គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កប៉ាល់ដឹកប្រេងរបស់ ក្រុមហ៊ុន សាវីម៉ិច ឆាបឆេះទាំងព្រលឹម មិនទាន់ដឹងមូលហេតុ

កប៉ាល់ដឹកប្រេងរបស់ ក្រុមហ៊ុន សាវីម៉ិច ឆាបឆេះទាំងព្រលឹម មិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុន​សាវីម៉ិច សន្ធោសន្ធៅ​ បង្កការ​ភ្ញាក់ផ្អើលកាលព្រឹកថ្ងៃពុធ ១២ កើត ខែ ពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស​២៥៦៣ ត្រូវថ្ងៃទី ១៥​ ខែ​ឧសភា​ ឆ្នាំ​​២០១៩ នៅវេលាម៉ោង០៥និង១៤នាទី​​ទាំងព្រលឹមតែម្តង ស្ថិត​នៅ​ ខាងក្រោយ​ឃ្លាំងប្រេង​ ក្រុមហ៊ុន​សាវី​ម៉ិចស្ថិតនៅក្រុម១០​ ភូមិ ស្ពានខ្ពស់​ សង្កាត់ គីឡូ​ម៉ែត្រលេខ៦​ ខណ្ឌ ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ។តាមសមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យឆេះកប៉ាល់ប្រេង​របស់ក្រុមហ៊ុន​ សាវី​ម៉ិចកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ​ ចំនួន០៩​គ្រឿងជួយអន្តរាគមន៍​បាញ់ពន្លត់អស់ទឹក​០៥​គ្រឿងទើបរលត់ជា​ស្ថាពរនៅម៉ោង៦និង៣៥​នាទីថ្ងៃដដែល។ ចំណែកការការខូចខាតរួម​មាន​ កប៉ាល់​០១​គ្រឿងនិងប្រេងចំនួន​30.0000លីត្រ ។ សមត្ថកិច្ចបន្តថា​ នៅក្នុងហេតុការឆេះនេះគឺ​បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់ និង បាត់​ខ្លួនម្នាក់​ ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់បានបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ​ ។បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន​ ៕( ព័ត៌មានបឋម).( ដោយ៖​ ( យាយពេញ).

0099 200

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |