ខេត្ត បាត់ដំបងៈ ប្រភពពីមន្ត្រីគយ និង ភ្នាក់ងារគយ ក្នុងខេត្ត បាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលត្រូវ ប្រកាសតំណែង ជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គឺ លោក យូ ហេង ចាប់ ផ្ដើមប្រើតួនាទី និង អំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក យូ ហេង បានយកបទពិសោធន៍ដែលខ្លួនធ្លាប់ធ្វើជាប្រធានសាខាគយខេត្ត កំពង់ឆ្នាំង និង ជាប្រធានសាខាគយខេត្ត ឧត្ដរមានជ័យ មកបន្តអនុវត្តន៍នៅក្នុងខេត្តបាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និង ទង្វើមិនប្រក្រតីរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបន្ទាន់ រហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និង ទង្វើមិនប្រក្រតីរបស់ លោក យូ ហេង ប្រធានសាខាគយខេត្ត បាត់ដំបងនៅឡើយទេ។ ដូច្នេះហើយទើបលោក យូ ហេង យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្ត ឧត្ដរមានជ័យ មកអនុវត្តន៍ក្នុងពេលកាន់តំណែងជាប្រធានសាខាគយខេត្ត បាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។ អំពើពុករលួយរបស់លោក យូ ហេង មួយរយៈពេលចុងក្រោយនេះគឺឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់តាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្ត បាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។ប្រភពដែលស្និទនឹងលោក យូ ហេង បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្ត បាត់ដំបង គឺលោក យូ ហេង មិនទាន់ចាត់វិធានការកែទម្រង់ដើម្បីលុបបំបាត់អំពើពុករលួយនៅឡើយទេ ហើយកំពុងបណ្ដោយឲ្យមន្ត្រីគយតាមច្រកព្រំដែនក្នុងស្រុក សំឡូត ស្រុកសំពៅលូន ស្រុក កំរៀង និង ស្រុក ភ្នំព្រឹក ធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ប្រភពនោះបានបន្តឲ្យដឹងទៀតថា ការដែលមន្ត្រីគយប្រចាំច្រកព្រំដែនក្នុងស្រុកទាំង៤ខាងលើនេះហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់យ៉ាងពេញបន្ទុកគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់ លោក យូ ហេង ប្រធានសាខាគយខេត្ត បាត់ដំបងផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក យូ ហេង គឺមន្ត្រីគយប្រចាំច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្ត បាត់ដំបង មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេ។មន្ត្រីគយនៅក្នុងខេត្ត បាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ទំនងជា លោក យូ ហេង ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្ត បាត់ដំបង ទើបមកកាន់តំណែងភ្លាមក៏ចាប់ផ្ដើមប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកព្រំដែនក្នុងស្រុក សំឡូត ស្រុកកំរៀង ស្រុក ភ្នំព្រឹក និង ស្រុក សំពៅលូន ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំមិនគួរមើលរំលងតទៅទៀតទេ ពីព្រោះ លោក យូ ហេង កំពុងប្រើតួនាទី និង អំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាពិសេស លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក យូ ហេង មេគយខេត្ត បាត់ដំបង ផងដែរដើម្បីកុំឲ្យមេគយខេត្តបាត់ដំបង។ អង្គភាពរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ស្របទៅតាមវិជ្ជាជីវៈ នៃរបបសារព័ត៌មាន នៃព្រះរាជណាចក្រកម្ពុជា៕ (ព័ត៌បឋម) ដោយ៖ (រំដួលដងស្ទឹងសង្កែ).









































