គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សិប្បកម្ម របស់ ចែភ័ណ្ឌ កំពុងតែកន្ទេលធំបន្លំដេក ហើយ ខណៈមន្ត្រី ជំនាញជាប់ត្រគាកស្តូក

សិប្បកម្ម របស់ ចែភ័ណ្ឌ កំពុងតែកន្ទេលធំបន្លំដេក ហើយ ខណៈមន្ត្រី ជំនាញជាប់ត្រគាកស្តូក

ខេត្តស្ទឹងត្រែងៈទីតាំងសិប្បកម្មកែច្នៃស្តុកឈើសាងលើកដាក់រថយន្ត មួយកន្លែង ក្នុងចម្ការស្វាយ របស់​លោកស្នង​ការរងខេត្ត​ស្ទឹងត្រែងម្នាក់ ។ទីតាំង​ស្តុកឈើនោះស្ថិតនៅភូមិ កាំង​មេ​ម៉ាយ​​​​ សង្កាត់ ព្រះបាទ ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង។​​គឺ​ជា​បេនស្តុកឈើដ៏ធំមួយសម្រាប់ដឹកចេញចូល ចែកចាយ​ទៅ​វៀតណាម ។ដោយឈើមួយផ្នែកតូច សម្រាប់​កែច្នៃជាគ្រឿង​សង្ហារឹម និង មួយផ្នែកធំសម្រាប់ដោះដូរ លើកដាក់រថយន្ត ដឹក​ចែកចាយតាមបណ្ដាខេត្តនានា និង ចេញទៅវៀតណាម។ហើយទីតាំងនេះ មិនមានសមត្ថកិច្ច​ណាឬមន្រ្តីជំនាញណា​ហ៊ាន​ បង្ក្រាប​ឬក្អកឡើយ គឺរួញដូចអណ្ដើកក្នុងស្នូក ។

ពីព្រោះគេដាក់ការសង្ស័យថា​អំណាច​ទឹកលុយ​ថៅកែ​ឈើ​ជះ​គ្របដណ្ដប់មកលើមន្ត្រីពាក់ព័ន្ធឬមួយយ៉ាងណា?។សេចក្ដីរាយការណ៍បានឲ្យ ភ្នាក់ងារសារព័ត៌មានយើងឲ្យ ដឹងថា៖​ទីតាំងសិប្បកម្មស្តុកឈើដ៏ធំមួយកន្លែងនេះ ជា​របស់​ថៅ​កែឈ្មោះ(ចែភ័ណ្ឌ)ដែលបានជួលដីចម្ការស្វាយពីលោក  ស្នងការរង​ខេត្ត ស្ទឹងត្រែង ក្នុង១​ខែចាប់ពី​៤០០$ទៅ៥០០$។សម្រាប់ជាកន្លែងកែច្នៃសិប្បកម្ម និងស្តុកឈើប្រណិត ដុះស្លែ​រយៈពេលយូរឆ្នាំមកហើយ។ពលរដ្ឋនៅតំបន់នោះបានបង្ហើបថា បេនស្តុកឈើរបស់ចែភ័ណ្ឌ នេះគេ​ធ្វើសិប្បកម្ម​ខ្នាត​តូច​សម្រាប់បិទបាំងបទល្មើសខាងក្នុងតែប៉ុណ្ណោះ។តាមពិតទៅទីតាំងនោះជាកន្លែងបង្កប់ស្តុកឈើប្រណិត ជិត​២០​​តោន ហើយ​ឈើមួយ​ចំនួនតូច​គេបានកែ​ច្នៃចេញ​ជា​គ្រឿង​សង្ហារឹមសម្រាប់យកមកចងឱបពីក្រៅ រថយន្ត​ដើម្បីបិទ​បាំង​ឈើ​ប្រណិត រាល់ការដឹកជញ្ជូន។ពីព្រោះ​ឈើមួយចំនួនធំ គេ​សាងលើកដាក់ក្នុងរថយន្តដឹកចែកចាយ តាមបណ្ដាខេត្តនានា និងចេញទៅវៀតណាម ដោយមានគ្រឿងសង្ហារឹម ចងពី​លើ​និង​ពីក្រោយ។ជាក់ស្ដែងកាលពីរសៀលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩​វេលា​ម៉ោង​៤រសៀល គេឃើញទីតាំងស្តុកឈើប្រណិតធ្នុង ក្នុង​ចម្ការ​ស្វាយរបស់លោក  ស្នងការរងខេត្ត ស្ទឹងត្រែង ស្ថិតនៅ​ភូមិ​កាំងមេម៉ាយ សង្កាត់ ព្រះបាទ ក្រុង ស្ទឹងត្រែង ។មានរថយន្តសាំយ៉ុង ជាច្រើនគ្រឿង បានដឹក​ឈើ​ចេញចូល​ប្រ​សេក​ប្រសាច សាងលើកដាក់ រថយន្តយ៉ាងអនាធិបតេយ្យ។ដោយមិនមានវត្តមានអាជ្ញាធរ និង​សមត្ថកិច្ច​ណាចុះ​បង្ក្រាប​ឬ​ពិនិត្យឡើយ ។

ជាហេតុនាំឲ្យពលរដ្ឋរិៈគន់ និងសង្ស័យថា ដុល្លា​រ​​របស់ចែភ័ណ្ឌ ជះឥទ្ធិពលខ្លាំ​ង​មក​លើមន្ត្រី​ពាក់ព័ន្ធ​ទើប​សកម្មភាពប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ។ចំពោះការចោទប្រកាន់ខាងលើនេះដែរ ក្រោយ​ទទួលបាន​សេច​​ក្ដី​រាយ​ការណ៍​​​​​ពីអ្នកសារព័ត៌មាន។លោក សុខ ស៊ីដា មន្ត្រីរដ្ឋបាល​ព្រៃឈើខេត្តស្ទឹងត្រែង បានចុះ​មកដល់ទីតាំងមុខឃ្លាំង កាល​ពីល្ងាចថ្ងៃដដែលប៉ុន្តែលោកពុំបានចូលពិនិត្យដល់ក្នុងឃ្លាំងនិងចម្ការទេ។ដោយនៅឈរនិយាយចរចាគ្នាជាមួយថៅកែឈើឈ្មោះ ចែ​ភ័ណ្ឌ​ នៅលើដងផ្លូវមុខទីតាំងស្តុកឈើប៉ុណ្ណោះរួចក៏​ឡើង​រថ​យន្ត​ទៅវិញបាត់។ពេលផ្ដល់បទសម្ភាសន៍លោក សុខ ស៊ីដាបានលើកឡើងថាពុំមានឈើទេ។រីឯលោក ស្នងកា​ររង​ខេត្ត​ស្ទឹង​ត្រែង បានថ្លែងប្រាប់ ភ្នាក់ងារ​សារព័ត៌​មាននឹង​គេហទំព័រ​ព្រះវិហារថា៖លោកពិតជាបានជួលចម្ការ នោះអោយគេមែន គឺយូរណាស់មកហើយក្នុងតម្លៃ១ខែ២០០$ទេ។លោកបន្តថាទៀតថា នៅពេលសមត្ថកិច្ចចុះពិនិត្យនោះ លោក​បានស្ដីឲ្យពួកក្រុមមន្រ្តីជំនាញថាកុំមករញ៉េរញ៉ៃ នៅកន្លែងខ្ញុំ ហើយពួកគេក៏ដកថយទៅវិញ៕អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ស្រប​ទៅតាម​ច្បាប់ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ (បុប្ផាក្រុងស្ទឹងត្រែង)

k1

k3 ​​

k2

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |