គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈ្មួញរកស៊ីដឹកជញ្ចូនឈើនៅតែបន្តយ៉ាងកាក់កប តាមជ្រកអូរវែងទៅវឺនសៃយ៉ាងរលូន

ឈ្មួញរកស៊ីដឹកជញ្ចូនឈើនៅតែបន្តយ៉ាងកាក់កប តាមជ្រកអូរវែងទៅវឺនសៃយ៉ាងរលូន

ស្ទឹងត្រែង: ឈ្មួញនៅតែបន្តរកស៊ីដឹកឈើយ៉ាងគគ្លើនទោះបីចេញបទបញ្ចាបង្ក្រាបរាល់បទល្មើសទាំងឡាយរបស់អភិបាលខេត្តជាពិសេសបទល្មើសព្រៃឈើដែលឈ្មួញលួចដឹកជញ្ចូនគ្រប់រូបភាព តាមរថយន្តតូចធំលួចលាក់បង្កប់តាមបាតរថយន្តដឹកភ្ញៀវ តាមច្រករបៀងដាច់ស្រយាលក្នុង ភូមិចាន់ទុ អូរវែង ក្នុងស្រុកសៀមប៉ាង ជាប់ព្រំប្រទល់ស្រុកវឺនសៃខេត្តរត:គីរី ដោយមានភ្លើងពណ៍ពីសមត្ថកិច្ច ប្រចាំជ្រកនោះជាអ្នកមើលផ្លូវ។

 

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅទីនោះបាននិយាយថា: មានឈ្មួញជាច្រើនដណ្តើមគ្នាដើទិញឈើពីអ្នកភូមិកាប់ឈើដឹកយកមកលក់ តែគាត់ស្គាល់ច្បាស់ថាឈ្មោះ លឿង ជាឈ្មួញដែលមានលុយទិញឲ្យភ្លាមៗព្រោះគេមានឈ្មួញ ជនជាតិវៀតណាមនៅពីក្រោយឲ្យលុយទិញ ហើយគេដឹងច្បាស់ថាជាអ្នករត់ការឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នទៀតផងទើបអាជីវកម្មដឹក ជញ្ជូនឈើខុសច្បាប់របស់គាត់ធ្វើទៅបានយ៉ាងរលូន ទោះបីមេឈ្មួញរូបនេះបានដឹងបានឮ អនុសាសន៍របស់សម្តេចក៏ដោយ តែបទបញ្ចាយ៉ាងតឹងរឹង ទៅលើការបង្ក្រាបនឹងទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះក៍ដោយ ក៍ដូចលោកអភិបាលខេត្តផងដែរ មេឈ្មួញរូបនេះនៅតែធ្វើសកម្មមភាពដដែល ដោយមានការហែហមការពារនឹងបើកភ្លើងខៀវឲ្យឈ្មួញទាំងនោះ ធ្វើការដឹកជញ្ចូនធ្វើប្រងើយព្រោះមានសមត្ថកិច្ចនៅទីនោះជាអ្នកមើលផ្លូវឲ្យ។ប្រភពដដែលបានបន្តទៀតថា: ចំណែកលោកឡៃ ស៊ីវន ជាមន្ត្រីក្រុមប្រឹក្សាស្រុកសៀមប៉ាង ដែលបានបញ្ជាពីលោកអភិបាលស្រុកចុះមក ទប់ស្កាត់បទល្មើសទាំងនេះនៅចំណុចខាងលើនោះ មិនទប់ស្កាត់បែជាបើកភ្លើងខៀវឲ្យឈ្មួញទាំងនោះដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ អង្គុយកើបលុយទៅវិញអត់ខ្វល់ពីការបាត់បង់ព្រៃការពារ ឧទ្យានជាតិវិរ:ជ័យដែលជាជំរកសត្វព្រៃនោះឡើយ ផ្អាកតែពេលសម្តេចអញ្ចើញមកបើកច្រកទ្វារអន្តរ:ជាតិកម្ពុជាឡាវតែប៉ុណ្ណោះ ផ្ទុយទៅវិញគាត់មើលផ្លូវឲ្យឈ្មួញការពារ អ្នកកាសែតមិនឲ្យចូលថតផ្តិតរូបភាព  ឈើដែលឈ្មួញគរទុកត្រៀមដឹកជញ្ចូនចេញបន្តទៀត​ ហាស​ហា​!អស្ចារ្យមែន មន្រ្តីបែបនេះ៕

 

IMG-20170111-WA0174IMG-20170111-WA0169IMG-20170111-WA0166

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |