គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ខឹម ចិត្រា នៅបន្តឲ្យកូនចៅយកលុយ ពីពលករខ្មែរក្នុងម្នាក់១០០បាត ខណះដែលរាជរដ្ឋាភិបាលថៃ គេអនុគ្រោះមិនយកថ្លៃ រក្សាសិទ្ធទិដ្ឋាការដល់ពលករខ្មែរ ក្នុងឪកាសបុណ្យចូលឆ្នាំ

លោក ខឹម ចិត្រា នៅបន្តឲ្យកូនចៅយកលុយ ពីពលករខ្មែរក្នុងម្នាក់១០០បាត  ខណះដែលរាជរដ្ឋាភិបាលថៃ គេអនុគ្រោះមិនយកថ្លៃ រក្សាសិទ្ធទិដ្ឋាការដល់ពលករខ្មែរ ក្នុងឪកាសបុណ្យចូលឆ្នាំ

ខេត្ត បន្ទាយមានជ័យ៖ ពលរដ្ឋដែលចេញចូល និងរកស៊ី ក៏ដូចជាពលករខ្មែរ ដែលចេញចូលតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្តរិះគន់ជាថ្មីទៀតហើយ ចំពោះករណីយកលុយ ពីពួកគាត់ច្រើនលើសលប់ ក្នុងការធ្វើលិខិតរដ្ឋបាលផ្សេងៗ សម្រាប់ចេញចូល តាមច្រកទ្វារព្រំដែនមួយនេះ ជាអ្វីដែលពួកគាត់(ប្រជាពលរដ្ឋ)ថាជាអំពើពុករលួយ និងសុំឲ្យចាត់វិធានការបន្ទាន់ ឲ្យស្របតាមប្រសាសន៍ របស់ សម្ដេច នាយករដ្ឋមន្ត្រី។

កន្លងទៅថ្មីៗនេះ ពលរដ្ឋបានផ្ទុះការរិះគន់ តាមបណ្ដាញសង្គម នឹងប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុកជាច្រើន ធ្វើការចុះផ្សាយជាបន្តបន្ទាប់ ជុំវិញអំពើពុករលួយ របស់មន្ត្រីប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្នុងការយកលុយច្រើនហួសប្រមាណ ដោយពលរដ្ឋ ក៏ដូចជាប្រពន្ធ័ផ្សព្វផ្សបាយ បង្ហោះសកម្មភាពទាំងនោះ តាមបណ្តាញសង្គម ដើម្បីស្វែងរកការអន្តរាគមន៍ ពីថ្នាក់ដឹកនាំ។ការបង្ហោះខ្លឹមសារខុសគ្នា ប៉ុន្តែក្នុងន័យតែមួយ លើកឡើងករណី យកលុយច្រើនហួសហេតុ ក្នុងការបំពេញបែបបទ ចេញ-ចូលប្រទេស ការយកលុយច្រើនដល់ទៅ ២០០ដល់ ៣០០បាត ដែលច្បាប់មិនបានកំណត់ឲ្យយក បែបនេះហើយ ទើបមន្ត្រីទាំងនោះ មានបានឆាប់រហ័ស ប្រើរថយន្តទំនើបៗ សុទ្ធតែ៥៧០។ក្រៅពីពុករលួយតាមរយះ ការបំពេញបែបបទឯកសារផ្សេងៗ លោក ខឹម ចិត្រា នៅបានបើកដៃឲ្យមន្រ្តីក្រោមបង្គាប់ បង្កើតមុខរបរបន្ថែមមួយចំនួន ដូចបានរៀបរាប់ខាងក្រោម៖១/បើកដៃឲ្យ លោក អនុសេនីយ៍ឯក ម៉ៅ ម៉យ ផ្ដាច់មុខផ្ដាច់ ខាងជម្រិតយកលុយ ពីកម្មករអូសរទេះ ដឹកទំនិញចូលពីទឹកដីថៃ។២/ផ្ដាច់មុខឲ្យ លោក វរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្ត៍ យកលុយខែពីក្រុមម៉ូតូកង់៣ ក្នុងម្នាក់៦០០បាត នឹងក្នុងមួយថ្ងៃ២០បាតបន្ថែម នឹងយកលុយ ពីអ្នកលក់ទំនិញតាមរទេះរុញ ក្នុងមួយខែៗ ចាប់ពី១,៥០០បាត ២,០០០បាត រហូតដល់៦,០០០បាត ចំពោះអ្នកមិនបង់លុយ គឺដាច់ខាតដេញចេញមិនឲ្យចត។៣/យកលុយពីក្រុមរត់ម៉ូតូឌុប ម្នាក់ចាប់ពី៣០០បាត ទៅ៨០០បាត ក្នុងមួយខែ នឹងតម្រូវឲ្យអ្នករត់ម៉ូតូឌុបទាំងនោះ ទិញអាវកាក់១ ក្នុងតម្លៃជាង១,០០០បាតទៀត ។ធ្វើបាបខ្មែរគ្នាឯងហើយ នៅមិនគ្រប់គ្រាន់ទៀត ថែមទាំងបបួល ប៉ូលិសអន្តោប្រវេសន៍ថៃ មកគាបសង្កត់ យកលុយពីប្រជាពលរដ្ឋខ្មែរ ដោយមិនចាំមានឯកសារឆ្លងដែន ចូលប្រទេសថៃបាន តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ក្នុងម្នាក់ៗពី ៨០០ ទៅ ៩០០បាត តាមរូបភាពប្រើប្រាស់ជនជាតិខ្មែរ ធ្វើជាមេខ្យល់នាំមនុស្សចូលទឹកដីថៃ នឹងចេញពីថៃមកខ្មែរ និយាយរួមចេញក៏ត្រូវ ចូលក៏ត្រូវ(ទ្រូប្រើស២)។៤/ប៉ុស្ត៍នៅរង្វង់មូលមានច្រើនស្ថាបន័ សម្រាប់ទារលុយ ពីម្ចាស់ទំនិញគ្រប់ប្រភេទ ដែលដឹកចូលទៅលក់ នៅផ្សាររោងគ្លឿ ប្រទេសថៃ ។សូមបញ្ជាក់ថា នូវរៀងរាល់ឆ្នាំ មិនថាបុណ្យចូលឆ្នាំខ្មែរ ឬក៏រដូវបុណ្យភ្ជំបិណ្ណ បងប្អូនពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ ពួកគាត់តែងតែបានច្បាប់ឈប់សម្រាក ដែលធ្វើដំណើរចូល តាមច្រកទ្វារអន្ថរជាតប៉ោយប៉ែត ត្រូវបានមន្រ្តីនគបាលច្រកខាងលើ ជម្រិតទារលុយថ្លៃសេវា បំពេញបែបបទចូលប្រទេស ក្នុងម្នាក់ៗចំនួន២០០បាត ឬអាចច្រើនជាងនេះ តើចូលឆ្នាំៗនេះ មន្រ្តីនគបាលច្រកទ្វារប៉ោយប៉ែត នៅបន្តយកលុយពីពលករខ្មែរ ក្នុងម្នាក់ៗ២០០បាតទៀតឬងត់? ខណះដែលរាជរដ្ឋាភិបាលថៃ គេអនុគ្រោះ មិនគិតថ្លៃ រក្សាសិទ្ធទិដ្ឋាការដល់ពលករខ្មែរ ក្នុងឪកាសចូលឆ្នាំថ្មីខាងមុខនេះ។សូមបញ្ជាក់ថា៖ កាលពីសប្ដាហ៍មុន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រើប្រាស់អភិក្រមទាំង ៥ ចំណុច យ៉ាងម៉ឺងម៉ាត់សាជាថ្មី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។

ចំពោះអាណត្តិនេះ គឺត្រូវតែមានការកែទម្រង់ ស៊ីជម្រៅបំផុត ដើម្បីបម្រើផលប្រយោជន៍ ដល់ម្ចាស់ឆ្នោតពិតប្រាកដ។លោកបញ្ជាក់ថា៖ «ទោះជាមន្ត្រីមានឋានៈប៉ុនណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយក៏ដោយ ឲ្យតែបំពានប្រយោជន៍ប្រជាជន គឺសម្តេច ត្រូវតែអនុវត្ត តាមអភិក្រមនេះ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយសេចក្តីទុកចិត្ត និង មានប្រសិទ្ធភាពខ្ពស់»។ក្រោយការប្រកាសទាំងនេះ គេសង្កេតឃើញមានមន្ត្រី រដ្ឋាភិបាលជាច្រើនរូប ត្រូវបានដកតំណែង និងខ្លះទៀតកំពុងស្ថិតក្នុង ការស៊ើបអង្កេត។ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងមិនអាចសុំការបកស្រាយពី លោក ខឹម ចិត្រាបាន​ឡើយ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា ៕

 

 

WhatsApp Image 2019-04-22 at 6.51.44 AM(1)

WhatsApp Image 2019-04-22 at 6.51.44 AMWhatsApp Image 2019-04-22 at 6.51.45 AM

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |