បន្ទាយមានជ័យៈថៅកែអនឡាញដុះស្លែរពីរនាក់បងប្អូនបង្កើត បានប្រើអំពើហឹង្សាទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានលោកអធិការក្រុងប៉ោយប៉ែត វាយខ្នោះទាំងយប់ដោយ គ្មានការយោគយល់ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោងជាង11យប់នាថ្ងៃទី20 ខែតុលា ឆ្នាំ2019 ប្រភពច្បាស់ការបានឲ្យដឹងថា ដើមចមនៃឈានដល់ការប្រើអំពើរហឹង្សានោះ កើតចេញពីភាគីបងប្អូនបង្កើតពីរនាក់មានឈ្មោះ គា ចំរើន ភេទប្រុសអាយុ30ឆ្នាំនិងឈ្មោះគា ចំណាប់អាយុ28ឆ្នាំ អ្នកទាំងពីររស់នៅភូមិសាម្គីមានជ័យ.សង្កាត់នឹងក្រុងប៉ោយប៉ែត បានផឹកស្រាបៀរ គុបមកលើរថយន្តជនរងគ្រោះដែលមានឈ្មោះចែមប៊ុន.ធឿនភេទប្រុសអាយុ29ឆ្នាំ រស់នៅភូមិក្បាលស្ពានពីរសង្កាត់នឹងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលជនរងគ្រោះឈប់រថយន្តរងចាំមនុស្សមនុស្សម្នាក់ទៀត គ្រានោះជនបង្កបានយកកំប៉ុងស្រាបៀកំពង់ផឹកគុបមកលើរថយន្តជនរងគ្រោះ ហើយក៍បានប៉ះពាក្យសំដីនឹងគ្នា ឈានដល់ការប្រើអំពើហឹង្សាទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស មុខកាប់នឹងកាំបិត ភ្លាមៗនោះជនរងគ្រោះបានបើករថយន្តទៅប្តឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌។ ប៉ុន្តែជនរងគ្រោះបានបើករថយន្តទៅមុនសមត្ថកិច្ច សមត្ថកិច្ចបានបើកម៉ូតូតាមក្រោយ ជនរងគ្រោះទៅដល់កន្លែងកើតហេតុមុន ស្រាប់តែទៅដល់ទីនោះ ភាគីបងប្អូនបង្កើតបានប្រើអំពើរហឹង្សាម្តងទៀតទៅលើជនរងគ្រោះ វាយស្ទើស្លាប់ស្ទើរស់ ខណៈពេលនោះសមត្ថកិច្ចទៅដល់ភ្លាមៗ ហើយក៍បានជួយធ្វើអន្តរាគមន៍ ភ្លាមៗឈានដល់ការចាប់ខ្លួនជនសង្ស័យជាប្អូនបានម្នាក់ ចំណែកជនសង្ស័យជាបង បានបើករថយន្តគេចខ្លួនទៅបាត់ ការធ្វើអំពើអាក្រក់ក៍បានទៅបុកគូថរថយន្តមួយគ្រឿងដឹកកុងទីន័រនៅលើកំណាត់ផ្លូវជាតិលេខ5 ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ4.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ បណ្តាលឲ្យឆេះឆាបរថយន្តបង្ក ធ្វើឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋទាំងយប់ ហើយពេលនោះត្រូវបានលោក អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងផ្ទាល់ ក៍ឈានចាប់ខ្លួនជនសង្ស័យបានតែម្តង។ តែគួរឲ្យចាប់អារម្មណ៍នោះលោអធិការបានមានប្រសាន៍ថា កុំយកឈ្មោះលោកប៊ិន និយាយជាមួយគាត់ បានន័យថាជនសង្ស័យ ប្រហែលជាយកឈ្មោះមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ យកមកបន្លាចលោកអធិការនគរបាលក្រុងប៉ោយប៉ែត ហើយមើលទៅ ដែលលោកអធិការកំពុងអនុវត្តន៍ទៅតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាត្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនៃប្រទេសថៃ រីឯជនសង្ស័យពីរនាក់បងប្អូនបង្កើតត្រូវបានក៍សាងសុំណុំរឿងតាមនីតិវិធីច្បាប់៕ដោយ៖ (រំដួលប៉ោយប៉ែត)