ភ្នំពេញៈលោក គាំ សីហា ដែលជាមេព្រៃដ៏ល្បីឈ្មោះម្នាក់ ខាងប្រមូលលុយប្រចាំខែក្នុង រាជធានីភ្នំពេញនោះត្រូវបានបែកធ្លាយ ជាបណ្តើរៗហើយ។
តាមប្រភពពីមន្រ្តីធ្លាប់បានលិឍ បានអោយដឹងថា៖ លោក គាំ សីហាដែលមកកាន់ជាមេព្រៃឈើក្រុងភ្នំពេញកំពុងត្រូវដងត្រូវផ្លែយ៉ាងខ្លាំង
ជាមួយឈ្មួញឈើខុសច្បាប់ដែលមានឃ្លាំងរាប់នោះបានយកសំណែនចាប់ពី3000ដុល្លារទៅ5000ដុល្លារក្នុងមួយខែដោយមិនបានធ្លាក់អោយ
កូនចៅគ្រាន់ចាក់សាំងធ្វើនោះទេគឺក្តោបក្តាប់ទាំងអស់តែម្តង ( គ្មានចំណាយមួយសេនឡើយ)។
បើតាមមន្រ្តីដង្កូវក្នុងសាច់របស់ លោក គាំ សីហា ម្នាក់ នោះ បាន បន្តថា៖ លោក គាំ សីហា មានមនុស្ស ជំនិតម្នាក់ ជាអ្នក យកលុយ ប្រចាំខែ
ជួន ហើយមន្រ្តីម្នាក់នោះ ក៏មានតួនាទីជា អនុ ប្រធាន ផងដែរ។ទាំងនេះគឺគិតតែឃ្លាំងស្តុបឈើអត់ច្បាប់តែប៉ុណ្ណោះ ចំណែកឯរោងម៉ាសិន
ប្រភេទរ៉ែធំៗជាច្រើនកន្លែងផ្សេងទៀតនឹងសិប្បកម្មឥច្បាប់មួយចំនូនក៏ត្រូវលោកគាំ សីហា និង ច្រមុះមិនអោយកូនចៅរស់ដែរដោយកើប
យកគ្មានសល់ទេ។
ចុះបើលោក គាំ សីហា ជាប្រធានជិះសេះលែងដៃបែបនេះ សួរថាតើ អភិក្រមទាំង០៥ របស់ សម្តេច តេជោ ទៅជា យ៉ាង ណា? បើសិន លោក
គាំ សីហា បានឃើញបានយល់ តើរឿង នឹងអាចក្លាយ ទៅជា បែបណាដែរ?។ ពីព្រោះ សម្តេច តេជោ ធ្លាប់មានប្រសាន៍ហើយថា លោក មិន
ត្រូវការទេមន្រ្តីជើង១០ លោកត្រូវ ការមន្រ្តីណា ធ្វើការបំរើរាស្រ្ត។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា ស្រប ទៅតាមច្បាប់ស្តី
របបសារព័ត៌មាន នៃព្រះរាជាណាកម្ពុជា៕