ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់ មួយកន្លែងនៅខាងក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ហើយគេឃើញមានសកម្មភាពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់មាន់បាន មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនភ្នាល់លេង ដាក់លុយម៉ាសេរីដោយ គ្មានការរំខានពីអាជ្ញាធរ និង សមត្ថកិច្ច ក្នុងមូលដ្ឋាននោះឡើយ ជាពិសេសគេមិនទាន់ឃើញ សមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។ប្រភពពីប្រជាពលរដ្ឋនៅក្បែរសង្វៀនជល់មាន់បាននិយាយថា ៖( សង្វៀនជល់មាន់ក្បែររបងសួនការណាឌីយ៉ានេះ បានបើកលេងជាយូរឆ្នាំមកហើយ )។ ទីតាំងសង្វៀនជល់មាន់ ស្ថិតនៅចំណុចតំបន់ស ដែលស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យ នឹង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពី អ្នកញៀនល្បែងចេញចូលលេងមាន់ភ្នាល់នោះបានលួចបង្ហើបថា ៖ មេសង្វៀនមាន់អត់ច្បាប់ ឈ្មោះ (ម៉ាប់ ) ដែលបានលួចបើកលេងជាយូរណាស់មកហើយ ដោយចងតង់ធ្វើរោងសង្វៀននៅជាប់ ក្បែរត្រពាំងឈូក ក្នុងព្រៃដើមកាស្យា និង ដើមត្នោតក្រោយ សួនឧស្សាហកម្មកាណាឌីយ៉ា ហើយបានបើកលេងជារៀងរាល់ ហើយប្រភពនោះបានបន្តទៀតថា លោក (ម៉ាប់) បានរត់ការជាមួយស្ថាប័នពាក់ព័ន្ធអស់ហើយ ដូច្នេះគ្មានកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរណាហ៊ានចុះទៅបង្ក្រាបឡើយ ប្រភពនោះបានបន្តថា សូមបងប្អូនមកលេងម៉ាសប្បាយកុំព្រួយឲ្យសោះ ហើយមេបនក្បែងរូបនេះដើរអួតក្អេងក្អេងថា រូបគាត់បានរត់ការបង់លុយអស់ហើយ។
យោងតាមសេចក្ដីរាយការណ៍នៅកន្លែងសង្វៀនជល់មាន់ខាងលើបានឲ្យដឹងថា៖មានល្បែងគ្រប់ប្រភេទបើកលេងយ៉ាងគគ្រឹកគគ្រេងមានមាន់ជល់រាប់សិបគូភ្នាល់ចាក់លុយរាប់លានរៀលយកឈ្នះចាញ់ស៊ីសង គ្នាហ៊ោកញ្ចៀវទ្រហឹងអឺងកង នឹងមានបៀរ អាប៉ោង លេងគាបស៊ី គ្នាយ៉ាង សាហាវកំពុង ល្បីល្បាញកក្រើកពេញសង្វៀនមាន់ ។នៅទីតាំងខាងលើនេះ មិនមានការរំខានពីអាជ្ញាធរ និង សមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។
ប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះសង្វៀនជល់មាន់ នៅចំណុចត្រពាំងឈូកដើមកាស្យា ក្បែរដើមត្នោតខាងក្រោយ ជាប់នឹងរបងសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចូលតាម ផ្លូវឌួងងៀប ២ខាងកើតឆៀងខាងត្បូងវត្ត(អង្គតាម៉ិញ)នេះ បានបើកដំណើរការលេងយ៉ាងទ្រហឹងអឺងកង។ គេមិនដែលឃើញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ សមត្ថកិច្ចខាងក្រសួងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានម្តងណាឡើយ។ ជាក់ស្តែងគេឃើញក្រុមអ្នក ជល់មាន់បានណាត់ជួបគ្នា យ៉ាងគគ្រឹកគគ្រេងដោយមានអ្អ្នកស្ពាយ កន្ត្រកមាន់ជល់ចុះពីលើ រថយន្តនិងម៉ូតូហើយចតផ្ញើនៅម្តុំចិញ្ចើម ផ្លូវក្បែរគល់ស្ពានមាត់លូនិងផ្ញើម៉ូតូនៅកន្លែង លក់ បាយ លក់ចាប់ហួយ ដែលមានម៉ូតូនិងរថយន្តជា ច្រើនគ្រឿងរួចដើរចូលទៅ លេងនៅសង្វៀនមានមាន់ ខាងលើនេះ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសព្វថ្ងៃនេះកំពុងមានការភ័យខ្លាចយ៉ាងខ្លាំងដោយសារមានចោរលួចគាស់ផ្ទះ ឆក់ ប្លន់ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាងអនាធិបតេយ្យគឺបណ្ដាលមកពីភូមិឃុំគ្មានសុវត្ថិភាព ពីព្រោះក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់គួរតែមានសុវត្ថិភាព បែរជាមានបនល្បែងស៊ីសងជល់មាន់យ៉ាងធំនៅទីនោះ និង គ្មានអាជ្ញាធរឬសមត្ថកិច្ចណាម្នាក់ហ៊ានបង្ក្រាបឡើយ ទើបបានកើតជារឿងអំពើហឹង្សាមានចោរគាស់ផ្ទះ ចោរលួច ចោរប្លន់ បែបនេះកើតឡើងជារឿយៗ។ជាពិសេសសង្វៀនជល់មាន់ដុះស្លែក្បែរក្រោយសួនឧស្សាហកម្មកាណាឌីយ៉ានេះតែម្តង។ ដែលស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ នៅតែបន្តលេងយ៉ាងកក្រើកដដែលល្បែងស៊ីសងខុសច្បាប់ទាំងនេះ ដោយហេតុថា ល្បែងស៊ីសង ខុសច្បាប់ទាំងនេះវាជា ចំណុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗ ។ប្រជាពលរដ្ឋបានបញ្ជាក់ថា៖សង្វៀនជល់មាន់នេះបានបើកលេងជាចំហរជាយូរណាស់មកហើយមិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេទើបមានលទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលក្រុងភ្នំពេញបានយ៉ាងរំភើយបែបនេះដោយមិនមានសមត្ថកិច្ចមូលដ្ឋានក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌមានជ័យមានវិធាន ការបង្ក្រាបទាល់តែសោះ ប្រហែលជាម្ចាស់សង្វៀនជន់មាន់នេះមានទំនាក់ទំនងល្អជាមួយសមត្ថកិច្ច ឬ មួយមកពីសមត្ថកិច្ច និង អាជ្ញាធរ គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ។ ជារឿយៗ សម្តេច តេជោ តែងតែដាស់តឿនជាច្រើនលើកច្រើនសារនេះ បានធ្វើដំណើរមកដល់ចំណុចអភិក្រមទី៥ ហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗយ៉ាងដូច្នេះថាចាប់ពីពេលនេះទៅ មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ ចៅហ្វាយស្រុក ខណ្ឌ ចៅហ្វាយខេត្ត ក្រុង រាជធានី ត្រូវតែយកចិត្តទុកដាក់ ឲ្យខ្លាំងក្លាបំផុត ដោយចុះល្បាតតាមដានរកមើលទីតាំង ដែលលួចបើកបនល្បែងស៊ីសង ដោយខុសច្បាប់ ដូចជា៖(ល្បែងជល់ មាន់ បៀរ អាប៉ោង ហ្គែមអ៊ីនធើណឺត ចាក់ឆ្នោត ចាក់បាល់ កន្ទុយលេខ)។ល។
ពាក់ព័ន្ធករណីខាងលើ លោក អភិបាលខណ្ឌមានជ័យ មិនអាចសុំការទំនាក់ទំនងបាននៅឡើយ។ចំណែកឯលោក អធិការខណ្ឌមានជ័យក៏មិនអាចសុំការពន្យល់បានដែរ មូលហេតុគ្មានលេខ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ ស្របតាមច្បាប់ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជានាចក្រកម្ពុជា ៕( ដោយ៖ តាខ្មៅ).