គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រក៩៩៩៩

ឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រក៩៩៩៩

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋ ​ក្នុងភូមិ ​ក្រញូង​សែន​ជ័យ ឃុំ​ ក្រញូង​សែន​ជ័យ  ស្រុក ​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា សព្វថ្ងៃសមត្ថកិច្ច​ពា​ក់​ព័ន្ធ​ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​៩៩៩៩ យ៉ាង​រំភើយ​។

យោងតាមប្រភពពីសមត្ថពាក់ព័ន្ធ​បានឲ្យ​ដឹង​ទៀតថា ៖ មន្ត្រី​យោធា​ម្នាក់ឈ្មោះ ជា វណ្ណៈមាមឋានៈ​មេបញ្ជាការ​កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច​លេខ​២០៤ នៅតែ​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ ​ស្រុក​យួន​ដោយ​គ្មាន​ស្ថាប័នជំនាញ​ណា ឬ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​សោះ​។ ប្រជាពលរដ្ឋក្នុងខេត្ត ​បាន​កត់សម្គាល់ថា ក្នុងការបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ តាម​ច្រក​៩៩៩៩កាលពីពេល​កន្លងផុតទៅថ្មីៗមក​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ឈ្មួញ​ម្ចាស់​ឈើ​និង​សមត្ថកិច្ច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ដដែល។

សកម្មជន​ព្រៃឈើ ​និង​ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត ក្រចេះ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ លោក វ៉ា ថន ទទួលបាន​តំណែង​ជា​អភិបាល​ខេត្ត ក្រចេះ ជំនួស​លោក សរ ចំ​រ៉ុង រួចមក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង និង ​ច្រកព្រំដែន ក្នុង​ឃុំ ​ក្រញូង​សែន​ជ័យ ឃុំ​ ២​ធ្នូ ស្រុក ​ស្នួល ខេត្ត ក្រចេះ ពុំមាន​ការថយចុះ​ឡើយ​។ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ ឧសភា  ឆ្នាំ ២០១៩ រថយន្ត​ដឹកឈើ​មួយគ្រឿង​បាន​បាក់​ជ​ន្ទា​ស​ដាច់​កង់​ទៅមុខ​មិន​រួច​នៅ​ចំណុច​ស្តង់​ទិញ​ដំឡូង​មី ក្នុងភូមិ ​ក្រញូង​សែន​ជ័យ ហើយ​ត្រូវបាន​គេ​ដឹងថា​ជា​រថយន្ត​ដឹកឈើ​របស់លោក ជា វណ្ណៈ មេបញ្ជាការ​យោធា​កងអនុសេនាធំ​លេខ​៣ វរ​សេនា​តូច​លេខ​២០៤ ហើយ​ជាម​នុស្ស​ជំនិត​របស់ លោក​ វរសេនីយ៍ឯក មាស សុភាព ឈរជើង​នៅ​តំបន់​៨៨​។ តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​មូលដ្ឋានតូចតាចម្នាក់​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​នោះ​រត់ការ​បង់លុយ​រួចហើយ​ចូល​តាម​ច្រក​០៧ ដែល​លោក ជា វណ្ណៈ គ្រប់គ្រង​។ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង ​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ ​ក្រញូង​សែន​ជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ លោក ជា វណ្ណៈ គឺជា​ឈ្មួញ​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​៩៩៩៩ ផង​ និង ​ជា​អ្នកកាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ផង​។ ចំណែក​លោក វ៉ា ថន អភិបាលខេត្ត ​ក្រចេះ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​តែង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ ជា វណ្ណៈ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ លើស​នេះ​ទៅទៀត​សូម្បីតែ​លោក ទ្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក្រចេះ  និង ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​លោក ជា វណ្ណៈ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​និង​កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​៩៩៩៩ និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​សុខ​ស្រួល​។អង្ភភាពរង់ចាំការបកស្រាយគ្របើភាគីពាក់ព័ន្ធរៀងរាល់ម៉ោអធ្វើការ៕ដោយ៖( រំដូលក្រចេះ).001 002

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |