ខេត្តស្ទឹងត្រែង៖នៅថ្ងៃទី ០៩ ខែ ០៩ ឆ្នាំ ២០១៩ គួរអោយសង្វេគខ្លាំងណាស់ ផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងរស់នៅតាមដងទន្លេសេសានពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំងទៅលើអាជ្ញាធរភូមិឃុំដែលមើលរំលងពួកកាត់មិនព្រមទៅមើលពួកគាត់នោះទេដែលត្រូវទឹកជំនន់ជន់លិចយ៉ាងខ្លាំងធ្វើឲ្យពួកគាត់ចេញទៅណាមិនរួចហើយក៏សូមអំពាវនាវទៅដល់ក្រសួងដែលពាក់ព័ន្ធនិងជាពិសេសក្រសួងគ្រប់គ្រងគ្រោះមហន្តរាយដែលមាន ឯកឧត្តម គន់គីមជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយសូម ឯកឧត្តម មេតាជួយមើលប្រជាពលរដ្ឋរស់នៅភូមិ ញើនឃុំ ស្ដៅស្រុកសេសាន ខេត្ត ស្ទឹងត្រែង កំពុងជួបគ្រោះមហន្តរាយដោយសារទឹកជំនន់ជន់លិចផ្ទះរបស់គាត់ដែលនៅតាមមាត់ទន្លេសេសាន ជាច្រើនថ្ងៃ មកហើយ នៅមិនទាន់ឃើញមានមន្ត្រីក្រោមឱវាទ ណាចុះមកមើលពួកកាត់នៅឡើយទេ ហេតុដូច្នេះ ពួកកាត់សូមឲ្យ ឯកឧត្តម គន់ គីម មេត្តាជួយពួកគាត់ផងទាន៕