ស្ទឹងត្រែងៈ មេឈ្មួញដ៍ល្បីឈ្មោះ ចែភ័ណ្ឌ តើមេឈ្មួញរូបនេះគេមានអំណាចអ្វីឬមានអ្នកធំណាមួយនៅពីក្រោយព្រោះគាត់ជាស្ត្រីមេម៉ាយរូបស្រស់ស្អាត ទើបគាត់ហ៊ានប្រព្រឹត្តិបទល្មើសដឹកជញ្ចូនឈើយ៉ាងគឃ្លើនល្មើសទៅនឹងប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែនដែលសម្តេច ខំប្រឹងដាក់បទបញ្ជា យ៉ាងតឹងរឹង តែមន្ត្រីថ្នាក់ខេត្តគ្រប់លំដាប់ថ្នាក់ហាក់ដូចជាស្តាប់ មិនបានយល់មិនបានធ្វើមិនបាននៅតែបង្កើតឲ្យមានបទល្មើស សឹងតែគ្រប់រូបភាព ជាពិសេសបទល្មើសព្រៃឈើនេះតែម្តងមិនបង្ក្រាបតែបែជានាំគ្នាឈរបែខ្នងមើលមិនឃើញ ដេកលក់ស្កប់ស្គល់ទៅវិញ។ ដឹងហើយមិនហ៊ានបង្ក្រាប នឹងទប់ស្គាត់សូម្បីតែបន្តិចបែរជានាំគ្នាឈរចាំទទួលលុយនឹងទទួលទូរស័ព្ទពីឈ្មួញបើកផ្លូវបើកបារ៉ាស់ចរាចរណ៍ឲ្យក្រុមឈ្មួញទៅបានយ៉ាងរលូនដោយគ្មានរំខានចាប់ពីទឹកដីខេត្តស្ទឹងត្រែង រហូតដល់ខេត្តក្រចេះ នាំគ្នាធ្វើពុធជាដេកលុងលក់ ដូចឆ្មារលាក់ក្រចក។ធ្វើដូចចាញ់មន្តសណ្តំស្ត្រីមេម៉ាយ ដូចករណីរថយន្តសាំយ៉ុងពណ៌សពីរគ្រឿងដាក់ឈើប្រភេទធ្នុងពេញរួចចងកៅបន្ទោកដើម្បីបោកបញ្ឆោតភ្នែកមន្រ្តីពាក់ព័ន្ធធ្វើជាដូចជាដឹកគ្រឿងសង្ហារឹមចេញពីផ្ទះ ឈ្មោះចែភ័ណ្ឌរូបនេះតែម្តងនៅវេលាម៉ោង០៣នឹង ៣៥នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង។
ចំណែកឯ លោក អន សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានប្រាប់អ្នកព័ត៌មានយើងថា៖ ពេលយើងក្រុមការងារឃើញ សកម្មភាព ចែភ័ណ្ឌ លើកឈើដាក់រថយន្តទាំងពីរគ្រឿង នៅម៉ោង១១ជាងយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២១០៩នេះលោកថាចាំឲ្យកម្លាំងទៅមើល ហើយថែមទាំងប្រាប់ថាកុំយករថយន្តទៅបិទឬឃាត់គេបើមានបញ្ហាលោកអត់ធានានោះទេ ក្រោយពេលលោកដឹងថារបស់នោះ ជារបស់ ចែភ័ណ្ឌ ក្រុមការងារយើងខលទៅម្តងពីរទៀត លោកលែងលើកតែម្តង ធ្វើជាដេកលក់ ពិតជាអំណាចដុល្លាខ្លាំងមែន ( អស់ទាស់…!)។គួររំលឹកថា៖តាមការលើកឡើងរបស់ពលរដ្ឋមួយចំនួន ដែលសកម្មភាពដឹកជញ្ចូនឈើរបស់ចែភ័ណ្ឌ គឺគឃ្លើននឹងមិនខ្លាចអាជ្ញាធរខេត្ត សូម្បីតែបន្តិច ជាពិសេសល្មើសនឹងបទបញ្ជាដ៍ក្តៅគគុក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង រួមទាំងមន្ត្រីអាជ្ញាធរខេត្ត/ ស្រុក ជំនាញរដ្ឋបាលព្រៃឈើខេត្ត មួយចំនួនតាមដងផ្លូវ ខេត្ត ស្ទឹងត្រែង នឹងខេត្ត ក្រចេះ ឃុបឃិតគ្នាទើបបង្កើតឲ្យមានបទល្មើស។ ការដឹកជញ្ចូនឈើយ៉ាងអណាធិប្បតេយ្យ ទាំងថ្ងៃទាំងយប់ រីឯមន្ត្រីតាមដងផ្លូវបាននិយាយត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចតាមទូរស័ព្ទរួចរាល់ទើបសមត្ថកិច្ចទាំងនោះធ្វើពុធជាដេកលក់បើកបារ៉ាស់ឲ្យបទល្មើសដឹកជញ្ចូនឈើ ទៅបាន យ៉ាង រលូនដូចខ្លាលាក់ក្រចកផងដែរ។ តើដាក់បារាស់ដើម្បីអ្វីដាក់បារ៉ាស់ដើម្បីយកលុយពីរបទល្មើសធ្វើមានធ្វើបានម៉ែនឬមិនខុសពីត្រីងៀតឆ្លៀតពង ប្រៀបបាបនទៅនឹងរថយន្តដឹកឈើមិនឃាត់ឬឆែកទេ ទៅឃាត់ឆែករថយន្តដឹកទំនិញផ្សេងៗ ជាពិសេសរថយន្តដឹកភ្ញៀវទៅវិញ ពិតជាគួរឲ្យអស់សំណើចណាស់។ដូចរឿងព្រេងមួយបាននិទានមួយឃ្លាថា៖ (សម្លាញ់នៅផ្ទះជិតគ្នា បានបបួលគ្នាទៅអន្ទាក់សត្វ មួយដាក់អន្ទាក់ចុងឈើ រីឯសម្លាញ់មួយដាក់នៅគល់ឈើ លុះព្រឹកឡើងស្រាប់សត្វជើងបួនទៅជាប់អន្ទាក់នៅចុងឈើវិញ) ៕អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ធ្វើការ គ្រប់ភាគីពាក់ព័ន្ធ ស្របតាមច្បាប់ ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ (បុប្ផាស្ទឹងត្រែង) .