គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ព្រៃឈើនៅខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសាន ក្រោម២ នៅតែរងការបំផ្លាញគ្មានអ្នកទប់ស្កាត់ឡើយ!

ព្រៃឈើនៅខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសាន ក្រោម២ នៅតែរងការបំផ្លាញគ្មានអ្នកទប់ស្កាត់ឡើយ!

ខេត្តស្ទឹងត្រែងៈប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែងបានឲ្យដឹងថា
បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្រុក សេសាន
ខេត្ត ស្ទឹងត្រែង កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុក។ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងស្រុក
សេសានបានឲ្យដឹងថាមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅ ( ឧកញ៉ា ជ័យ )នៅតែបន្តសកម្មភាពកាប់ឈើនៅ
ខាងក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចូលទៅទីតាំងបាតអាងដើម្បីអារច្រៀកហើយដឹក
ជញ្ជូនចេញវិញយ៉ាងរលូន។ មួយរយៈចុងក្រោយនេះ ឧកញ៉ា ជ័យ បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុក
សេសាន ខេត្ត ស្ទឹងត្រែង ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុក ស្នួល ខេត្តក្រចេះ ដោយគ្មានសមត្ថកិច្ច
ណាហ៊ានប៉ះពាល់ឡើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រយៈពេលជាងកន្លះខែមកហើយដែល ឧកញ៉ា ជ័យ សម្រុកដឹកជញ្ជូនឈើ
ចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ តាមរថយន្តសាំយ៉ុងក្នុងមួយយប់ៗពី១០ទៅ១៥គ្រឿង។មន្ត្រី
អាជ្ញាធរមូលដ្ឋានក្នុងស្រុក សេសាន បានឲ្យដឹងថាបើទោះបីនៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាន
នៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតក៏ដោយ ក៏ ឧកញ៉ា ជ័យ នៅតែមានឈើដឹកជញ្ជូនចេញយ៉ាងពេញ
បន្ទុក។ សកម្មជនព្រៃឈើក្នុងខេត្ត ស្ទឹងត្រែង បានលួចឲ្យដឹងថា ឈើទាំងនោះត្រូវបានគេបំពានកាប់ក្នុងតំបន់ព្រៃការ
ប្រជាពលរដ្ឋក្នុងស្រុក សេសាន ខេត្ត ស្ទឹងត្រែង បានរិះគន់ថា លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត
ស្ទឹងត្រែង និង ប្រធានមន្ទីរបរិស្ថានខេត្ត ស្ទឹងត្រែង មិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែលកំពុងកើតឡើង
យ៉ាងរាលដាលនៅស្រុក សេសាន និង ស្រុក សៀមប៉ាង ។ ជាក់ស្ដែងរយៈពេលជាងកន្លះខែកន្លងទៅនេះឈ្មួញសម្រុកកាប់
ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដោយគ្មានញញើតអ្វីទាំងអស់ហើយព្រៃអភិរក្ស
ព្រៃការពារ ក្នុងស្រុក សេសាន និង ស្រុក សៀមប៉ាង ចៀសមិនផុតពីសេចក្ដីវិនាសឡើយ។ ប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅ
រដ្ឋាភិបាល បានអំពាវនាវឲ្យ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរតែចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ
ក្នុងស្រុក សេសាន និង ស្រុក សៀមប៉ាង ជាបន្ទាន់ព្រោះព្រៃអភិរក្សព្រៃសហគមន៍ និង ព្រៃការពារក្នុងស្រុកទាំង២នេះ កំពុងរងការ
បំផ្លាញ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖(រំដូលសេសាន).

003 004 008

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |