ស្ទឹងត្រែង: អគ្គិភ័យគ្មានធម៌មេត្តាផ្តាច់សង្ខាផ្ទះឈើពីរខ្នងសង់ឡើងនៅឆ្នាំ១៩៩០របស់លោកអធិការរងស្រុកថាឡាបរិវ៉ាត់ អស់គ្មានសល់ក្នុងរយ:ពេលមិនបាន៣០នាទីផង ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងក្នុងភូមិរត់មកជួយខណ:ម្ចាស់ផ្ទះមិននៅ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោង៣.១៥នាទីថ្ងៃទី១១ខែមករាឆ្នាំ២០១៧។តាមការឲ្យដឹងពីអ្នកជិតខាងបាននិយាយថា៖ ផ្ទះពីខ្នងធ្វើអំពីឈើត្រូវបានភ្លើងឆេះដោយសារផ្ទុះសេរ ខ្សែទុស្សេរ៍ខ្សែភ្លើងខណះកូនរបស់គាត់សាកថ្មទូរស័ព្ទចោលមិនបានបិទបារ៉ែត គាត់បានបន្តទៀតថាម្ចាស់ផ្ទះឈ្មោះអ៊ីវ លឿជាមន្ត្រីនគបាលឋាន:វិរ:សេនីយ៍ត្រីមុខងារអធិការងស្រុក ខណៈ:គាត់ទៅបំពេញការងារនៅការិយាល័យ គ្រួសារគាត់ទៅធ្វើការងាររីឯកូនៗមិនប្រយ័ត្នដើរចេញពីផ្ទះមិនបានបិទបារ៉ែត ទើបបណ្តាលឲ្យផ្ទុះទុស្សខ្សែភ្លើងឆេះយ៉ាងសន្ឋោសន្ធៅ អស់គ្មានសល់ត្រូវបានបងប្អូនជិតខាងជួយពន្លត់ នឹងជញ្ចូនបានស្រូវមួយចំនួននៅក្រោមផ្ទះ ព្រោះគាត់ជាមន្ត្រីស្អាតស្អំម្នាក់ទាំងពីទស្សវត្តន៍៨០មកម្ល៉េះ ហើយម្យ៉ាងទៀតគាត់ជិតចូលនិវត្តន៍ តែអកុសល់ត្រូវបានអគ្គិភ័យគ្មានធម៌មេត្តាត្របាក់យកផ្ទះរបស់គាត់ ដែលខំកសាងដោយកម្លាំងញើសឈាមផ្ទាល់។គ្រួសារជនរងគ្រោះក៍បានអំពាវវនាវ ដល់កាកបាទក្រហមកម្ពុជា នឹងអគ្គស្នងការនគបាលជាតិព្រមទាំងក្រសួងមន្ទីរពាក់ព័ន្ធ អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិលជួយឧបត្ថម្ភជាថវិការ គ្រឿឧបភោគបរិភោគ គ្រឿងបរិក្ខាគ្រប់មុខសំរាប់ផ្គត់ផ្គង់នឹងជាទីជំរកដល់គាត់ផង ព្រោះភ្លើងឆេះគ្មានសេសសល់អ្វីទេសំលៀកបំពាក់នៅមួយចង្គេះតែប៉ុណ្ណោះ៕