គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម ខៀវ កាញារីទ្ធ មន្រ្តីអ្នកនាំពាក្យ ត្រូវតែសហការគ្នាអោយជិតស្និទជាមួយអ្នកសារព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ មន្រ្តីអ្នកនាំពាក្យ ត្រូវតែសហការគ្នាអោយជិតស្និទជាមួយអ្នកសារព័ត៌មាន

រាជធានីភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃអង្គារ៍ ៩រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩  ឯ.ឧ បានផ្តាំផ្ញើដល់មន្រ្តីអ្នកនាំពាក្យនៅតាមស្ថាប័ននានា អោយបង្កើនការសហការអោយបានច្រើន និង ជិតស្និទជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ដល់មហាជនបានជ្រាប។ កម្មវិធីថ្លែងបិទសិក្ខាសាលារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១​​​ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល( digital) ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មន្រ្តីអ្នកនាំពាក្យ ត្រូវតែសហការគ្នាឲ្យបានច្រើន និងត្រូវសហការយ៉ាងជិតស្និទជាមួយអ្នកសារព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងព័ត៌មានអោយបានត្រឹមត្រូវដើម្បីឆក់យកបេះដូងសាធារណៈជនជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល ក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលមានទាំងព័ត៌មានពិត និងព័ត៌មានបំភ្លៃការពិត។ ជុំវិញភាពជាដៃគូរវាងមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន លោក  ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូររវាងមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជាការបំពេញស្មារតីអោយគ្នាទៅវិញទៅមក ព្រោះអ្នកនាំពាក្យក៏ជាអ្នកសារព័ត៌មាន អ្នកសារព័ត៌មានក៏ជាអ្នកនាំពាក្យ ដែលនាំសារជូនដល់ប្រជាជន ប្រកបដោយភាពរលូន។ កម្មវិធីសិក្ខាសាលាស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ គឺមានទិសដៅពង្រឹងទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលមានបំណងបំផ្លាញសន្តិភាពកម្ពុជា។ អង្គសិក្ខាសាល បានបិទបញ្ចប់ដោយជោគជ័យ និងបានពង្រឹងសមត្ថភាពមន្រ្តីអ្នកនាំពាក្យ ដែលមកពីស្ថាប័នអង្គភាពមន្ទីរព័ត៌មានរាជធានី-ខេត្ត នៅទូទាំងប្រទេស។ ក្នុងកម្មវិធីនេះដែល ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អង្គសិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមបរិយាកាសដ៏ល្អប្រសើរ ដោយមានការយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់សិក្ខាកាមជាអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាមន្រ្តីព័ត៌មានរាជធានី-ខេត្តចំនួន១៦៥នាក់ ក្រោមកិច្ចអន្តរាគមន៍ប្រកបដោយខ្លឹមសារពីសំណាក់វាគ្មិនល្បីៗ មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យសារព័ត៌មាន៕ដោយ៖ ( តាខ្មៅ)

004

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |