គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរខេត្តក្រចេះ ជាអ្នកឃុបឃិតឲ្យ ឧកញ៉ គង់ ក្រឹងបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន

សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរខេត្តក្រចេះ ជាអ្នកឃុបឃិតឲ្យ  ឧកញ៉ គង់ ក្រឹងបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា
មួយរយៈចុងក្រោយនេះមេឈ្មួញ គង់ ក្រឹង ដែលជាឧត្តមសេនីយ៍យោធានិងមានងារជា
ឧកញ៉ាផងនោះ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា ការដែលមេឈ្មួញ គង់ ក្រឹង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមាន
ការឃុបឃិតបើកដៃពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ទ្រី សុភ័ក្ត្រ
មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រសិន
បើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺមេឈ្មួញ គង់ ក្រឹង មិនហ៊ានបង្កើនសកម្មភាព
ដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរាលដាលដូចសព្វថ្ងៃនេះឡើយ។ប្រភពពីមន្ត្រីយោធា
នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញកណ្ដាលមួយចំនួនបាន
ធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី យកមកលក់
ឲ្យមេឈ្មួញ គង់ ក្រឹង ដល់ទីតាំងស្តុកឈើខាងក្រោយបន្ទាយយោធាអង្គភាពវរការពារព្រំ
ដែនលេខ២០៤ តែម្តង។ គ្រប់ឈ្មួញនិងពលរដ្ឋដែលដឹកជញ្ជូនឈើមកលក់ឲ្យមេឈ្មួញ
គង់ ក្រឹង ដល់តំបន់ព្រំដែនក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ តែងតែគេចផុតពីការបង្ក្រាប
ព្រោះសមត្ថកិច្ចនិងមន្ត្រីជំនាញមិនហ៊ានបង្ក្រាបឈ្មួញទាំងនោះទេ ព្រោះខ្លាចឥទ្ធិពលរបស់
មេឈ្មួញ គង់ ក្រឹង ដែលមានខ្នងបង្អែករឹងមាំ។ ប្រភពដែលស្និទ្ធនឹងមេឈ្មួញ គង់ ក្រឹង បាន
ឲ្យដឹងថា ឈ្មួញរូបនេះមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
ផងដែរទើបហ៊ានបង្កើនសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួន
ដោយគ្មានញញើតអ្វីឡើយ។
ប្រភពពីមន្ត្រីយោធាក្នុងខេត្តក្រចេះ បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះមេឈ្មួញ គង់ ក្រឹង
ពង្រឹងឥទ្ធិពលអំណាចយ៉ាងរឹងមាំដើម្បីងាយស្រួលក្នុងការប្រមូលទិញឈើដឹកជញ្ជូនឈើ
ចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ និងច្រករបៀងជាច្រើនកន្លែងក្នុងឃុំ២ធ្នូ ស្រុក
ស្នួល ខេត្តក្រចេះ យ៉ាងគឃ្លើន។ ដោយសារតែមេឈ្មួញ គង់ ក្រឹង មានអំណាចយ៉ាងរឹងមាំ
ក្នុងការបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួននោះហើយ ទើបធ្វើឲ្យព្រៃឈើ
ដែលនៅសេសសល់ក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី កំពុងប្រឈមនឹង
សេចក្ដីវិនាស ហើយមេឈ្មួញ គង់ ក្រឹង កំពុងមានរហ័ស្សនាមជាមេខ្លោងបំផ្លាញព្រៃឈើ
ឲ្យរលត់រលាយទៀតផង។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យប្រមុខរាជរដ្ឋាភិបាល
ពិនិត្យមើលបញ្ហាខាងលើនេះ ព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរក្នុងខេត្តក្រចេះ ត្រូវបានគេ
ដឹងថាជាអ្នកឃុបឃិតឲ្យមេឈ្មួញ គង់ ក្រឹង ដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ។
ជាងនេះទៅទៀតសូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ ក៏មិនហ៊ាន
ប៉ះពាល់មេឈ្មួញ គង់ ក្រឹង ហើយកំពុងសម្ងំមិនខ្វល់ពីការរិះគន់អ្វីឡើយ៕ដោយ៖( រំដួលក្រចេះ​).

005

006 004

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |