតំណែងរឹងមាំទៅគាត់ក៏ពិតជាមានបង្អែកពាំងនូវពីក្រោយយ៉ាងមហិមា ។
គួររំលឹកថា មកដល់ពេលនេះគេពុំដឹងថា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក លាង ហៃ ប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបែបណាទេ បើគាត់ជាមន្ត្រីគយដែលមានអំណាចមានលុយយ៉ាងនេះ ។
បញ្ហានេះហើយទើបមានការអំពាវនាវពីសំណាក់ក្រុមមន្ត្រីសកម្មគយស្នើសុំឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ គួរតែចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក លាង ហៃ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់ មិនត្រូវមើលរំលងសកម្មភាពក្រអឺតក្រទមរបស់បុគ្គលនោះទៀតទេ ។
បើតាមការអះអាងពីអ្នករត់ការឯកសារនាំចូលទំនិញផ្សេងៗក៏ដូចជាអ្នករត់ការនាំចូលទំនិញវិនិយោគបានឲ្យដឹងថាសម្រាប់ទំនិញវិនិយោគនាំចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធម្មតាដែលគ្មានកំហុសឆ្គង ដាច់ខាតត្រូវតែបង់លុយប្រមាណ ៧៥ ដុល្លារជាកំហិត ទៅអោយក្រុមភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាររបស់មេគយ លាង ហៃ ។ ហើយដែលក្នុងរបាយការណ៏ និងឯកសារទម្លាយនោះទី៖១ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួលផែនចុះលេខឈ្មោះ ធឿន ។
ទី២-បង់លុយចំនួន២០ដុល្លារសម្រាប់គណនេយ្យឈ្មោះ សារ៉ាន់ ។ទី៣-ត្រូវបង់លុយ១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង១០ដុល្លារទៀតផ្នែកកូនចៅមន្ត្រីគយខាងត្រួតពិនិត្យ។ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះឯកសារ ។ទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារ ជាកិច្ចបញ្ចប់ដោយមិនអាចតវ៉ាបានឡើយ ។ ហើយក្រៅពីនោះសម្រាប់កំហុសឆ្គង និងយថាប្រភេទទំនិញខុសឆ្គង មិនស្របច្បាប់និងត្រូវបង់លុយពុករលួយយ៉ាងធ្ងន់ធ្ងរប្រសិនបើជានិយាយជាមួយនិងមេគយធំ លាង ហៃ មិនត្រូវគ្នានោះ គឺចប់រឿង ឫចាប់បទល្មើសនោះតែម្ដង ។ ទាក់ទិនករណីខាងលើយើងមិនអាចសុំការពន្យល់ពីលោក លាង ហៃ បាននោះទេដោយទូរស័ព្ទខលចូលមិនលើក ៕ដោយ៖( យាយពេញ).

0088

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |