គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក មេគយ ឈុន សុភមង្គល ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយស្រង់ដើមមិនញញើតនិងច្បាប់កែរទម្រង់លើការប្រមូលពន្ធ

លោក មេគយ ឈុន សុភមង្គល ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយស្រង់ដើមមិនញញើតនិងច្បាប់កែរទម្រង់លើការប្រមូលពន្ធ

ខេត្ត ឧត្តរមានជ័យៈប្រភព​ពី​មន្ត្រី​នៅ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់  បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ មួយចំនួន​បន្ត​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង ​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញ បន្ទុក​ដោយសា រ​មាន​ការឃុប ឃិត​បើកដៃ​ពី​សំណាក់ ​លោក ​ឈុន សុភមង្គល ប្រធានគយ ខេត្ត ឧត្តរមានជ័យតែម្តង​។តាម​ប្រភព ដែល​ស្និទ​នឹង​លោក  សុភ មង្គល មេ​គយ​ខេត្ត បានឲ្យដឹងថា ការដែល​ឈ្មួញហ៊ានធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ដែល​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ពី​សំណាក់​ លោក ឈុន សុភមង្គល ទេ​នោះ​គឺ​ឈ្មួញទាំងឡាយ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ។ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។​​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត ​ឧត្ដរមានជ័យ មួយក្តាប់តូច​បាន​បង្ហើប​ឲ្យដឹងថា ក្រោយ​ពេល​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត ​ឧត្ដរមានជ័យ រួច​មក​គឺ​ លោក ឈុន សុភមង្គល កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​ច្បាប់។​ប្រភពនោះ​បានបន្តឲ្យដឹង​ទៀតថា  ​រឿងអាស្រូវ​ពុករលួយ​របស់ លោក ឈុន សុភមង្គល ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង ​ហិរញ្ញវត្ថុ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឈុន សុភមង្គល មេ​គយ​ខេត្ត​ ឧត្ដរមានជ័យ នោះទេ​។​ទន្ទឹមនឹងនេះ ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត ​ឧត្ដរមានជ័យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​ចំណែក​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក ​អន្លង់វែង ខេត្ត ​ឧត្ដរមានជ័យ ក៏​បានឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​មេគយ​ច្រកទ្វារ​ អន្តរជាតិ​ជាំ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង ​ទំនិញ​ខុស​ច្បាប់​យ៉ាង​សុខ​ស្រួល​។​ដោយឡែក​បើ​តាម​មន្ត្រី​នៅ​ច្រក​ជប់​គគីរ ស្រុក ​បន្ទាយ​អម្ពិល ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា​មេគយ​ប្រចាំ​ច្រក​នេះ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅ​លើ​លោក ឈុន សុភមង្គល និង​បក្ខពួក​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​​ប្រភព​ខ្លះ​បានឲ្យដឹង​ថា​លោក ឈុន សុភមង្គល ហ៊ាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត​ឧត្ដរមានជ័យ ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ស្រង់​ដើម៕ដោយ៖ (  រំដួលដូរដី).

001 002

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |