ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋឃុំដារ ស្រុក មេមត់ បានឲ្យដឹងថា អ្នកបើកសង្វៀនបញ្ជល់មាន់បង្កប់ល្បែងស៊ីសងច្រើនប្រភេទ
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈនថារីនេះគឺមានឈ្មោះថនជាអ្នកមើលការខុសត្រូវដើម្បីរាយការណ៍ជូនមេគេបន្តទៀត
ក្រែងមានអ្វីកើតឡើង។ហើយមេគេមានខ្នងបង្អែកយ៉ាង រឹងមាំ ជាមន្រ្តីជាន់ខ្ពស់ ទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។
អ្នកធ្លាប់ចូលរួមលេងល្បែង បញ្ជល់មាន់និងល្បែងស៊ីសង ផ្សេងៗក្នុងទីតាំងនោះ ឲ្យដឹងទៀតថា នៅផ្លូវចូលសង្វៀនបញ្ជល់
មាន់នោះមានកងសន្តិសុខយាមកាមយ៉ាងប្រយ័ត្នប្រយែងខ្លាចក្រែងអ្នកកាសែតចូលថតយករូបភាពទៅផ្សព្វផ្សាយ។ ប្រជាពល
រដ្ឋក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានកត់សម្គាល់ថាចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ត្រូវគេបើកលេងនៅក្បែរច្រកទ្វេភាគីដារ
គឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។
ពលរដ្ឋរស់នៅក្នុងឃុំដារ ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ បន្តទៀតថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈនថារីកំពង់ចាម ច្រកទ្វេភាគីដារ
ស្រុក មេមត់ កំពុងមានការបើកលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកដោយគ្មាន មន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាប
នោះឡើយ។ នៅក្នុងបរិវេណទីតាំងតំបន់សេដ្ឋកិច្ចពិសេសនោះមានសង្វៀនបញ្ជល់មាន់ដ៏ធំមួយបង្កប់ដោយល្បែងស៊ីសងច្រើនប្រ
ភេទទៀតកំពុងដំណើរការយ៉ាងរលូន ហើយអភិបាលស្រុកមេមត់ ក៏ដូចជាអធិការនគរបាលស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ មិនចាត់វិធាន
ការទប់ស្កាត់ទាល់តែសោះ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លី ឡេង អភិបាល
ខេត្តត្បូងឃ្មុំ ក៏មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច
នោះឡើយ។
គួបញ្ជាក់ថា សង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងទីតាំងដីឡូត៍តំបន់សេដ្ឋកិច្ចពិសេសឈនថារី មានពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចឬមន្ត្រីអាជ្ញាធរមូលដ្ឋានណាទប់ស្កាត់តាមតួនាទីរបស់ខ្លួននៅឡើយទេ?។ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៧ ចេញពីខេត្តត្បូងឃ្មុំ រួចបត់ស្ដាំចូលតាមច្រកទ្វារទ្វេភាគីដារ ចម្ងាយប្រហែល៥០០ម៉ែត្រគឺប្រាកដជាឃើញទីតាំងបើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងនោះជាមិនខាន។ជារៀងរាល់ថ្ងៃមានក្រុមអ្នកលេងល្បែងបញ្ជល់មាន់មកពីគ្រប់ទិសទីមកប្រមូលផ្ដុំគ្នានៅទីតាំងសង្វៀនបញ្ជល់មាន់ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈនថារី ហើយក្នុងនោះមានសមត្ថកិច្ចប្រដាប់អាវុធនិងមន្ត្រីរាជការមួយចំនួនចូលរួមលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងហើយនឹងសប្បាយយ៉ាងខ្លាំងដោយមិនខ្លាចអ្វីឬអាជ្ញាធរមានសមត្ថកិច្ចហ៊ានបង្រ្កាប។ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរបង្ក្រាបសង្វៀនបញ្ជល់មាន់ក្នុងតំបន់សេដ្ឋកិច្ច ពិសេសឈនថារីជាបន្ទាន់ព្រោះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នាំគ្នាដេកលក់យ៉ាងសុខស្រួល ដេកចាំទទួលប្រយោជន៍ពីល្បែងស៊ីសងដ៏ល្បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសច្រក ដារ យ៉ាងស្ងៀមស្ងាត់ ។ប្រជាពលរដ្ឋរស់នៅបែបណា បើមិនមានសុវត្ថិភាពតើឯណាទៅភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលដាក់ចេញនោះ…?។
ពាក់ព័ន្ធខាងលើនេះដែរ លោក ឧកញ៉ា ឈនថារី លោកធ្លាប់បានបា្រប់តាមទូរស័ព្ទដល់អង្គភាពយើងថា គេមានច្បាប់ត្រឹមត្រូវទើបលោកជួលឲ្យបើសិនគ្មានលោកក៏មិនជួលដីឲ្យឡើយ។ប៉ុន្តែទោះយ៉ាងណាក៏ការស៊ីណូគេមានច្បាប់ត្រឹមត្រូវក៏មានទៅ តែហាមពលរដ្ឋខ្មែរចូលលេង តែផ្ទុយទៅវិញសុទ្ធតែ ខ្មែតចូលយ៉ាងច្រើនកុះករគ្មានបញ្ហាអ្វីទាំងអស់ ។ដោយក្នុងនោះក៏មានបង្កាប់ល្បែងស៊ីសងដូចជាកីឡាបក្សី បៀរអាប៉ោង។ល។
ចំពោះបញ្ហាខាងលើនេះដែរ លោក អភិបាលខេត្តធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថាកាស៊ីណូគេមានច្បាប់ត្រឹមត្រូវ ប៉ុន្តែគេឆ្ងល់ថា ហេតុអ្វីបានជាសុទ្ធតែខ្មែរចូលលេងបែបហ្នឹង? ដោយក្នុងច្បាប់មិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងឡើយ៕អង្គភាពយើងរងចាំមការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ប្រសិនបើមានប្រតិកម្មណាមួយ ដោយស្របទៅវិជ្ជាជីវៈស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ (ទុំទាវ).