ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំង នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀនខេត្ត ចុះបង្ក្រាបនឹង ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ គ្រឿងញៀន បានចំនួន១៥៥ នាក់ក្នុងកាស៊ីណូឡាក់គី ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដកហូតបានវត្ថុ តាងបានថ្នាំញៀន មួយចំនួនធំ។
លោក អាត់ ខែម បានប្រាប់ អ្នកយកព័តមាន ឲ្យដឹងថាការចុះ បង្ក្រាបនេះឃាត់ ខ្លួនជនសង្ស័យ បានចំនួន១៥៥នាក់ ក្នុងនោះអ្នកជួញ ដូរគ្រឿងញៀន២នាក់ អ្នកមានថ្នាំញៀន លើខ្លួន៣នាក់ មេកាប្រុស ស្រី៤នាក់ សន្តិសុខ២នាក់ដក ហូតបានវត្ថុតាង ថ្នាំប្រភេទគ្រាប់ពណ៌ ក្រហមចំនួន៥៤គ្រាប់ ម្សៅក្រាមពណ៌ សចំនួន៥ថង់ ម្សៅម៉ត់ចំនួន១ថង់តូច ទូបាញ់ត្រី៨គ្រឿង ស្លុតហ្គេម១៤គ្រឿង ថ្នាំគ្រវី១គ្រាប់ ត្រួត ពិនិត្យទឹកនោម នៅនឹងកន្លែង ២២នាក់ ស្រី២នាក់មាន សារធាតុញៀននិងវត្ថុ តាងផ្សេងៗមួយ ចំនួនទៀត។លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបន្តថា ការបង្ក្រាបទីតាំង កាស៊ីណូឡាក់គី គឺធ្វើឡើងក្រោយ ពីមានពលរដ្ឋនិងយុវជនមួយចំនួនប្តឹងនិងរាយ ការណ៍ថា កូនចៅរបស់ពួក គាត់មួយចំនួន វក់ទៅលេងល្បែងភ្នាល់ បាញ់ត្រីយ៉ាងខ្លាំង និងជួបជុំមិត្តភ័ក្រ្ត ផ្តុំក្បាលគ្នាជក់ថ្នាំញៀន ទីនោះក្រោយស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យមួយចំនួន មកសួរនាំជនសង្ស័យបានសារភាព ថាថ្នាំញៀនទាំងនេះ ទិញពីទីតាំងកាស៊ីណូ ខាងលើជនសង្ស័យ ទាំងនោះក្រោយពីឃាត់ ខ្លួនហើយបានបញ្ជូន តាមរថយន្តដើម្បី យកទៅសួរនាំនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ត។លោកឧត្តម សេនីយ៍ទោ អាត់ ខែមបានបញ្ជាក់ឲ្យដឹងទៀតថាបន្ទាប់ ពីពិនិត្យ ទឹកនោមជនសង្ស័យ មានសារធាតុញៀន ស្ទើរទាំងអស់ហើយ កំលាំងនគរបាល ជំនាញកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំនិងកសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការទៅ តាមផ្លូវច្បាប់ទាំងអស់ ៕ដោយ៖ (ចំប៉ាប៉ោយប៉ែត).