នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សនិងលោកជំទាវបានអញ្ជើញចូលរួមប្រារព្ធខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩នៅមជ្ឍមណ្ឌលកោះពេជ្រ ដែលមានសមាជិកសមាជិកាចូលរួមជាច្រើនម៉ឺននាក់។គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏ធំនិងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជាហើយក៏ជាគណបក្សតែមួយគត់ដែលបានរំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់អោយរួចចាកផុតពីវាលពិឃាតកាលពីថ្ងៃទ ៧ មករា ១៩៧៩។ គណបក្សប្រជាជន បានរួមសុខរួមទុក្ខជាមួយពលរដ្ឋអស់រយៈពេល៦៨ឆ្នាំហើយមកទល់ថ្ងៃនេះ ហើយនឹងនៅបន្តនៅជាប់កៀកជាមួយប្រជាជនយូរអង្វែងទៅមុខទៀតដើម្បីថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ។គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ដោយមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្នគណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជនខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពដោយមិនប្រកាន់ឋានៈជីវភាពជនជាតិ ជំនឿ សាសនាអតីតកាលដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។
នៅក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៦៨ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាជាប្រវត្តិសាស្រ្ត។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។សម្តេចតេជោ នាយករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះកម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ គណបក្សប្រជាជនកម្ពុជាបានអនុវត្ត ដោយជោគជ័យ នូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញនៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨មក៕ដោយ៖ ( យាយពេញ).