ខេត្ត បាត់ដំបង៖បើតាមសេចក្តីរាយការណ៍មកឲ្យដឹងថា ឥឡូវនេះបនល្បែងស៊ីសងគ្រប់ប្រភេទរបស់លោកតាល់ ក្នុងខេត្តបាត់ដំបងចាប់ផ្តើមទទួលអតិថិជនបណ្តើរៗហើយគឺល្បែងភ្នាល់ទឹកភ្លៀងនឹងល្បែងផ្សេងៗទៀតបង្កប់ក្នុងបរិវេណភា្នល់ទឹកភ្លៀងមួយនេះ។
ល្បែងទឹកភ្លៀងខាងលើនេះបានប្រឆាំងនឹងនឹងអនុសាសន៍របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋក្រសួងមហាផ្ទៃ ពីព្រោះសម្តេចចាត់ទុកថា៖(ល្បែងស៊ីសងគ្រប់ប្រភេទជាល្បែងខុសច្បាប់ហើយវាផ្ទុយនឹងភូមិ /ឃុំមានសុវត្ថិភាព០៩ចំណុចថែមទៀតផង ហើយសម្តេចបានបន្តទៀតថាវាអាចកើតមានឡើងនូវអំពើដូចជាចោរកម្ម លួចឆក់នឹងប្លន់ ម៉្យាងទៀត វាអាចនឹងប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយសារបនល្បែងស៊ីសងហើយថែមទាំងចាញ់លុយអស់បែរទៅជាជំរិតទារលុយពីប្រពន្ធកូនទៀតផង។ ចំណែកល្បែងទឹកភ្លៀងភ្នាល់ដាក់លុយ នៅចំណុចវាលស្រែមួយពាន់ ស្ថិតក្នុងសង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបងកំពុងតែបានដំណើរការគ្មានខ្លាចអ្វីៗទាំងអស់ ។ ឥឡូវនេះ មេបនល្បែងដែលល្បីល្បាញទូទាំងប្រទេសនោះមានឈ្មោះ ថា៖ ( តាល់ )កំពុងតែបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជា៖ បៀរ អាប៉ោង គ្រាប់អំពិល នឹងភ្នាល់ទឹកភ្លៀងយ៉ាងគគ្រឹកគគ្រេងមិនមានស្ថាប័នណាចេញមុខមាត់ដើម្បីយកស្នាដៃនៅឡើយទេ។( បច្ចុប្បន្ន លោក តាល់ ទុកឲ្យប្អូនថ្លៃមើលការខុសត្រូវលើបនល្បែងនឹងភ្នាល់ទឹកភ្លៀង។បើយោងតាមប្រភពពីអ្នកញៀនល្បែងបាននិយាយតាមតុកាហ្វេថា៖ ការបើកដំណើរបនល្បែងទឹកភ្លៀង នឹងបង្កប់ល្បែងផ្សេងៗទៅបានគឹត្រូវចំណាយពី៦ម៉ឺនទៅម៉ឺនដុល្លាសហរដ្ឋអាមេរិកសំរាប់ចប់មួយរដូវគឺចាប់ផ្តើមពីខែឧសភាដល់ខែតុលាឬអាចលើសនេះទៀតក៏ថាបាន ប៉ុន្តែ អ្នកនិយាយនោះមិនស្គាល់ថាមានឈ្មោះអ្វីទេ គ្រាន់តែនិយាយហើយក៏ដើរទៅបាត់ទៅហើយក៏មិនបានបញ្ជាក់ថាការចំណាយលុយដ៏ច្រើនបែបនេះទៅឲ្យស្ថាប័នណាខ្លះនោះដែរ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ក្រុង បាត់ដំបងបាននាំគ្នានិយាយថា ៖ឲ្យតែរដូវវស្សាចូលមកដល់មេបនល្បែងដ៏ល្បី ឈ្មោះ(តាល់)នេះតែងតែងចាប់បើកភ្នាល់ល្បែងទឹកភ្លៀងជារៀលរាល់ឆ្នាំ ហើយប្រភពនោះបានបន្តទៀតថា អ្នកក្រុងបាត់ដំបងមានការព្រួយយ៉ាងខ្លាំង ពីព្រោះតែបនល្បែងស៊ីសងកើតឡើងរីកដូចផ្សិតគឺ វាតែងតែកើតឡើងនូវអំពើឆក់លួចឬ ប្លន់ជាក់ជាមិនខានឡើយ ។
ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបងសំណូមពរដល់ លោក ងួន រតនះ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុច សុខុន ស្នង ការនគរបាលខេត្ត និងលោក មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្ត សុំមេត្តា ចុះបង្រ្កាបបនល្បែងស៊ីសងគ្រប់ប្រភេទរបស់ មេបនល្បែង ឈ្មោះ (តាល់) នេះផង បើមិនបង្រ្កាបទេ មានន័យថាទាំងអាជ្ញាធរខេត្ត និងស្ថាប័នមានសមត្ថកិច្ចខេត្ត អាចទទួលលាភសក្ការៈពីមេបបនល្បែង ជាថ្នូរមិនបង្រ្កាបមែនឬយ៉ាងណា…?។ពលរដ្ឋរក្នុងមូលដ្ឋានខកចិត្តគឺមិនបង្ក្រាបបនល្បែងស៊ីងសងខុសច្បាប់នឹងមិនអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសំរាប់ថ្នាក់ដឹកនាំខេត្តបាត់ដំបង។ សូមរំលឹកថាមេបនល្បែងទឹកភ្លៀងនោះមានឈ្មោះ( តាល់)បានបើកដំណើរការជាយូរឆ្នាំមកមិនខ្លាចញញើតនឹងសមត្ថកិច្ចតូចតាចឡើយ ។ជារឿយៗរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោតែងតែរំលឹកដល់មន្ត្រីក្រោមឳវាទត្រូវបម្រើរាស្ត្រឲ្យបានល្អប្រសើរ ហើយសម្តេចបានបន្តទៀតថា មន្រ្តីរាជការជាអ្នកបម្រើរាស្ត្រ មិនមែនយើងជាម្ចាស់រាស្ត្រទេទាំងកាយវិការទាំងការនិយាយស្តីទៅកាន់ប្រជាពលរដ្ឋ ។រអំពីល្បែងស៊ីសងរីកដូចផ្សិត ជាពិសេសល្បែងភ្នាល់ទឹកភ្លៀង នឹងល្បែងស៊ីសងផ្សេងៗទៀតរបស់ លោក( តាល់)ពីព្រោះការផ្សាយរិះគន់ក្នុងន័យស្ថាបនា ទោះជាយ៉ាងណាក៏កុំការពារ ត្រូវនិយាយការពិតទើបល្អប្រសើរសំរាប់សង្គមជាតិនិងប្រជាពលរដ្ឋមានក្តីសុខសាន្ត។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការការផ្សព្វផ្សាយក្នុងន័យស្ថាបនា៕ដោយ៖ (រំដួល)