គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋនៅបាត់ដំបងបាននិយាយថា លោក តាល់មេបនល្បែងប្រចាំក្រុងបាត់ដំបង កំពុងធ្វើព្យុះភ្លៀង

ប្រជាពលរដ្ឋនៅបាត់ដំបងបាននិយាយថា លោក តាល់មេបនល្បែងប្រចាំក្រុងបាត់ដំបង កំពុងធ្វើព្យុះភ្លៀង

ខេត្តបាត់ដំបង ៖បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅខេត្ត បាត់ដំបងបាននិយាយថា គួរតែយកមេបនល្បែងស៊ីសងនិយាយ បានបើកបនល្បែងស៊ីសងគ្រប់ប្រភេទដូចជា៖បៀរអាប៉ោង នឹង ល្បែងភា្នល់ទឹកភ្លៀងជាដើមគ្មានស្ថាប័នណាហ៊ានចេញមុខបង្រ្កាបឡើយ ដូច្នេះពួកគាត់ហ៊ាននិយាយបែបនេះដោយសារតែបនល្បែងនៅតែបន្តដំណើរការដដែលបានយ៉ាងរលូន។ សូមបញ្ជាក់ថា ទីតាំងល្បែងស៊ីសងបៀរអាប៉ោងដុះស្លែដ៏ធំរបស់ លោក តាល់  បនល្បែងស៊ីសងមាន បៀរអាប៉ោង គ្រាប់អំពិល  នឹង ល្បែងភ្នាល់ទឹកភ្លៀងដែលស្ថិតនៅចំណុចវាលស្រែមួយពាន់ ក្នុងសង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។

តើស្ថាប័នពាក់ព័ន្ធខេត្ត បាត់ដំបង ហ៊ានបង្ក្រាបដែរឬទេ…? ។បើមិនហ៊ានទេមានន័យថា ប្រហែលជាអាចទទួលកាភសក្ការៈពីមេបនល្បែងនេះមែន នេះដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយអស់លោករួចរាល់អស់ហើយជាថ្នូមិនបង្ក្រាបនឹធ្វើមិនដឹងមិនឮ។បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងក្រុង បាត់ដំបង បានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទនេះលេងបានយ៉ាងរលូនដោយគ្មានការបង្ក្រាបនោះឡើយ។នេះមកពីអំណាចទឹកប្រាក់ពរបស់លោក តាល់ ។តើភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃ ហាក់បីដូចជាពុំទាន់មានប្រតសិទ្ធភាពនៅឡើយទេ។

ពាក់ព័ន្ធល្បែក្នុងស៊ីសងក្រុង បាត់ដំបង ស្ថាប័នមានសមត្ថកិច្ច ជាពិសេស លោក អភិបាលខេត្ត  លោក ស្នងការ ​លោក មេបញ្ជាការអាវុធហត្ថ ខេត្ត ហាក់មិនយកចិត្តទុកដាក់ទល់តែសោះចំពោះបញ្ហានេះ ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុង បាត់ដំបង ទាំងមូល បាននិយាយថា សព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ចំពោះបន ល្បែងស៊ីសងទាំងនោះអាចកើតមានចោរលួច ចោរប្លន់ ឆក់ប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរពោលគឺល្បែងគ្រប់ប្រភេទទាំងអស់នេះធ្វើអោយសង្គមវឹកវរ។ ចំណែកឯអ្នកឈ្នះចាញ់រាប់ម៉ឺនដូល្លានេះជាហេតុផលដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងល្បែងស៊ីសងបៀអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់។ប្រភពព័ត៌មានដដែលនេះបាននិយាយថាក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បាត់ដំបងបានគ្នារិះគន់ទៅលើលោកអភិបាលខេត្ត បាត់ដំបង និ ងលោកស្នងការស្នងការថ្មីព្រមទាំងមេប៉េអឹមថ្មីអសមត្ថភាពក្នុងបង្រ្កាបបនល្បែងដុះស្លែរបស់មេបនល្បែងដុះស្លែ គឺ លោក តាល់ ។តើពេលណាទើបមានចំណាត់ការចំពោះល្បែងស៊ីសងគ្រប់ប្រភេទដូចជាបៀរអាប៉ោងរបស់លោក តាល់ ?។កុំធ្វើអោយភូមិឃុំមានសុវត្ថិភាព៩ចំណុចបរាជ័យ។

បើតាមប្រភពពីអ្នកញៀនល្បែងបានលួចខ្សឹមប្រាប់ថា លោក តាល់ បានបង់លុយរត់ការជូនស្ថាប័នពាក់ព័ន្ធរួចរាល់អស់ ហើយដូច្នេះគ្មានអ្វីត្រូវព្រួយទៀតទេ ហើយអ្នកញៀនល្បែងនោះបានបន្តទៀតថា សូម្បីតែ លោក អភិបាលខេត្ត លោក ស្នងការ មេប៉េអឺមខេត្ត ក៏មិនហ៊ានបង្រ្កាបល្បែងស៊ីសងដុះស្លែរបស់ លោក តាល់ ។ បើយោងតាមប្រភពចុងក្រោយបាននិយាយថាមេបនល្បែងម្នាក់នេះ បាននិយាយមិនខ្លាចទេពួកអ្នកកាសែតចង់ផ្សាយស្អីក៏ផ្សាយទៅនិងបានអះអាងថា បានបង់លុយរត់ការរួចរាល់ហើយ។

ប្រភពពីប្រជាពលរដ្ឋបានិយាយថាចាប់តាំងពីល្បែងភ្នាល់ទឹកភ្លៀងមានបង្កប់បៀរអាប៉ោងលេងជារាល់ថ្ងៃនេះគឺមានការកើតចោរលួចបណ្តើរៗហើយ ហើយប្រភពនោះបន្តទៀតថា ពួកគាត់សព្វថ្ងៃនេះមានការព្រួយបារម្ភខ្លាំងណាស់ដោយសារតែមានល្បែងស៊ីសងកើតឡើងបែបនេះ។ ពួកគាត់ទទូចសូមអំពាវនាវ ដល់ សម្តេច ក្រឡា ហោម ស ខេង ឧបនាយកមន្រ្តី និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយអន្តរាគមន៍ដល់អាជ្ញាធរខេត្តផងទានពីព្រោះសព្វថ្ងៃនេះល្បែងរីកដូចផ្សិតគ្មានអ្នកបង្រ្កាបឡើយ។អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕ដោយ៖(បុបា្ផក្រុងបាត់ដំបង).

001 002 003

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |