គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែងស៊ីសងដ៏ល្បីនៅច្រកដារគ្មានអ្នកបង្រ្កាប តែមានតែអ្នកចាំទទួលលុយពីមេល្បែងទៅវិញ!

ល្បែងស៊ីសងដ៏ល្បីនៅច្រកដារគ្មានអ្នកបង្រ្កាប តែមានតែអ្នកចាំទទួលលុយពីមេល្បែងទៅវិញ!

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីអាជ្ញាធរខេត្តមានចំណាត់ការលើកាស៊ីណូច្រកដូង៧ដើម ដោយឱ្យព្រះ រាជអាជ្ញា នគរបាល និង
កងរាជអាវុធហត្ថ ចុះស្រាវជ្រាវត្រួតពិនិត្យ ហើយលទ្ធផលបង្ហាញថា ខុសច្បាប់ ឈានដល់បិទទីតាំងមួយនេះ ឲ្យឈប់
ដំណើការបានបួនប្រាំថ្ងៃ ឥឡូវឃើញដំណើរការឡើងវិញដដែល ថែមទាំងរំលោភអាជ្ញាប័ណ្ណលើសដើម ។ កាស៊ីណូ
ច្រកដូង៧ដើម ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

នេះបើតាមការឲ្យដឹងពីអ្នកនិយមចូលលេងល្បែងនៅទីតាំងខាងលើនេះ មើលឃើញភាគ ច្រើនលើសពី៩០ភាគរយនៃ
អ្នកចូលលេង សុទ្ធតែជាពលរដ្ឋខ្មែរទោះជាមានសន្តិសុខ និង សមត្ថកិច្ចចាំពិនិត្យទីនោះក៏ដោយ។អ្នកនិយមចូលលេងបន្តថា

សកម្មភាពនេះបានបញ្ជាក់ថា សូម្បីតែអ្នកមានលុយនៅស្រុកមេមត់ និងអ្នកក្នុងខេត្ត និងក្រៅខេត្ត ទាំងស៊ីវិល មន្ត្រីរាជការ

សមត្ថកិច្ច ក៏បានជិះរថយន្តគ្រប់ ប្រភេទមកលែងភ្នាល់ ចាក់លុយយ៉ាងសប្បាយ និងមានសុវត្ថិភាពរលូនដូចដើម ។

ទីតាំងកាស៊ីណូខាងលើ ក្រៅនេះមានសង្វៀនជល់មាន់ ចាក់ភ្នាល់ សប្បាយហូរកញ្ជ្រៀវលាន់ឮ អឺងកងរំពង មានទាំង
ពលរដ្ឋខ្មែរ-វៀតណាម ក្លាយទៅជាទម្លាប់សម្រាប់តំបន់មានបនល្បែង បែបអនាធិបតេយ្យ ជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ី
ណូស្របច្បាប់មួយនេះ ។

ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជនសំណូមពរដល់ជំនាញថ្នាក់លើ
ដូចជា៖អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេលធំបន្លំដេកបង្កអោយពលរដ្ឋ
ខ្មែរវក់វង្វេងនឹងល្បែងស៊ីសងនឹងមានការភ័យខ្លាចហើយអាចទៅ ក្លាយជាជនរងគ្រោះ បាត់បង់ទ្រព្យសម្បត្តិ ជម្លោះក្នុងគ្រួសារ
នឹងបង្កើតអោយមានបទល្មើសផ្សេងៗក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទែផងដែរ ។គួរបញ្ជាក់ថា
កន្លងមកករណីនេះ ជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នា របៀបដោះសារ ក្នុងន័យគេចវេះមិនចាត់វិធានការបង្ក្រាប ហើយក៏ទទួល
បានការចោទប្រកាន់ពីប្រជាពលរដ្ឋថា ចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។
ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋដាក់សំណួរសួថា តើ លោក លី ឡេង អភិបានៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងស្នងការ គឺ
លោក បែន រ័ត្ន តើអាចមានសមត្ថភាពបង្រ្កាបបានដែរឬមួយយ៉ាងណាដែរ…?៕អង្គភាពយើងរងចាំការពីមេការក្រុម ហ៊ុន បើសិនមាន
ប្រតិកម្មណាមួយ ដោយស្របទៅតាមវិជ្ជាជីវៈស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាកម្ពុជា រៀងរាល់ម៉ោងធ្វើការ៕
ស្រាយដោយ៖(ទុំទាវ)

 

001 002

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |