ខេត្ត បាត់ដំបង៖បើតាមសេចក្តីរាយការណ៍មកឲ្យដឹងថា ឥឡូវនេះបនល្បែងស៊ីសងគ្រប់ប្រភេទ របស់ លោក តាល់ ក្នុងខេត្តបាត់ដំបងចាប់ផ្តើមទទួលអតិថិជនហើយបណ្តើរៗគឺស៊ីសងទឹកភ្លៀងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់ម៉ឺនដុល្លា។ ល្បែងទឹកភ្លៀងខាងលើនេះបានប្រឆាំងនឹងនឹងអនុសាសន៍នឹងសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋក្រសួងមហាផ្ទៃ ពីព្រោះ សម្តេចចាត់ទុកថា៖(ល្បែងស៊ីសងគ្រប់ប្រភេទជាល្បែងខុសច្បាប់ ហើយវាផ្ទុយនឹងភូមិ /ឃុំមានសុវត្ថិភាព០៩ចំណុចថែមទៀតផង។ ដែលអាចកើតមានឡើងនូវអំពើចោរកម្ម លួចឆក់នឹងប្លន់ ម៉្យាងទៀត វាអាចនឹងប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយបនល្បែងស៊ីសង ហើយថែមទាំងចាញ់លុយអស់ទៅជំរិតទារលុយពីប្រពន្ឋឬកូនទៀតផង។ ចំណែកល្បែងទឹកភ្លៀងភ្នាល់ដាក់លុយ នៅចំណុចវាលស្រែមួយពាន់ ស្ថិតក្នុងសង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្ត បាត់ដំបងកំពុងតែបានដំណើរការអស់រយជាច្រើនឆ្នាំមកហើយ ។ ឥឡូវនេះ មេបនល្បែងដែលល្បីល្បាញទូទាំងប្រទេសនោះមានឈ្មោះ ថា៖ ( តាល់ ) កំពុងតែ បើកល្បែង លេងស៊ីសង គ្រប់ប្រភេទមានដូចជា៖ បៀរ អាប៉ោង គ្រាប់អំពិល នឹងល្បែងភា្នល់ទឹកភ្លៀងយ៉ាងគគ្រឹកគគ្រេង មិនមានស្ថាប័នណាចេញមុខមាត់ដើម្បីយកស្នាដៃនៅឡើយទេ។បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ក្រុង បាត់ដំបងបាននាំគ្នានិយាយថា ៖ ឲ្យតែរដូវវស្សាចូលមកដល់ឬមុនបន្តិច មេបនល្បែងដ៏ល្បី ឈ្មោះ(តាល់)នេះតែងតែងចាប់បើកភ្នាល់ល្បែងទឹកភ្លៀងជារៀលរាល់ឆ្នាំហើយ ប្រភពនោះបានបន្តទៀតថា អ្នកក្រុងបាត់ដំបងមានការព្រួយយ៉ាងខ្លាំង ពីព្រោះតែ កាលណាបនល្បែងស៊ីសងកើតឡើងហើយ វាតែងតែកើតឡើងនូវអំពើឆក់ លួច ឬ ប្លន់ជាក់ជាមិនខានឡើយ ។
ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបង សំណូមពរដល់ លោក ងួន រតនះ អភិបាលខេត្ត បាត់ដំបង លោក អ៊ុច សុខុន ស្នង ការនគរបាលខេត្ត និង លោក មេបញ្ជាការអាវុធហត្ថខេត្ត សុំមេត្តា ចុះបង្រ្កាបបនល្បែងស៊ីសងគ្រប់ប្រភេទរបស់ មេបនល្បែង ឈ្មោះ (តាល់) នេះផង បើមិនបង្រ្កាបទេ មានន័យថា ទាំងអាជ្ញាធរខេត្ត និង ស្ថាប័នមានសមត្ថកិច្ចខេត្ត អាចទទួលលាភសក្ការៈពីមេបបនល្បែង ជាថ្នូរមិនបង្រ្កាបមែនឬយ៉ាងណា…?។
ពលរដ្ឋរាប់ពាន់ពលរដ្ឋក្នុងមូលដ្ឋានខកចិត្តគឺមិនបង្ក្រាបបនល្បែងស៊ីងសងខុសច្បាប់នឹងមិនអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសំរាប់ថ្នាក់ដឹកនាំខេត្ត បាត់ដំបង។ សូមរំលឹកថា មេបនល្បែងទឹកភ្លៀងនោះមាន(ឈ្មោះ តាល់)បានបើកដំណើរការជាយូរឆ្នាំមកមិនខ្លាចញញើតនឹងសមត្ថកិច្ចតូចតាចឡើយ ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការការផ្សព្វផ្សាយក្នុងន័យស្ថាបនា៕ដោយ៖( រំដួលដងស្ទឹងសង្កែ).