គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋនៅបាត់ដំបងបាននិយាយថា លោក តាល់មេបនល្បែងប្រចាំក្រុងបាត់ដំបង លោក អភិបាលខេត្តគួរតែ មានវិធានការឲ្យបានម៉ឹងម៉ាត់!

ប្រជាពលរដ្ឋនៅបាត់ដំបងបាននិយាយថា លោក តាល់មេបនល្បែងប្រចាំក្រុងបាត់ដំបង  លោក អភិបាលខេត្តគួរតែ មានវិធានការឲ្យបានម៉ឹងម៉ាត់!

ខេត្តបាត់ដំបង ៖បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅខេត្ត បាត់ដំបងបាននិយាយថា មេបនល្បែងស៊ីសង បានបើកបនល្បែងស៊ីសងគ្រប់ប្រភេទដូចជា៖ គ្រាប់អំពិល បៀរអាប៉ោង នឹង ល្បែងភា្នល់ទឹកភ្លៀង ជាដើមគ្មានស្ថាប័នណាហ៊ានចេញមុខបង្រ្កាបឡើយ ។ សូមបញ្ជាក់ថា ទីតាំងល្បែងស៊ីសងបៀរអាប៉ោងដុះស្លែដ៏ធំរបស់ លោក តាល់  ស្ថិតនៅចំណុច វាលស្រែមួយពាន់ ក្នុងសង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។តើស្ថាប័នពាក់ព័ន្ធក្នុង ខេត្ត បាត់ដំបង ហ៊ានបង្ក្រាបដែរឬទេ…? ។បើមិនហ៊ានទេមានន័យថា ប្រហែលជាអាចទទួលលាភសក្ការៈពីមេបនល្បែងនេះមែន នេះដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយអស់លោករួចរាល់អស់ ហើយជាថ្នូមិនបង្ក្រាបនឹងធ្វើមិនដឹងមិនឮ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងក្រុង បាត់ដំបង បានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទនេះមកពីអំណាចទឹកប្រាក់ របស់ លោក តាល់ ។ភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃ ហាក់បីដូចជាពុំទាន់មានប្រសិទ្ធភាពនៅឡើយទេ។ពាក់ព័ន្ធល្បែងស៊ីសងក្នុងក្រុង បាត់ដំបង ស្ថាប័នមានសមត្ថកិច្ច នៅមិនទាន់ មានវិធានការនៅឡើយទេ។ ជាពិសេស លោក អភិបាលខេត្ត  លោក ស្នងការ ​លោក មេបញ្ជាការអាវុធហត្ថ ខេត្ត ហាក់មិនយកចិត្តទុកដាក់ទល់តែសោះចំពោះបញ្ហានេះ ។ប្រជាពលរដ្ឋរស់នៅក្នុងក្រុង បាត់ដំបង ទាំងមូល បាននិយាយថា សព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ចំពោះបន ល្បែងស៊ីសងទាំងនោះអាចកើតមានចោរលួច ចោរប្លន់ ឆក់ប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរ ពោលគឺល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នេះធ្វើអោយសង្គមវឹកវរ។ ចំណែកឯអ្នកឈ្នះចាញ់រាប់ម៉ឺនដូល្លានេះជាហេតុផលដែលប្រជាពលរដ្ឋមិនពេញចិត្ត នឹង ល្បែងស៊ីសងបៀអាប៉ោងដុះស្លែដ៏ធំរបស់ លោក តាល់ ។ប្រភពព័ត៌មានដដែលនេះបាននិយាយថាក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បាត់ដំបងបាននាំគ្នារិះគន់ទៅលើលោក អភិបាលខេត្ត បាត់ដំបង និ ងលោកស្នងការ ព្រមទាំង មេប៉េអឹមថ្មីអសមត្ថភាពក្នុងបង្រ្កាបបនល្បែងដុះស្លែរបស់មេបនល្បែងដុះស្លែ គឺ លោក តាល់ ។តើពេលណាទើបមានចំណាត់ការចំពោះល្បែងស៊ីសងគ្រប់ប្រភេទដូចជា៖បៀរអាប៉ោង នឹងល្បែងភ្នាល់ទឹកភ្លៀង របស់លោក តាល់ ។ កុំធ្វើអោយភូមិឃុំមានសុវត្ថិភាព៩ចំណុចបរាជ័យ។បើតាមប្រភពពីអ្នកញៀនល្បែងបានលួចខ្សឹមប្រាប់ថា លោក តាល់ បានបង់លុយរត់ការជូនស្ថាប័នពាក់ព័ន្ធរួចរាល់អស់ ហើយដូច្នេះគ្មានអ្វីត្រូវព្រួយទៀតទេ ហើយអ្នកញៀនល្បែងនោះបានបន្តទៀតថា សូម្បីតែ លោក អភិបាលខេត្ត លោក ស្នងការ មេប៉េអឺមខេត្ត ក៏មិនហ៊ានបង្រ្កាបល្បែងស៊ីសងដុះស្លែរបស់ លោក តាល់ ។ បើយោងតាមប្រភពចុងក្រោយបាននិយាយថាមេបនល្បែងម្នាក់នេះ បាននិយាយមិនខ្លាចទេពួកអ្នកកាសែតចង់ផ្សាយស្អីក៏ផ្សាយទៅនិងបានអះអាងថា បានបង់លុយរត់ការរួចរាល់ហើយ។ប្រភពពីប្រជាពលរដ្ឋបានិយាយថាចាប់តាំងពីល្បែងភ្នាល់ទឹកភ្លៀងមានបង្កប់បៀរអាប៉ោងលេងជារាល់ថ្ងៃនេះគឺមានការកើតចោរលួចបណ្តើរៗហើយ ហើយប្រភពនោះបន្តទៀតថា ពួកគាត់សព្វថ្ងៃនេះមានការព្រួយបារម្ភខ្លាំងណាស់ដោយសារតែមានល្បែងស៊ីសងកើតឡើងបែបនេះ។ ពួកគាត់ទទូចសូមអំពាវនាវ ដល់ សម្តេច ក្រឡា ហោម ស ខេង ឧបនាយកមន្រ្តី និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយអន្តរាគមន៍ដល់អាជ្ញាធរខេត្តផងទាន ពីព្រោះ  នេះល្បែងរីកដូចផ្សិតគ្មានអ្នកបង្រ្កាបឡើយ។អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕ដោយ៖(បុបា្ផក្រុងបាត់ដំបង)

12 13 20 22

 

14 18 23

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |