គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកគឹមសុវណ្ណនិងលោក ប៉ាល់ សុមេដា ប្រធានជញ្ជីងថ្លឹងរថយន្ត(ភូមិកូនដំរី)ក្រុងប៉ោយប៉ែត អង្គុយចាំកើបលុយចែកគ្នាជាថ្នូរមិនចាំបាច់ឲ្យរថយន្តចូលថ្លឹងទំងន់ ដែលផ្ទុយពីបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន

លោកគឹមសុវណ្ណនិងលោក ប៉ាល់ សុមេដា ប្រធានជញ្ជីងថ្លឹងរថយន្ត(ភូមិកូនដំរី)ក្រុងប៉ោយប៉ែត  អង្គុយចាំកើបលុយចែកគ្នាជាថ្នូរមិនចាំបាច់ឲ្យរថយន្តចូលថ្លឹងទំងន់ ដែលផ្ទុយពីបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន

បន្ទាយមានជ័យ÷បើតាមប្រភពពីអ្នកបើរថយន្ត បានឲ្យដឹងថា៖ជារាងរាល់ថ្ងៃសង្កេតឃើញ មានរថយន្តធន់ធំៗជា
ច្រើនគ្រឿងបានដឹកទំនិញ និងខ្សាច់+ថ្ម ។ល។ បានឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តដែលនៅតាមបណ្តោយផ្លូវជាតិលេខ៥
ស្ថិតនៅក្នុងភូមិ កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គេសង្ស័យថាកំពុងឃុបឃិតគ្នាជាមួយនិង
ក្រុមឈ្មួញបើកភ្លើងខៀវអោយរថយន្តឆ្លងកាត់ស្ថានីយ៍ថ្លឹងដោយមិនចាំបាច់ថ្លឹងនោះទេ ទោះជាយ៉ាងណារថយន្តទាំង
នោះបានដឹកទំនិញផ្សេងៗដែលធ្ងន់លើសចំណុះយ៉ាងណាក៏ដោយ គឺក្រុមឈ្មួញរឺព្រូឡានគ្រាន់តែចុះប្រាប់លេខឡាន
ហើយរឺក៏រត់ទៅបង់លុយឲ្យមន្ត្រីប្រចាំការនៅទីនោះរួចជាការស្រេច។ប្រភពបន្តទៀតថាក្រុមឈ្មួញដែលបានដឹកទំនិញ
គ្រប់ប្រភេទនិងលើសចំណុះទាំងនោះ បានបង់លុយឲ្យទៅ មន្តី្រជំនាញដែលនៅប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត(ភូមិកូនដំរី
ក្នុង១រថយន្តត្រូវបង់ប្រាក់ ចាប់ពី១៥០០០០រៀល(ដប់ប្រាំម៉ឺនរៀល) ទៅ៤០០០០០(សែសិបម៉ឺនរៀល) រថយន្តដែលមិនបាន
ចូលថ្លឹង គ្រាន់តែបង់ប្រាក់អោយមន្រ្តីស្ថានីថ្លឹងរថយន្តក្នុងភូមិកូនដំរីនោះជាការស្រេចប្រភពបន្តថាក្នុងមួយថ្ងៃៗរថយន្តមិនបាន
ចូលថ្លឹងគឺមានរាប់រយគ្រឿងឯនោះ។ ប្រភពដាច់ដោយឡែកមួយទៀតបានអោយដឹងថា មានក្រុមហ៊ុនជាច្រើននៅក្នុងក្រុង
ប៉ោយប៉ែតដែលបានដឹកជញ្ជួនលើសចំណុះ ហើយរថយន្តចូលថ្លឹងមែនតែត្រូវមន្រ្តីជំនាញទាំងនោះចេញវិក័យប័ត្រថ្លឹងរថយន្ត
ក្លែងក្លាយ ដោយដូរតួលេខអោយទំងន់ត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់គឺដើម្បីបំភាន់ភ្នែកមន្ត្រីជំនាញត្រួតតាមដងផ្លូវ
ម្យ៉ាងវិញទៀតពេលដាច់ខែគឺខាងក្រុមហ៊ុនដឹកជញ្ជួននីមួយៗបានទៅជួបមន្រ្តីជំនាញទាំងនោះដើម្បីគិតគួពីរឿងលុយខែ។
បុគ្គលិកយើងបានចុះទៅដល់ទីតាំងស្ថានីយ៍ថ្លឹងរថយន្តនៅបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងភូមិកូនដំរីនោះ ក៏បាន
ឃើញរថយន្តធន់យក្សដឹកទំនិញជាច្រើនគ្រឿង កំពុងតែបើកបង្ហួសស្ថានីថ្លឹងដោយមិនបានចូលទៅថ្លឹងទំងន់ដូចសេចក្តីរាយ
ការពិតប្រាកដមែនបន្ទាប់មកអង្គភាពសង្កេតឃើញថាមានព្រូឡាននីមួយៗបានចុះដើរតម្រង់ទៅកាន់មន្ត្រីជំនាញដែលកំពុងអង្គុយ
នៅក្នុងបន្ទប់ថ្លឹងរថយន្តហើយបានបង់ប្រាក់អោយទៅជំនាញរួច ពួកគេដើរត្រលប់ទៅកាន់រថយន្តវិញហើយក៏បើរថយន្តបន្តដំណើរ
ទៅមុខទៀតយ៉ាងរំភើយ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥ ត្រូវបានសង្កេតឃើញថា មានការស្រុតជាបណ្តើៗហើយ ជាពិសេសនៅ
ទល់មុខនិងស្ថានីយថ្លឹងរថយន្តនេះតែម្តង គឺបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមន្ត្រីនៅស្ថានីយ៍កូនដំរីមិនដែលយកភ្នែកមើលនិងជួស
ជុលម្តងណាឡើយ។ សកម្មភាពរបស់មន្រ្តីជំនាញដែលនៅប្រចាំការក្នុងស្ថានីយ៍ថ្លឹងរថយន្តមួយនេះ កំពុងតែប្រឆាំងជាមួយរាជរដ្ឋា
ភិបាលយ៉ាងច្បាស់ក្រឡែត ព្រោះថារាជរដ្ឋាភិបាលលោកតែងតែជួយកសាង ផ្លូវ ជួសជុលផ្លូវ និងជួយដោះស្រាយរាល់បញ្ហាគ្រប់យ៉ាង
ព្រមទាំងបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីអោយប្រទេសជាតិរីកចំរើន និងសុខសន្តិភាព ជាពិសេសគឺមានផ្លូវជាតិល្អៗដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិផងដែរ។ តែផ្ទុយទៅវិញមន្ត្រីជំនាញទាំងនេះបែរជាឃុបឃិតគ្នាជាប្រព័ន្ធតែមួយនិងក្រុមឈ្មួញដោយដោះដូរជាលុយដើម្បីយកទៅចែកបក្ខពួកធ្វើមានធ្វើបានដោយមិនខ្វល់ពីការរលាយហិនហោចផ្លូវសាធារណៈ ដែលសម្ដេចកំពុងតែខំកសាង។ ពាក់ព័ន្ធបញ្ហាដូចខាងលើ គេសង្ស័យថាមានការបើកភ្លើងខៀវពីលោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ទើបដំណើរសកម្មភាពពុករលួយទាំងនេះអាចដំណើរការយ៉ាងរលូន និងស្ងាត់ស្ងៀមបានជាច្រើនឆ្នាំនិងដុះស្លែរយ៉ាងដូចច្នេះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែនិងក្នុង ខេត្តបន្ទាយមានជ័យ។
សូមអំពាវនាវដល់ឯកឧត្តម ស៊ុនចាន់ថុល ទេសរដ្ឋមន្រ្តី ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនព្រមទាំងឯកឧត្តមបណ្តិត ឱម យ៉ិនទៀងទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុក៉រលួយ គួរមានវិធានការស៊ើបអង្កេតជាបន្ទាន់ទៅលើលោក គឹម សុវណ្ណ និងលោក ប៉ាល់ សុមេដា ទាំងមន្ត្រីជំនាញដែលប្រចាំការនៅស្ថានីថ្លឹងរថយន្តស្ថិតក្នុងភូមិកូនដំរីជាបន្ទាន់ផងទាន មិនដូចច្នេះទេផ្លូវជាតិលេខ៥ និងផ្លូវជាតិផ្សេងៗទៀតប្រាកដជារលាយជាមិនខាន។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕ដោយ៖(ចំប៉ាប៉ោយប៉ែត).

002 001

 

003

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |