ខេត្តរតនគិរីៈ ឈើប្រណិតប្រភេទធ្នង់ដែលមេឈ្មួញធំៗកំពុងតែសំរុកដឹកជញ្ជួនតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង
ដើម្បីនាំចេញទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវចាប់ផ្តើមកក្រើកពេញខេត្ត រតនគិរី ដោយសាតែមេឈ្មួញ
ដុះស្លែរកស៊ីដឹកឈើដ៏ល្បីប្រចាំក្នុងខេត្ត ឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ដែលជាឈ្មួញជើងចាស់នៅក្នុងខេត្ត
រតនគិរី ដែលមិនញញើតក្នុងការដឹកជញ្ជួនបទល្មើសចេញទៅវៀតណាមធ្វើអោយមហាជនមានការសង្ស័យថាមាន
ការបើកភ្លើងខៀវពីសំណាក់មន្ត្រីជំនាញនិងមន្ត្រីប្រចាំការតាមច្រកនោះដែលមានលោក អ៊ី ចំរើនជាអ្នកគ្រប់គ្រងផងដែរ។
រយះពេលកន្លងមកដែលឈ្មួញ ឈ្មោះ ទូច និងប្រពន្ធ ឈ្មោះណាត ដែលធ្លប់តែល្បីរន្ទឺនៅក្នុងខេត្តរតនគិរីនោះគឺដោយ
សារតែមានអ្នកសម្របសម្រួលនៅពីរក្រោយដែលជាខ្នងបង្អែកនោះដែរធ្វើអោយឈ្មួញទាំងពីរអ្នកប្តីប្រពន្ធរូបនេះដឹកបទ
ល្មើសសយ៉ាងគគ្លើនបំផុតនៅតាមដងផ្លូវជាតិលេខ78Aទាំងថ្ងៃទាំងយប់រហូតដល់មានមន្រ្តីប្រចាំការនៅច្រកអូរយ៉ាដាវ
នោះអង្គុយសំកុករាប់ក្បាលឡាន និងបើកបារ៉ាស់អោយឈ្មួញនាំបទល្មើសចេញតាមតែអំពើចិត្ត ។
បើតាមសេចក្តីរាយការណ៍បានអោយដឹងថាជាក់ស្តែងមានដូចជាថ្ងៃទី 29 / រហូតដល់ថ្ងៃ 01 / 10 / 2018 ថ្មីៗនេះថា រយៈពេល
កន្លងមកឈើប្រណិតដែលឈ្មួញដឹកជញ្ជូនតាមរថយន្តសាំយ៉ុងនេះគឺមានប្រភពមកពីកន្លែងផ្សេងៗគ្នាដែលគេប្រមូលយក
មកលាក់ទុកក្នុងឃ្លាំងមួយមិនឆ្ងាយពីបារ៉ាស់នោះទេដើម្បីត្រៀមឆក់ឱកាសនាំចេញទៅវៀតណាម។ ពាក់ព័ន្ធទៅនិងព័ត៌មាន
ខាងលើនេះដែលមិនអាចសុំការបំភ្លឺពីលោក អ៊ី ចំរើនដែលជាប្រធានច្រកអូរយ៉ាដាវនោះបានទេដោយសាទូរស័របស់លោក
ពិបាកទំនាក់ទំនងណាស់ ពេលខ្លះចូលហើយមិនលើក៕ នៅមានតទៀត