គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក គុណ ញឹម ជាខ្នងបង្អែកដ៏ធំរបស់​ លោកមេគយ ឈ្មោះយ៉ឺក យូរ នៅកំពង់ផែស្វ័យតព្រះសីហនុ

លោក គុណ ញឹម ជាខ្នងបង្អែកដ៏ធំរបស់​ លោកមេគយ ឈ្មោះយ៉ឺក យូរ នៅកំពង់ផែស្វ័យតព្រះសីហនុ

ខេត្តព្រះសីហនុ៖ បើទោះជាប្រមុខរដ្ឋាភិបាល រំលឹកហើយ រំលឹកទៀត យ៉ាងណាក៏ដោយ ចំពោះក្រុងព្រះសីហនុ ស្ថាប័ណគយកំពងផែស្វយ័ត ដែលដឹកនាំដោយលោក យ៉ឹក យូរ នៅបន្តការប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកកាន់តែ កើនឡើងយ៉ាងអនាធិបតេយ្យ។

ក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលបានបង្ហើបថា តាំងពីលោក យ៉ឹក យូរ បានទៅធ្វើជាមេគយនៅកំពង់ផែ ក្រុង ព្រះសីហនុមក អំពើពុករលួយបានកើតជាលក្ខណះប្រព័ន្ធ ក្នុងអង្គភាពគយនិងរដ្ឋាករកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដោយ យ៉ាង តិចមួយឯកសារក៏ត្រូវចំណាយចាប់ពី៧០ដុល្លារ ទៅ៩០ដុល្លារ ។ ជាធម្មតាឯកសារ ចុះប្រតិវេទន៍គយ ត្រូវឆ្លង កាត់ គយ និងបង់លុយ ក្រោមតុបែបនេះក្នុងមួយថ្ងៃរាប់រយ ឯកសារ សួរថាពួកគាត់គាបជំរិត ពីក្រុមហ៊ុនវិនិយោគបានប៉ុន្មាន ពាន់ ដុល្លារក្នុងមួយថ្ងៃឬប៉ុន្មានម៉ឺនដុល្លារក្នុងមួយខែ។ម្យ៉ាងទៀត ក្នុងមួយឯកសារចុះលេខម្តងៗមិនមែនតិច កុងតឺន័រ ឡើយ គឺយ៉ាងតិចចាប់ ពី៥កុងតឺន័រ ទៅ២០ឬ៣០កុងតឺន័រ ហើយមួយកុងតឺន័របង់លុយក្រោមតុលើតុ ចាប់ពី៤០ដុល្លារ ទៅ៥០ ដុល្លារតើមួយថ្ងៃៗការងារ ពុករលួយ ជាលក្ខណះប្រព័ន្ធ បែបនេះ។
តាមលោក យ៉ឹក យូរ មេអង្គភាព គយនិងរដ្ឋាករកំពង់ផែស្វយ័ត ក្រុងព្រះសីហនុបានចាត់ចែងឲ្យកូនចៅ រកចំណូលតាមជំនាញបច្ចេកទេសដែលភាសាសាមញ្ញគេហៅថារកលុយក្រោមតុបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗតាមរយះការបង្កើតកា រិយាល័យធិបតេយ្យមានលក្ខណះប្រព័ន្ធជ្រកក្រោមជំនាញដើម្បីប្រមូលលុយពីឯកសារប្រតិវេទន៍លើទំនិញវិនិយោគនាំចូល ដែលពន្ធអាករជាបន្ទុករបស់រដ្ឋ។
ប្រភពបន្តថា តាំងពីលោក យ៉ឹក យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុមកមានព័ត៌មានប្រាប់ឲ្យដឹងថា ពួកឈ្មួញៗ និងក្រុមអ្នករត់ការឯកសារទាំងឡាយ មិនសប្បាយចិត្តនឹង វត្តមានរបស់លោក យឹក យូរ ទាល់តែសោះ ព្រោះគាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពី ពួកឈ្មួញនិងក្រុមអ្នករត់ការ។ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ។ហើយក្នុងមួយឯកសារ
ការចំណាយក្រៅផ្លូវការ មានចាប់ពី៩០ដុល្លារ ទៅ១០០ដុល្លារអាមេរិកដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ? ។ ហើយការបង់លុយនេះ ធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណនេយ្យកន្លែងបោះត្រា និងកន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូលទាល់តែមានការឯកភាពពីលោកប្រធាន យ៉ឹក យូរ (បង់លុយគ្រប់ចំនួន) ទើបអនុញ្ញាតឱ្យរថយន្ដអាចចេញ-ចូលបានឬក៍អាចយកទំនិញ ចេញពីកំពង់ផែបាន ។ករណីខាងលើ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាពិសេសលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេត អំពើពុករលួយ ដែលប្រព្រឹត្តឡើងដោយលោក យ៉ឹក យូរ និងបក្ខពួក ជដើម្បីទប់ស្កាត់ការបំផ្លាញ ប្រាក់ចំណូលពន្ធរដ្ឋពីសំណាក់ លោក យ៉ឹក យូរ ដែលជាមេគយ នឹងរដ្ឋាករ រួមនឹងបក្ខពួក ផងដែរ។
ពាក់ព័ន្ធករណីខាងលើអង្គភាព គេហទំព័រព្រះវិហារអនឡាញមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីលោក យ៉ឹកយូរ ដោយមិនមានលេខទូរស័ព្ទ។អង្គភាពយើងរងចាំការបកស្រាយពី លោក យ៉ឹក យូរ គ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ បើសិនមានប្រតិកម្មណាមួយ ផ្អែកទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាកម្ពុជា៕ដោយ៖ (ក្រុងព្រះសីហនុ)0088

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |