គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មេឈ្មួញឈើទើបចាប់កំណើតថ្មីឈ្មោះ (នីកាចាញ)កំពុងសម្ងំដឹកជញ្ជូនឈើក្នុងស្រុកអណ្តូងមាស ខេត្ត រតនគិរី

មេឈ្មួញឈើទើបចាប់កំណើតថ្មីឈ្មោះ (នីកាចាញ)កំពុងសម្ងំដឹកជញ្ជូនឈើក្នុងស្រុកអណ្តូងមាស ខេត្ត រតនគិរី

រតនគិរី៖  ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មេឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះ នី កាចាញ រាប់ពាន់ាប់ម៉ឺដុល្លា ដើម្បីសុំផ្លូវរកស៊ី ដឹកជញ្ជូនបទល្មើសប្រភពបានបន្តឲ្យដឹងថា មេឈ្មួញរូបនេះកំពុងបន្ត នាំយកគ្រឿងចក្រ និង គៀងគរបក្ខពួកចូលទៅក្នុងតំបន់ព្រៃសហគមន៍ពីរកន្លែងស្ថិតនៅស្រុក អណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រមូលយកឈើទៅលក់ឲ្យឈ្មួញវៀតណាម យ៉ាងគគ្រឹកគគ្រេង គេមិនទាន់ឃើញអាជ្ញារធរខេត្ត និង ស្ថាប័នមួយចំនួនទៀត ចេញមុខទៅបង្រ្កាបជំនួញបទល្មើសឈើខុសច្បាប់នៅឡើយទេ។

ប្រភពក្រុមស្នឹទនឹងមេឈ្មួញដ៏ល្បីឈ្មោះរូបនេះបាននិយាយថា៖ កាន់តែធ្វើឲ្យមហាជន កាន់តែជឿជាក់ថា មានបែកធ្លាយរឿងយកលុយទៅបិទមាត់លោក ថង សាវុន អភិបាលខេត្ត រតនគិរីដើម្បីដឹកជញ្ជូនឈើខុសច្បាប់។ប្រភពពីអ្នកការពារព្រៃឈើ បានបន្តឥឲ្យដឹងយ៉ាងច្បាស់ថា សកម្មភាពកាប់ឈើដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរ ភូមិ បាដល ឃុំ ញ៉ាង ស្រុក អណ្តូងមាស ខេត្តរតនគិរីកន្លងមកមេខ្លោងឈ្មួញឈើដ៏ល្បីឈ្មោះរូបនេះ ជាអតីតមេភូមិ ឈ្មោះ( នី កាចាញ​ ) ធ្លាប់ប្រមែលប្រមូលកម្មករឲ្យកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំ សេសាន ស្រុក អូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំង​ញ៉ាង ស្រុក អណ្តូងមាស ដោយអូសឈើហ៊ុបមូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងចូលទៅក្នុងទឹកដីវៀតណាម ដូចហែកឋិន ប៉ុន្តែគ្មានមន្ត្រី ណាម្នាក់ ហ៊ានក្អកជាមួយមេឈ្មួញឈ្មោះ (នីកាចាញ) នេះឡើយ។ប្រភពច្បាស់ការបានឲ្យដឹងថា កន្លងមកឈ្មួញឈើខុសច្បាប់ឈ្មោះ( នីកា ចាញ) បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ប៉ុន្តែសព្វថ្ងៃឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវដោយមានការឃុបឃិតពីសមត្ថិកិច្ច និង អាជ្ញាធរខេត្តរតនគិរី។ដោយសារមិនមានវិធានការផ្លូវច្បាប់ឲ្យបានតឹងតែងចំពោះសកម្មភាពកាប់បំផ្លាញ និង ដឹកជញ្ជូនផល អនុផលព្រៃឈើនៅក្នុងខេត្តរតនគិរី ទើបក្រុមឈ្មួញឈើទុច្ចរិតនាំមុខដោយឈ្មោះ (​នី កាចាញ) នៅតែបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនសហគមន៍មានទីតាំងស្ថិតនៅក្នុងស្រុកអណ្ដូងមាស រួចដឹកជញ្ជូនឈើហ៊ុបមូលទាំងនេះឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម ដោយមិនញញើតច្បាប់ឡើយ។ពាក់ព័ន្ធ និង ការកាប់ និង ដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ (នី កាចាញ ) នេះបានដោយសារមានការឃុបឃិតគ្នាជាលក្ខណៈជាប្រព័ន្ធ។ទោះបីជា សម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងយកចិត្តទុកដាក់ និង បញ្ជាឲ្យលោក សៅ សុខា  យកចិត្តទុកដាក់ចាត់កំលាំងក្រោមឱវាទដើម្បីការពារព្រៃឈើយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថា បទល្មើសព្រៃឈើនៅតែមានដំណើរយ៉ាងគគ្រឹកគគ្រេងក្នុងទឹកដីខេត្តរតនគិរី ហាក់បីដូចជាមិនខ្លាចឡើយ ។ មហាជនលើកឡើងថា បើលោក សៅ សុខា មិនធ្វើការស៊ើបអង្កេត និង ចាត់ការទៅលើក្រុមឈ្មួញឈើ និង សមត្ថកិច្ចមួយចំនួនដែលឃុបឃិតគ្នាទេនោះ ព្រៃឈើក្នុងខេត្តរតនគិរីប្រាកដជាវិនាសហិនហោចអស់ជាមិនខាន ។

ពាក់ព័ន្ធទៅនិងការចោទប្រកាន់ និង រិះគន់ដូចខាងលើ អង្គភាព យើង មិនអាចសុំការបំភ្លឺពីលោក (នី កាចាញ) ​ ផងដែរ តែរកការបំភ្លឺមិនបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ  ។ ដូច្នេះអង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ ៕ដោយ៖ ( បុផ្ផាបឹងយក្សឡោម)៕

001 002 003

004

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |